Friday, August 3, 2018

បម្រើស្នេហ៍ព្រានកំណាច (ភាគទី២)



                                      ភាគទី២
                         (វាសនាហង្សក្នុងក្រញាំនាគ)

     រាងស្តើងតូចគេងស្ងៀមនៅលើគ្រែដោយមានភួយដណ្តប់
លុបលើរាងកាយដែលគ្មានសម្លៀកបំពាក់បិទបាំង អ្នកនាងហៃសូក្តោបភួយយ៉ាងជាប់ទាំងគ្មានកម្លាំងនៅក្នុងខ្លួន ដាមទឹកភ្នែកនៅជាប់ខ្នើយ បបូរមាត់ក៏ខាំជាប់សឹងបែកឈាម នាងចង់ស្ទុះរត់...រត់ឲ្យឆ្ងាយ ប៉ុន្តេបែរជាគ្មានសូម្បីតែកម្លាំងក្រោក ឥទ្ធិពលថ្នាំដែលសាយភាយនៅក្នុងរាងកាយរបស់នាងឆក់យកអស់កម្លាំងកំហែង កាន់តែត្រូវគេធ្វើបាបយ៉ាងព្រៃផ្សៃ នាងកាន់តែទន់ខ្សោយខ្សោះសូម្បីតែកម្លាំងយំស្រែក។
“ប៉ា...ប៉ានៅឯណាជួយខ្ញុំផង...ប៉ាជីនអា ចង់ទៅផ្ទះវិញ” រាងតូចយំសសឹក ខំប្រឹងក្តោបភួយយ៉ាងជាប់ ខ្លួនញ័រទទ្រើតព្រោះខ្លាចនិងឈឺចាប់
ពីតូចដល់ធំនាងមិនដែលរងការអាម៉ាស់ មិនដែលត្រូវអ្នកណាធ្វើបាប គមានអ្នកណាដែលអាចូលមកក្នុងជីវិតរបស់នាងបានឡើយ តែពេលនេះគ្រប់យ៉ាង វារលាយអស់ទៅហើយ...
នាងត្រូវគេជាន់ឈ្លឺ ហើយអ្នកដែលធ្វើរឿងព្រៃផ្សៃនេះគឺជាសត្រូវធំរបស់លោកប៉ា ជាមនុស្សដែលនាងស្អប់ទាំងគ្រួសារ។ ធីហ្វានី ខាំមាត់ក្តាប់ដៃយ៉ាងណែន នាងប្រឹងច្រត់ពូកហើយក្រោកឡើងសន្សឹមៗទាំងចុករោយពេញរាងកាយ ស្រីស្អាតឃើញលើខ្លួនមានស្នាមដែលគេបោះត្រាឲ្យ នាងយកដៃត្រដុសចេញទាំងកំហឹង ខាំមាត់យំទាំងចុកចាប់។
“អាមនុស្សចង្រៃ អាមនុស្សថោកទាប ហ៊ឹក...ហ៊ឹក...អាមនុស្សគំរក ហ៊ឹក...ហ៊ឹក...អាឆ្កួត” នាងយំបណ្តើរក្រឡេករកសម្លៀកបំពាក់បណ្តើរ នាងក្រមុំកាន់តែឈឺចិត្តខ្លាំងឡើងនៅពេលដែលឃើញសម្លៀលបំពាក់របស់ខ្លួនត្រូវគេហែកឡើងដាច់ដោចគ្រវែងចោលយ៉ាងគ្មានសណ្តាប់ធ្នាប់។
