Thursday, August 2, 2018

បម្រើស្នេហ៍ព្រានកំណាច

                   

ភាគទី១: ស្លាបហ្សង
              ធ្វីនក្លឹប
នៅក្នុងបន្ទប់ដ៏ធំទូលាយ រៀបចំយ៉ាងទាន់សម័យបំផុតពន្លឺភ្លើងពណ៌ទឹកក្រូចស្រាលៗយ៉ាងរ៉ូមែនទិចជះពន្លឺពេញបន្ទប់។ រាងស្តើងតូចច្រមក់ដ៏ស្រស់ស្អាតនៃអ្នកនាងតែម្នាក់របស់ត្រកូល ហ្សេនដារៀ ត្រូវគេដាក់ឲ្យដេកស្តូកស្តឹងនៅលើគ្រែពូកធំល្មើយលំដាប់ឃីងសាយ។ រាងខ្ពស់ស្រឡះសង្ហារបស់សាតានភ្លោះទីបីបោះជំហានចូលមកសន្សឹមៗដោយទឹកមុខស្មើចែស គេសម្លឹងមើលទៅអ្នកដែលកំពុងតែដេកស្ងៀមដោយកែវភ្នែកមុតស្រួច ហើយចេះតែបន្តដើរមករឿយៗខណៈដែលដៃទាញក្រវាត់កបោះចោលទៅដី ហើយប្រឡេះឡេវអាវម្តងមួយៗយ៉ាងចិត្តត្រជាក់...

មួយម៉ោងមុន!
“ស្រីស្អាតដល់ម្លឹង មិនទិញប្រយ័ត្នស្តាយក្រោយ យ៉ាងណានៅមានមនុស្សច្រើនខ្លាំងណាស់ដែលត្រូវការស្រីស្អាតបែបនេះ” បុរសពុកមាត់ស្រម៉ូមមុខមាត់កំណាចមានស្នាមឆូតនៅក្រោមថ្ពាល់និយាយឡើង ព្រមទាំងរេកន្ទុយភ្នែកទៅរាងស្តើងតូចដែលគេដាក់ឲ្យដេកនៅលើសាឡុង។
“ហេតុអីយកនាងមកលក់នៅទីនេះ?” ដេរ៉ូហ្វៀ រាជាសាតានលំដាប់ទីបីសួរឡើងដោយសំឡេងស្មើ គេរេភ្នែកមើលទៅនាងក្រមុំស្រស់ស្អាតបន្តិច ក៏ងាកមកមើលដៃគូរសន្ទនាវិញ។
“អ្នកណាក៏ដឹងថាលោកចូលចិត្តស្រីស្អាត ហេតុនេះ...”
“និយាយឲ្យត្រង់តែម្តងទៅ” អ្នកប្រុសកំលោះបន្លឺកាត់ ដោយកែវភ្នែកមុតមិនដកចេញពីមុខរបស់ដៃគូរសន្ទនា។
“ក្រែងកន្លែងរបស់លោក ក៏ទិញមនុស្ស?”
“នាងជាអ្នកណា មិនមែនពួកលោកមិនដឹងទេមែនទេ? ចំណាយកម្លាំងអស់ប៉ុន្មានទើបអាចនាំនាងមកបាន?” ប្រុសកំលោះដេញសំនួរបន្ត គេមិនជឿទេថា នៅសុខៗក្រុមមនុស្សប្លែកមុខទាំងនេះ នាំយកស្រីស្អាតហៃសូមកលក់ឲ្យគេងាយៗយ៉ាងនេះ។
“ព័ត៌មានដែលចេញផ្សាយរឿងលោកនិងស្រីស្អាតម្នាក់នេះ ល្បីមិនល្មមទេ គិតថាពួកខ្ញុំអាចបណ្តោយឱកាសលក់ទំនិញល្អមែនទេ? ស្រីកាន់តែស្អាត កាន់តែថ្លៃ ស្អាតហៃសូជាប់គំនុំរឹតតែបានថ្លៃ” បុរសមានស្នាមឆូតនៅលើមុខបន្លឺតបមកវិញ ព្រមទាំងដាក់ដៃលើតុច្រត់ចង្កាយ៉ាងមានជំនឿចិត្ត។