ជីនអា ប្រឹងប្រមូលកម្លាំងដែលនៅសេសសល់បន្តិចបន្តូច ចុះពីគ្រែហើយស្រវាឈុតដែលគេហែកចេញពីខ្លួនរបស់នាងមកស្លៀកវិញ វាដាច់រហែកអស់ទៅហើយ សឹងតែមិនសល់ចំណែកល្អហើយ។ រាងស្តើងអស់សង្ឃឹមទន់អង្គុយចុះអោបអង្គង់យំ នាងមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេពេលនេះ គ្រប់យ៉ាងនៅជុំវិញខ្លួនហាក់ងងឹតខ្លាំងណាស់។
“ប៉ា...ប៉ា...នាំជីនអាត្រឡប់ទៅវិញទៅប៉ា ជីនអា ចង់ទៅវិញ ហ៊ឹក ហ៊ឹក...ប៉ា...នាំខ្ញុំទៅវិញទៅ”
តិបៗ
សម្រឹបជើងស្រាលៗលាន់ឡើង ហើយជើងមាំមួយគូរក៏ដើរសំដៅមករករាងស្តើងតូចដែលកំពុងតែអោបជង្គង់យំនៅកណ្តាលល្វែងបន្ទប់។ ស្រីស្អាតងើបមុខឡើងពេលដែលមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែឈរនៅចំពោះមុខរបស់នាង។ ពេលដែលងើបមុខឡើង អ្នកដែលបានឃើញនោះគឺមនុស្សប្រុសអាក្រក់ ដេរ៉ូហ្វៀ ក្លូវេនើ អ្នកដែលហែងហួររាងកាយនាង ជាន់ឈ្លឺ ប្លន់យកគ្រប់យ៉ាងពីនាងទៅ...
មើលទៅគេធម្មតាដូចគ្មានអារម្មណ៍អ្វីសោះ ទឹកមុខស្មើ នៅពេញដោយភាពអង់អាចមិនផ្លាស់ប្តូរ សម្លៀកបំពាក់វិញក៏រៀបរយក្លាយជាអ្នកប្រុសទីបីរបស់ក្លូវេន័រយ៉ាងអង់អាចដូចដើម។ ធីហ្វានី ខាំមាត់ទាំងកំហឹង នាងស្ទុះក្រោកឡើងយ៉ាងលឿន បោះចោលការឈឺចាប់ទាំងប៉ុន្មានទៅមួយកន្លែងសិន...
“អាមនុស្សចង្រៃ អាមនុស្សថោកទាប”
ឌឺបៗ
នាងក្តាប់ដៃយ៉ាងណែនវាយលើទ្រូងមាំរបស់គេ នាងស្រែកយំ ប្រើកម្លាំងដែលមានបញ្ចេញកំហឹងលើរាងកាយរបស់គេ ក្នុងចិត្តរបស់នាងពេលនេះដូចជាភ្នំភ្លើងកំពុងតែផ្ទុះ ពុះកញ្ជ្រោពិបាកទ្រាំខ្លាំងណាស់។
“អាមនុស្សថោបទាប អាសត្វតរិច្ឆាន អារោគចិត្ត ហ៊ឹក...ហ៊ឹក...ស្លាប់ទៅ ហ៊ឹក...ហ៊ឹក...មនុស្សដូចឯងសមតែស្លាប់”
“យ៉ាងម៉េចទៀត” ដេរ៉ូហ្វៀ ចាប់ដៃរបស់នាងទាំងសង្ខាយ៉ាងជាប់ ហើយសួរដោយសំឡេងចំអក “ចង់ស្រែកប្រាប់មនុស្សក្នុងផែនដីទេថានាងត្រូវមនុស្សរោគចិត្តរំលោភ មិនមែនគ្រាន់តែចង់ចាប់ដូចពេលមុននោះទេ”
“លែងដៃ...លែងទៅ...”
“គ្រាន់បើណាស់មែនទេ?” គេមិនលែង តែក៏កន្រ្តាក់ទាញរាងតូចឲ្យចូលមកជិតកាន់តែខ្លាំងឡើង គេច្របាច់ដើមដៃតូចរបស់នាងយ៉ាងជាប់មិនទុកសូម្បិតែឱកាសដើម្បីឲ្យនាងបានរើបម្រះខ្លះ។
“លែងទៅ លែង...យកដៃគំរក់នេះចេញភ្លាមទៅ” ធីហ្វានី ស្រែកគំហក នាងរុញចឹងរើ តែរើមិនបានព្រោះដូចជាប់នៅក្នុងអង្គ្រប់រកតែក្រឡាស់ខ្លនបន្តិចមិនកើតផង។
“ដៃគំរក់ដែលស្ទាបនាងគ្រប់កន្លែង ធ្វើឲ្យនាងលែងថ្លៃថ្នូរហើយ ធីហ្វានី ហ្សេនដារៀ” គេបញ្ឈឺឌឺដង ធ្វើឲ្យរាងស្តើងខឹងខ្លាំង នាងខាំមាត់សម្លក់មុខគេទាំងទឹកភ្នែកស្រក់ចុះមកតក់ៗ។
“គិតថារួចខ្លួនមែនទេ ធ្វើរឿងលាមកបែបនេះហើយ ត្រៀមតែដេកគុកទៅ” ស្រីស្អាតស្រែកដាក់មុខគេទាំងខឹងញ័រមាត់ ទឹកភ្នែកក៏ឃាត់មិនបានស្រក់ចុះមកមិនឈប់ នាងជាអ្នកត្រូវគេជាន់ឈ្លឺ គេគ្មានអារម្មណ៍ដឹងខុសអ្វីបន្តិចសោះ ប៉ុន្តែក៏ឌឺដងនាងមិនឈប់។
“អ៊ីចឹងហ្អេស ធ្វើយ៉ាងម៉េចទើបអាចឲ្យ ដេរ៉ូហ្វៀ ដេកគុកបានទៅ និយាយទៅមើលអ្នកនាង” គេលោមុខទៅជិតនាងនិយាយទាំងស្នាមញញឹមនៅជាប់មាត់ “នាងធ្វើយ៉ាងម៉េចទើបអាចយកខ្ញុំចូលគុកបាន ប្រាប់បន្តិចទៅមើលនឹងបានត្រៀមខ្លួន ព្រោះពេលនេះភ័យខ្លាំងណាស់”
“គ្រាន់បើសិនទៅ”
“ខ្លាចពិតមែន ខ្លាចតែថានាងសូម្បីតែគិតថាចង់ចេញពីទីនេះ ក៏មិនអាចដែរ” និយាយចប់គេច្រាននាងចេញ ធ្វើឲ្យនាងក្រមុំថយក្រោយពីបីជំហាន។ ធីហ្វានី ក្តាប់ដៃយ៉ាងណែនសម្លក់មុខគេ ខ្លួននាងឡើងញ័រស្អប់អ្នកដែលនៅចំពោះមុខនេះខ្លាំងណាស់...
“នាងប្រហែលនៅចំាបានថានាងមិនមែនមកទីនេះដោយខ្លួនឯងនោះទេ”
ធីហ្វានី ថ្លោះទឹកមុខបន្តិច ហើយនឹកគិតដល់ពេលដែលនាងត្រូវគេប្រើល្បិចចាប់យកមក មុនពេលដែលនាងសន្លប់គឺមានមនុស្សមួយក្រុមជិះឡានដេញនាង...។
“នឹកឃើញហើយមែនទេ?”
“ចង់...ចង់មានន័យថាម៉េច?” រាងស្តើងចាប់ផ្តើមខ្លាចទឹកមុខរបស់គេ ពេលខ្លះស្មើពេក ពេលខ្លះញញឹម នាងពិតជាខ្លាចរអាជាមួយភាពស្ងប់ស្ងាត់មុនមានព្យុះនេះណាស់។
“នាងត្រូវគេលក់ហើយ”
“លក់!”