ដេរ៉ូហ្វៀ មិនតបតែគេក្រឡេកភ្នែកមើលទៅអ្នកដែលកំពុងតែដេកស្ងៀមព្រោះត្រូវថ្នាំសណ្តំ គេនឹកដល់រឿងថ្ងៃមុនដែលនាងធ្វើឲ្យគេអាម៉ាស់ គ្រប់យ៉ាងវាមិនមែនចប់ត្រឹមពេលដែលនាងស្រែកថាគេជាមនុស្សរោគចិត្តចង់ចាប់រំលោភនាងនោះទេ ប៉ុន្តែស្រីឆ្មើម្នាក់នេះក៏យកស្រាជះចូលមុខរបស់គេពេញៗ ព័ត៌មានចេញផ្សាយកក្រើកសង្គមអភិជន គេក្តៅក្រហាយមិនបាត់ទេ ទោះបីគេទប់ស្កាត់ព័ត៌មាននោះបានក៏ពិតមែន ប៉ុន្តែយ៉ាងណាវាក៏ក្លាយទៅជាចំណីមាត់របស់មនុស្សក្នុងសង្គមទៅហើយ។
“គិតឲ្យច្បាស់ណា យ៉ាងណាខ្ញុំអាចនឹងយកនាងទៅថ្វាយឲ្យអ្នកផ្សេងបាន”
អ្នកកំលោះទ្រឹងគិតបន្តិចដោយកែវភ្នែកមានលាក់បង្កប់នូវរឿងសម្ងាត់ម្យ៉ាង គ្មានអ្នកណាអាចដឹងឡើយថាគេកំពុងតែគិតអី...
“ស្រីស្អាត ជាម្ចាស់កម្មពៀ មិនយកស្តាយណាស់”
“ថ្លៃប៉ុន្មាន?” គេឆ្លើយរាបៗខ្លីៗ ទាំងមុខគ្មានអារម្មណ៍អ្វីសោះ ធ្វើឲ្យអ្នកម្ខាងទៀតញញឹម មុខញញឹមនោះកំណាចខ្លាំងបែបសញ្ញាណអ្នកលេង។
“ហាសិបលាន” បុរសមានស្នាមមុខលាដៃម្រាមដៃប្រាំបញ្ជាក់ច្បាស់ៗ ទឹកមុខកំណាចញញឹមបែបមិនគួរឲ្យទុកចិត្ត។
“ប៉ុណ្ណឹង?”
“ប៉ុណ្ណឹង ធានាស្ងាត់បំផុត”
“ទុកចិត្តលោកបានយ៉ាងម៉េច?” សំនួរស្រាលៗ អមដោយផ្ទៃមុខស្មើចែស មនុស្សដូចជាគេមិនងាយទុកចិត្តអ្នកណាស្រាប់ទៅហើយ ពិសេសរឿងនេះគឺជារឿងដែលគួរឲ្យប្រយ័ត្នបំផុត។
“អ្នកជំនួញមិនសមខ្លាចទេ”
“អ្នកជំនួញគឺមិនត្រូវការខាត” ខ្សែនេត្រាដ៏មុតស្រួចរបស់គេបាញ់ចំកែវភ្នែករបស់អ្នកម្ខាងទៀតមុតដូចផ្លែកាំបិត ឃើញហើយមិនរអាមិនបាន។ អ្នកកំលោះហូតប៊ិចមកស៊ីញ៉េលើសែកចំនួនទឹកប្រាក់ដែលអ្នកម្ខាងទៀតត្រូវការ ក្រោយបញ្ចប់ភារកិច្ចគេកាន់វាជាប់នៅក្នុងដៃ ប៉ុន្តែមិនទាន់ប្រគល់ឲ្យអ្នកម្ខាងទៀតនោះទេ...
“យ៉ាងណាក៏ត្រូវតែមានកិច្ចសន្យាដែរ”
ត្រឡប់មកបច្ចុប្បន្នវិញ...
រាងខ្ពស់ប្រឡេវអាវសន្សឹមៗ សម្លឹងមើលអ្នកដែលគេងលក់មិនដាក់ភ្នែក នៅលើកែមមាត់របស់គេមានញោចជាស្នាមញញឹម វាតិចតួចណាស់ ប៉ុន្តែបង្ហាញពីសញ្ញាណគ្រោះថ្នាក់ដែលគួរតែប្រយ័ត្ន។ ដេរ៉ូហ្វៀ សាតានកំលោះទីបី គេមិនធ្លាប់ចុះចាញ់អ្នកណា ក៏មិនធ្លាប់បណ្តោយឲ្យអ្នកដែលប្រមាថគេរត់ខ្លួនសូម្បីតែម្តង ក្នុងពេលដែលមានគេយកអ្នកទោសមកថ្វាយដល់កន្លែង មិនទទួលដូចជាឆ្ងល់ពេកហើយ...