“មែន តទៅ នាងគឺជាមនុស្សនៅទីនេះ កន្លែងណាក៏មិនអាចទៅបានដែរ ស្តាប់ឲ្យច្បាស់នាងត្រូវនៅទីនេះអស់មួយជីវិត”
“ហ៊ិស...កំប្លែង...លក់ហ្អេស ចង់ចូលគុកមែនទែនហើយ” ធីហ្វានី ប្រឹងតវ៉ាទាំងខ្លាចញ័រខ្លួនទទ្រើត គ្រាន់តែលឺប្រយោគដែលគេនិយាយនាងសឹងតែទន់ជើងសន្លប់នៅត្រង់នេះទៅហើយ។
“ភ្លក្សរសជាតិដែលគេទិញលក់ម្តងទៅ”
“គ្មានផ្លូវទេ” ស្រីស្អាតស្រែកខ្លាំងៗ ហើយស្ទុះរត់ចេញតែគេក៏ចាប់ដៃរបស់នាងជាប់ទាញកន្ត្រាក់មកវិញ ឲ្យប្រឈមជាមួយនឹងគេ ប្រអប់ដៃធំមាំកក្តោបកដៃនាំយ៉ាងជាប់ច្របាច់យ៉ាងណែនរឹងមាំដូចដាក់ខ្នោះ។
“ត្រៀមខ្លួនសងកម្មទាំងអស់ទៅ ម្ចាស់កម្មពៀរបស់នាងនៅឈរពីមុខនាងហើយ”
“មិនអាចទេ គ្មានផ្លូវ លែងដៃទៅ...លែង...លែងទៅ”
“ចាំឲ្យច្បាស់ធីហ្វានី នាងត្រូវ ដេរ៉ូហ្វៀ ទិញដាច់ហើយ នាងជាមនុស្សរបស់ខ្ញុំ ខ្ញុំទិញនាង ស្តាប់បានទេ ខ្ញុំប្រើលុយទិញកូនស្រីអ្នកមានដូចជានាងមកធ្វើជាស្រីកំដរ” 
  “គ្មានផ្លូវ ខ្ញុំមិនធ្វើជាស្រីកំដររបស់លោកទេ”
“នាងធ្វើរួចទៅហើយ”
ផ្លាច់!
“ថោកទាបណាស់” ធីហ្វានី ខាំទះសឹងបែក បាទដៃតូចទះមុខប្រុសកំលោះមួយទំហឹង ធ្វើឲ្យគេងាកមុខទៅម្ខាង ដេរ៉ូហ្វៀ ខាំមាត់ងាមុខមកវិញហើយចាប់ដៃនាងយ៉ាងជាប់ទាញចូលមកជិត។
“នាងកំពុងតែធ្វើស្អី?” គេសួរទាំងមុខមាំដៃក៏ច្របាច់កដៃតូចយ៉ាងខ្លាំង នាងឈឺចាប់ តែក៏ខាំមាត់មិនខ្ចីស្រែកថាឈឺ។
“មនុស្សអាក្រក់ដូចជាឯងសមតែត្រូវទះ សមតែស្លាប់ទៀតផង”
“នាងគ្មានសិទ្ធិទេ ត្រូវស្គាល់ខ្លួនឯងថាជាអ្នកណា ស្គាល់ឲ្យច្បាស់”
“...”
“ពីមុននាងអាចក្អែងក្អាងបាន តែពេលនេះ នាងមិនមែនជាអ្នកនាងដូចពីមុនទេ នាងគ្រាន់តែជាមនុស្សនៅទីនេះ ជាអ្នកដែលគេយកមកលក់ ហើយក៏ត្រូវគេប្រើលុយទៅទិញមក”       
“មិនមែន...មិនមែនទេ”
“នៅមានទៀត នាងគឺជាស្រីកំដររបស់ខ្ញុំ” ប្រុសកំលោះញញឹមហើយអង្អែលមុខនាង ប៉ុន្តែរាងស្តើងក៏រហ៍សគ្រវាសដៃរបស់គេចេញដោយភាពស្អប់ខ្ពើម។
“ខ្ញុំមិនមែនជាស្រីរបស់ឯងទេអាមនុស្សថោកទាប ចាំទុកក្នុងខួរក្បាលទៅ”