អាវសឺមីរបស់អ្នកកំលោះទម្លាក់ចោលនៅលើការ៉ូ រាងខ្ពស់ឈានជំហានវែងសំដៅមកលើពូក ហើយទ្រោបលើរាងតូចស្តើង គេចាប់ចង្កាតូចរបស់អ្នកដែលកំពុងតែសន្លប់ស្តូកស្តឹងមិនដឹងរឿងឲ្យបែរមកចំមុខរបស់គេ គេចងចាំមិនភ្លេចទឹកមុខឆ្នាសឆ្នើម មាត់តូចស្តើងស្រែកគំហកខ្លាំងៗព្យាយាមបំបាក់មុខរបស់គេនៅកណ្តាលចំណោមមនុស្ស នាងមានទោសមិនសមនឹងលើកលែងពិតមែន អ្វីដែលកាន់តែគួរឲ្យស្អប់ នាងក៏ជាកូនស្រីរបស់ រ៉េនកូ ហ្សេនដារៀ សត្រូវមុខជំនួញដ៏ធំរបស់គេដូចគ្នា...
ពេលនេះហង្សដូចជានាងកំពុតែធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់គេ ស្លាបហង្សរបស់នាងត្រូវគេកាច់បំបាក់ទម្លាក់ចុះឲ្យក្លាយជាទាសីនៅពេលបន្ទាប់ ។
“នាងត្រូវជួសសង ទាំងបំណុលចាស់និងបំណុលថ្មី” ប្រុសកំលោះនិយាយដោយសំឡេងរឹង គេសម្លឹងមុខនាងយ៉ាងមុខ ខាំធ្មេញជាប់ពេញដោយកំហឹង បន្ទាប់មកក៏អោនមកថើបកញ្ចឹងកតូចរបស់នាងឈ្មុសឈ្មុលយ៉ាងអណាធិបតេយ្យ ហត្ថាទាំងទ្វេស្ទាបអង្អែលរាងតូចរេចុះឡើងនៅមិនស្ងៀម...
“គ្មានន័យទេ...” ដេរ៉ូហ្វៀ ងើបមុខឡើង ដកដង្ហើមញាប់ៗ គេគ្រប់គ្រងចង្វាក់ដង្ហើមមួយខណៈតែមិនដកភ្នែកពីរង្វង់មុខស្រស់ស្អាត យ៉ាងណាគេត្រូវឲ្យនាងស្គាល់ពាក្យថារោគចិត្តយ៉ាងពិតប្រាកដ មិនមែនបែបនេះទេ វាងាយសម្រាប់នាងពេកហើយ...
យ៉ាងណាក៏ដោយនាង ចាំបាច់ត្រូវតែស្គាល់មេរៀនមួយដែលគួរឲ្យចងចាំជាងនេះ មនុស្សស្រីមាឌល្អិតថ្មើមធំហ៊ានអង្អែលពុកមាត់នាគ ថែមទាំងជាកូនស្រីរបស់ រ៉េនកូ មិនអាចលើកលែងឲ្យបាន ហង្សមានឋានៈខ្ពស់ដូចជានាងគួរតែភ្លក្សរសជាតិជីវិតថ្មី។
“ធីហ្វានី ហ្សេនដារៀ” ប្រុសកំលោះហៅឈ្មោះនាងតិចៗ គេអង្អែលមុខតូចស្រស់ស្អាតរបស់នាងនាងថ្នមៗ មុននឹងក្រោកចេញទៅអង្គុយនៅផ្នែកចុងម្ខាងនៃគ្រែយ៉ាងស្ងៀមស្ងាត់។ ប្រុសកំលោះក្តោបម្រាមដៃហើយកាច់វាលាន់ស្នូរភីសៗ មើលទៅហាក់ធម្មតា ប៉ុន្តែគ្រប់យ៉ាងមិនមែនមបែបនោះទេ។ 
សាតានទីបីក្រោកទៅចាក់ស្រាក្រហមក្រេបតិចៗយ៉ាងស្ងៀមស្ងាត់ គេផ្អែកខ្នងទៅនឹងជញ្ជាំងកញ្ចក់មើលមករាងតូចច្រមក់ដែលនៅតែដេកស្ងៀមិនដឹងអ្វីទាំងអស់ កែវភ្នេកមុតស្រួចសម្លឹងមើលពីលើដល់ក្រោមពេញដោយភាពរាលដាល គេសម្លឹងមើលនាងសឹងតែស្កេនធ្លុះបង្ហាញគ្រប់យ៉ាងឲ្យនៅក្នុងកែវភ្នែករបស់គេ។ ដេរ៉ូហ្វៀ ក្រេបស្រាសន្សឹមៗ តែនៅតាមតាមមើលនាងមិនឈប់សោះ ដង្ហើមដកផើតផតរបស់នាងធ្វើឲ្យទ្រូងស្អាតងើបចុះឡើង បបូរមាត់កំលោះខាំយ៉ាងជាប់ប្រឹងសង្កត់អារម្មណ៍ដែលត្រូវពន្យុះ ភាពទាក់ទាញរបស់នាងពិតជាពន្យុះគេឲ្យឆេះរោល ទោះបីនាងកំពុងតែគេងក៏ដោយ។
ជាតិផ្អែមលាយឡំនិងល្វិងរបស់ស្រាក្រហមចូលទៅកំដៅក្នុងពោះរបស់អ្នកកំលោះសន្សឹមៗ រាងខ្ពស់សង្កត់ចិត្តកញ្ជ្រោងយ៉ាងស្ងៀមស្ងាត់បំផុត គេរង់ចាំ...រង់ចាំដល់រាងតូចចាប់ផ្តើមកម្រើកខ្លួននៅពេលដែលជាតិថ្នាំបានសាបរលាប។ ធីហ្វានី កម្រើកខ្លួនសន្សឹមៗ ភ្នែកចាប់ផ្តើមបើកឡើងតិចៗ សម្លឹងមើលជុំវិញខ្លួនដោយភាពមិនដឹងអី ដេរ៉ូហ្វៀ ញញឹមចុងមាត់ហើយបោះជំហានមករករាងតូច គេដាល់កែវស្រាចុះនៅលើតុហើយលោមកទ្រោបលើអ្នកដែលនឹងបើកភ្នែក ទាំងមិនដឹងខ្លួនស្រួលបួលផង...
“អាយ៎...ស្អីហ្នឹង?” អ្នកដែលទើបនឹងបើកភ្នែកស្រែកវ៉ាសឡើងនៅពេលដែលមានអ្វីម្យ៉ាងមកក្រោបដណ្តប់លើរាងកាយរបស់នាង។
“ភ្ញាក់ហើយហ្អេស?” សំឡេងគ្រលរសួរឡើង ក្លិបស្រាភាយចូលច្រមុះតូច ធ្វើឲ្យអ្នកដែលមិនទាន់ស្វាំងពីជាតិថ្នាំ បើកភ្នែកធំៗមើលអ្នកដែលនៅចំពោះមុខឲ្យច្បាស់។
“ចេញទៅ” ធីហ្វានី ព្យាយាមច្រានគេចេញ ប៉ុន្តែដៃតូចៗរបស់នាងស្រាប់តែបាត់បង់កម្លាំងអស់រលីង ខួរក្បាលចាប់ផ្តើមវិលវល់មិនដឹងអ្វីជាអ្វី មិនដឹងថាមួយណាជាផ្លូវក្នុងខណៈដែលបើកភ្នេកឡើងមកស្រាប់តែត្រូវគេឃុំគ្រងជាប់នៅក្នុងប្រអប់ទ្រូង។
“ចង់ធ្វើស្អីហ្នឹង? ឆាប់ចេញទៅ ចេញ...”