“ចាំទេថានាងមិនធ្វើជាស្រីរបស់ខ្ញុំ អង្វរពេលនេះអាចនៅទាន់ពេល”
“គ្មានថ្ងៃទេ”
“ល្អតើ...! ស្រីស្អាតមានច្រើនរើសអ្នកណាមកកំដរក៏បានដែរ ចំណែកនាង ធ្វើជាសោភានីនៅទីនេះទៅ អាចនឹងជួបប្តីច្រើន ត្រូវចិត្តអ្នកណាចាប់អ្នកហ្នឹងឲ្យជាប់ទៅ” អ្នកកំលោះបោះប្រយោគយ៉ាងវែងដោយសំឡេងស្មើចុងស្មើដើមមិនមានអារម្មណ៍អ្វីទាំងអស់ តែអ្នកដែលកំពុងតែស្តាប់មានអារម្មណ៍ថាដូចកំពុងតែត្រូវគេច្រានឲ្យធ្លាក់ចូលទៅក្នុងឋានរក។
“ចង់ធ្វើស្អី?” ធីហ្វានី បើកភ្នែកធំៗសម្លឹងមុខគេយ៉ាំងមុត សួរឡើងទាំងញ័របបូរមាត់ទទ្រើត។
“នាងគិតថាខ្ញុំចំណយលុយទិញនាងមកទុកថ្វាយបង្គំមែនទេ មមានចំណាយត្រូវមានចំណេញ ជ្រុលជាចំណាយលុយត្រូវបានផលត្រឡប់មកវិញ” អ្នកកំលោះចាប់ស្មាតូចរបស់នាង ទាញនាងខិតចូលមកជិត គេសម្លឹងមើលនាងដោយកែវភ្នែកពេបជ្រាយ។
“គិតថាខ្ញុំនឹងព្រមឲ្យមនុស្សបាតសង្គមដូចជាឯងធ្វើបាបបានដោយងាយមែនទេ? កុំស្រមៃ”
“បានឬមិនបាន ទាល់តែសាកទើបដឹង តែពេលនេះ ធ្វើស្រីរបស់ខ្ញុំឲ្យគ្រប់មួយយប់សិន”
ព្រូស!
រាងតូចត្រូវគេក្រែវែងទៅលើពូកមិនអាសូរ នាងមិនទាន់ទាំងស្ទុះក្រោកផងរាងខ្ពស់ក៏សង្ក្រាប់ពីលើជាប់ទៅហើយ។
“ចេញទៅ...ចេញ...” ធីហ្វានី ស្លន់ស្លោសឹងតែស្រែកយំ នាងខ្លាចការប៉ះពាល់ដ៏កំណាចនិងព្រៃផ្សៃរបស់គេ នាងមិនចង់ឲ្យខ្លួនឯងធ្លាក់ចូលក្នុងរណ្តៅនរកអវិចីដែលគេជាន់ឈ្លឺនោះទេ។
“មិនបាច់បារម្ភទេ ចាប់ពីស្អែកទៅនាងមានប្តីផ្សេងហើយ” សំឡេងបញ្ឈឺឌឺដងលាន់ឡើង ស្របពេលដែលរាងខ្ពស់ចាប់ទាញឈុតដែលនៅលើខ្លួនរបស់នាងចេញ វាគ្មានអ្វីជាឧបសគ្គសម្រាប់គេទាល់តែសោះ ឈុតរហែកស្ទើរអស់ អ្នកដែលនៅក្រោយរាងកាយក៏មិនមានកម្លាំងស៊ូជាមួយគេបានដូចគ្នា។
“អត់ទេ...កុំណា កុំ...” ធីហ្វានី ច្រានគេចេញ ដៃតូចប្រឹងវាយអ្នកម្ខាងទៀតញាប់ស្អេក នាងរមួលខ្លួនប្រែចុះឡើងដើម្បីគេចចេញទាំងក្តីតក់ស្លុត នាងខ្លាចភាពកំណាចរស់គេខ្លាំងពិតមែន។
“កុំធ្វើរឿងឆ្កូតដាក់ខ្ញុំ...ឈប់ភ្លាមទៅ កុំណា..ហ៊ឹក...ហ៊ឹក...”