“ក្រែងស្រែករកមនុស្សរោគចិត្តដែលចង់រំលោភនាងមែនទេ? ពេលនេះអារោគចិត្តវាមកងហើយ” អ្នកកំលោះតបទៅវិញដោយស្នាមញញឹមចុងមាត់ គេចាប់ចង្កាតូចរបស់នាងយ៉ាងជាប់ឲ្យប្រឈមុខជាមួយនឹងគេ គេចង់ឲ្យនាងសម្លឹងមើលមុខគេឲ្យច្បាស់ ចាំឲ្យច្បាស់ថាគេជាអ្នកណា កុំប្រហើនប្រមាថគេម្តងទៀត។
“កុំ...កុំឆ្កួតណា...លែងទៅ លែង” ធីហ្វានី ស្រែកវ៉ាសទាំងញ័រមាត់ទទ្រើត នាងប្រឹងច្រានគេចេញខ្លាំងណាស់ ប៉ុន្តែមិនបានផលទាល់តែសោះ។
“ចាំឲ្យច្បាស់ចាប់ពីពេលនេះទៅ ស្លាបហង្សរបស់នាងត្រូវគេកាច់បំបាក់ ហើយច្រានអ្នកនាងដូចនាងពីឋានសួគ៌ចុះមករនកវិញម្តង ឲ្យត្រកូលអ្នកនាងដូចជាពួកបានភ្លក្សរសជាតិរស់នៅក្នុងអវិចីខ្លះ” ប្រុសកំលោះគប់មួយប្រយោគដោយសំលេងរឹងកំព្រីស កែវភ្នែកសម្លក់សម្លឹងពេញដោយភ្លើងគំនុំនិងការខឹងស្អប់។
“បើហ៊ានតែប៉ះយើង ឯងនឹងមិនរួចខ្លួនទេចាំទុកទៅ...បើមិនចង់ងាប់ឆាប់លែងយើងភ្លាម” រាងតូចគំរាមអ្នកម្ខាងទៀតទាំងសំឡេងញ័របេះដូងលោយដុកដាក់ៗព្រោះភ័យខ្លាចខ្លាំងពេក។
បិប! អ្នកកំលោះចាប់ដៃតូចរបស់នាងទាំងពីជាប់សង្កត់ដាក់លើក្បាល ខណៈដែលដៃម្ខាងទៀតស្ទាបអង្អែលលើរាងកាយរបស់នាងយ៉ាងប្រហើនបំផុត។
“ចាំទុកដូចគ្នា មិនត្រឹមតែប៉ះនាងទេ នៅមានច្រើនលើសពីប៉ះ”
“កុំ...កុំណា...កុំ...អត់ទេ ចេញទៅ” ធីហ្វានី ស្រែកចាចហើយប្រឹងរំកិលខ្លួនរត់គេចពីអ្នកម្ខាងទៀត តែអ្នកដែលទើបតែដឹងខ្លួនពីថ្នាំសណ្តំដូចជានាងមានកម្លាំងឯណារើបម្រះនោះ គ្រាន់តែកញ្ឆក់ដៃចេញពីការចាប់របស់គេក៏មិនអាចធ្វើបានផង កុំថាឡើយរត់គេចេញពីគេនោះ។
“នាងត្រូវស្គាល់រសជាតិជីវិតជាទាសករនៅក្នុងនរក ត្រូវសងឲ្យអស់ចាំឲ្យច្បាស់” គេអោនមកថើបកញ្ចឹងករបស់នាងនៅពេលដែលប្រយោគបានបញ្ចប់ បបូរមាត់ក្តៅអ៊ុនៗថើបជញ្ជក់លើដើមកតូចព្រមទាំងខាំញិចៗឲ្យនាងស្នាមក្រហម មានចេតនាដាក់ទោសអ្នកម្ខាងទៀត។
“លែងទៅ...លែងទៅអាមនុស្សឆ្កូត ឆាប់លែងទៅ...ជួយផង ជួយផង...ជួយខ្ញុំផង...លែងយើងអាឆ្កួត អារោគចិត្ត”
“អារោគចិត្តនៅទីនេះហើយ មិនបាច់ស្រែករកអ្នកណាទៀតទេ” ប្រុសកំលោះយកចង្អុលដៃដាក់លើមាត់តូចជាសញ្ញាហាមមិនឲ្យនិយាយ គេសើចឌឺដងពេលដែលឃើញនាងអស់ផ្លូវទាល់។
“លែងយើងអាឆ្កួត...ជួយផង!”
“សង្ឃឹមទៅថាមានអ្នកមកជួយនាង” គេចំអកព្រមទាំងស្រវាទាញសម្លៀកបំពាក់តម្លៃថ្លៃនៅលើខ្លួនរបស់នាងមិនប្រណីធ្វើឲ្យដាច់រហែកសឹងតែបាត់បង់សភាពដើម។
“អាឆ្កួត ហ៊ឹក...ហ៊ឹក...លែងយើង អាមនុស្សឆ្កួត ប៉ាយើងមិនលើកឯងឲ្យឯងទេ លែងយើងទៅ...” ធីហ្វានី គេចមុខចេញពីស្នាមកំណាចរបស់គេ ប្រឹងស្រែកសឹងតែដាច់បំពងក ភ្នែកក្រហមរលីងរលោងទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចុះមក ពេលភ័យខ្លាំងហើយមិនអាចស៊ូបាន។
“ថ្ងៃក្រោយ បានជួបប៉ារបស់នាងឬអត់ នៅមិនទាន់ដឹងទេ” កំលោះសង្ហាខ្សិបក្បែត្រចៀកនាងក្រមុំយ៉ាងកំណាច ធ្វើឲ្យរាងស្តើងបើកភ្នែកធំៗទាំងស្លុតចិត្ត ដៃតូចក៏ប្រឹងកន្ត្រាក់ចេញពីដង្កៀបដ៏មាំរបស់គេ នាងខ្លាច ហើយខ្លាចខ្លាំងសឹងតែសន្លប់ម្តងទៀត។
គេមានន័យថាម៉េច?
ឆ្វោក...!
“អាយ៎...ឈប់ភ្លាម” ស្រីស្អាតស្រែកចាយពេលគេកន្ត្រាក់សម្លៀកបំពាក់របស់នាងចេញពីរាងកាយយ៉ាងព្រៃផ្សៃ ឈុតស្អាតៗត្រូវគេទាញដាច់ដោចអស់ហើយបោះចោលទៅម្ខាង បន្ទាប់មកទើបមនុស្សទំនើងលោមុខមកផ្តិតយកក្លិនក្រអូបពីរាងកាយរបស់នាង។
“ចេញទៅ ចេញទៅ..បានហើយឈប់ទៅ...ហ៊ឹក...ហ៊ឹក...ជួយផង លែងទៅ...លែង...ហ៊ឹក...ហ៊ឹក...ជួយផង”
សំឡេងស្រែកតវ៉ារបស់នាងគ្មានប្រសិទ្ធិភាពសូម្បីតែបន្តិច ព្រោះអ្នកម្ខាងទៀតមិនបាននឹកខ្វល់ ប៉ុន្តែគេក៏កាន់តែរុករានបៀតបៀនឈ្លានពានលើរាងកាយរបស់នាងខ្លាំងលើសដើម។ ដេរ៉ូហ្វៀ ចាត់ការសម្លៀកបំពាក់របស់នាងចេញពីររាងកាងដោយប្រើពេលមិនយូរ ហើយរាងកាយដ៏ស្រស់ស្អាតដូចជាបរវកញ្ញា សាច់សដូចព្រិលរបស់នាងក៏គ្មានជាអាថ៌កំបាំងនៅក្នុងកែវភ្នែករបស់គេពេលនេះ។ ក្លិនក្រអូបនៃរាងកាយដ៏ស្រស់ស្អាតធ្វើឲ្យគេវង្វេងវង្វាន់ ក្តៅងំដូចរងើកភ្លើង គេថែថើបស្ទាបអង្អែលមិនក្រែងចិត្តខណៈពេលដែលអ្នកម្ខាងទៀតស្រែកហាមផងយំផង ព្រមទាំងរើបម្រះអស់ពីសមត្ថភាព។
អ្វីក៏គេមិនខ្វល់ គេដឹងត្រឹមថាស្រីម្នាក់នេះមិនអាចរួចចេញពីកណ្តាប់ដៃរបស់គេបានឡើយ គេនឹងកាច់ស្លាបហង្សរបស់នាងក្រវាត់ទៅឆ្ងាយ ឲ្យនាងធ្លាក់ចុះទាបរាបដល់ដី។
គេពិតជាធ្វើបាន គ្មានអ្នកណាអាចរារាំងគេបានឡើយ យ៉ាងណាពេលនេះ ធីហ្វានី ហ្សេនដារៀ ស្ថិតនៅក្រោមទ្រូងរបស់គេ...



6 comments:

  1. Replies
    1. ចាសវគ្គ១ ផូសសាកល្បង

      Delete
  2. បងស្មានតែភាគបន្ត ហាហា

    ReplyDelete
    Replies
    1. ភាគបន្តអត់ទាន់មានទេ

      Delete
  3. នៅផុសភាគតទេម៉ាដាម?



    ReplyDelete