ប្រុសកំលោះមិនតប គេអោនថើបកញ្ចឹងករបស់នាងញុកញី ដៃស្ទាបអង្អែលរាងកាយរបស់នារាតត្បាតលើដើមទ្រូងស្អាតរលោងស្រិលគួរឲ្យចង់ថ្នាក់ថ្នម។ ព្រានដូចជាគេម៉េចនឹងអាចបណ្តោយឲ្យចំណីរួចចេញពីដៃទៅ បើគេដាក់ចិត្ដថាប្រមាញហើយ ដាច់ខាតគឺមិនថយក្រោយឡើយបើគ្មានលទ្ធផល...
“លោកធ្វើបាបមនុស្សស្រីគ្មានផ្លូវស៊ូ...កំសាកបំផុត ហ៊ឹក...ហ៊ឹក ឆាប់ចេញទៅ ដកដៃចេញកុំប៉ះខ្ញុំ”
“អាក្រក់បំផុតក្នុងលោកគឺជាមនុស្សស្រីមិនសមនឹងលើកលែង ជាពិសេសគឺនាង...”
“ម្តាយរបស់ឯងក៏ជាស្រីដែរ...”
បិប..!
ដេរ៉ូហ្វៀ ដាល់ពូកមួយដៃទាំងកំហឹង ហាក់ដូចជាឃុំគ្រងខ្លួនឯងមិនបាន គេច្របាច់ចង្កាតូចរបស់នាង ហើយអោនមុខទៅយ៉ាងកៀកសម្លឹងមិនដាក់ភ្នែក។
“បិទមាត់ទៅ នាងគ្មានសិទ្ធិនិយាយ ទុកមាត់ថ្ងូរល្អជាង បើមិនចង់វេទនា” ផ្ទៃមុខសង្ហាដែលតែងតែរាបស្មើដូចគ្មានអារម្មណ៍អ្វីសោះ ពេលនេះប្រែមកជាកំណាចខ្លាំងលើសរាល់ដង គេខាំធ្មេញយ៉ាងណែនដៃក្តាប់យ៉ាងចាប់សម្លក់មុខនាងដូចសត្រូវរាប់សិបជាតិ។
“អាក្រក់ជាសត្វទៅទៀត គួរឲ្យខ្ពើម” ស្រីស្អាតស្រែកជេទាំងសំឡេងក្ងួរ នាងក្តាប់ដៃវាយអ្នកម្ខាងទៀតមិនឈប់ រហូតដល់គេចាប់ដៃតូចៗរបស់នាងសង្កត់ឲ្យជាប់នឹងពូក។
“ភ្លក្សជាតិសត្វម្តងទៅ នាងនឹងស្គាល់វេទនា” សំឡេងរឹងលាន់ឡើង ដេរ៉ូហ្វៀ អោនមុខទៅរកដើមទ្រូងស្អាតរបស់នាង គេថើបខ្លាំងៗ ខាំនិងខ្ញាំមិនប្រណី នាងកាន់តែរើគេកាន់តែធ្វើបាបខ្លាំងឡើង...។
នៅទីបំផុត នាងក៏នៅតែចាញ់ក្រោយដៃរបស់គេ មិនត្រឹមតែចាញ់ក៏បានមេរៀនកំណាចឲ្យចងចាំមួយជិវិត។
ព្រឹកថ្ងៃថ្មី...
“បាត់ជីនអាពេញមួយយប់ហើយ មកដល់ពេលនេះក៏នៅតែនាងមកវិញ មិនឃើញ មិនដឹងថានាងទៅណានោះទេ” បុរសចំណាស់ម្នាក់បន្លឺឡើងទាំងជ្រួញចិញ្ចើម គាត់ឈរក្រពាត់ដៃទៅក្រោយសម្លឹងមើលទៅទីក្រុងតាមជញ្ជាំងកញ្ចក់ថ្លាដោយភាពតានតឹង។
“នាងមិនផ្តល់ដំណឹងមកផ្ទះទេឬលោកពូ?” ខលលិន អេនឌ្រេស បងប្រុសជីដូនមួយរបស់ ធីហ្វានីសួរឡើង ព្រោះតែបានទទួលដំណឹងថាប្អូនស្រីនបាត់ខ្លួន ទើបគេប្រញាប់មកផ្ទះត្រកូល ហ្សេនដារៀភ្លាម។
“មិនត្រឹមតែគ្មានទេ ថែមទាំងឃើញឡានរបស់នាងចតចោលនៅតាមផ្លូវក្រៅក្រុងទៀតផង”
“ឬនាងត្រូវគេចាប់ជំរឹត?”
“មិនច្បាស់ទេ ព្រោះពេលនេះមិនទាន់ទទួលដំណឹងពីនាងនៅឡើយ ហេតុនេះហើយទើបពូហៅឯងមក” រ៉េនកូ ដាក់បង្គងអង្គុយចុះជិតក្មួយប្រុសហើយនិយាយដោយសំឡេងតានតឹង “ឯងដឹងហើយ ពូមានកូនស្រីតែម្នាក់ទេ ជីនអាជាចំណែកនៃជីវិតរបស់ពូ នាងមិនអាចថ្លោះធ្លោយទេ”
“ខ្ញុំដឹង ចុះមានឲ្យគេស៊ើបមើលឬនៅ?” ខលលិន សួរបន្ត ទឹកមុខរបស់គេប្រែមកជាមិនល្អខ្លាំងឡើង ដើមឡើងគេស្មានថាប្អូនស្រីគ្រាន់តែមិនត្រឡប់មកផ្ទះ តែអ្នកណាទៅដឹងថានាងបែរជាបាត់ខ្លួនទៅយ៉ាងគួរឲ្យបារម្ភបែបនេះ។
“មិនមានតម្រុយអ្វីទេ គ្រាប់យ៉ាងស្ងប់ស្ងាត់ពេកហើយ ពូពិតជាបារម្ភខ្លាំងណាស់ ឯងក៏ដឹងថាយើងមានសត្រូវខាងមុខជំនួញច្រើនណាស់ យើងពិតជាបារម្ភខ្លាចពួកគេមកធ្វើបាបនាង”
“ម៉េចក៏ពូបណ្តោយនាងឲ្យទៅណាមកណាតែម្នាក់ឯង”
“ជីនអា រឹងពេកហើយ នាងដេញអង្គរក្សរត់អស់មិនដឹងប៉ុន្មាននាក់ ហើយម្សិលមិញនេះ នាងបែរជាលួចចេញទៅក្រៅតែម្នាក់ឯង ទើបមានរឿង ពួកវាឆ្លៀតឱកាសពេលដែលនាងចេញទៅតែម្នាក់ឯង”
“ព្រះអើយជីនអា មានះបែបនេះ មានះទាល់តែមានរឿងពិតមែន”
“បើដឹងមានរឿងបែបនេះ ពូប្រហែលឲ្យនាងនៅកូរ៉េ មិនបាច់មកទីនេះទេ” រ៉េកូ យកដៃទប់ថ្ងាសរបស់ខ្លួនពេញដោយភាពតានតឹង ធីហ្វានី ជាបេះដូងរបស់គាត់ បើបាត់នាងគាត់នឹងក្លាយជាមនុស្សដែលមានតែសម្បកខ្វះវិញ្ញាណ។
“កុំបារម្ភអីលោកពូ ខ្ញុំនឹងចាត់គេឲ្យតាមរកនាង ច្បាស់ជាអាចរកនាងឃើញវិញក្នុងពេលឆាប់ៗនេះមិនខានទេ”
“សង្ឃឹមអ៊ីចឹងចុះ”
“ខ្ញុំនឹងឲ្យគេទៅស៊ើបមើលនៅធ្វីនក្លឹបមុនគេបង្អស់ យ៉ាងណាធីហ្វានី នាងធ្លាប់មានរឿងជាមួយនឹងដេរ៉ូហ្វៀ គេជាមនុស្សដែលមិនគួរឲ្យទុកចិត្ត ក៏អាចដែលនាងនៅក្នុងដៃរបស់គេ” ខលលិន បន្តជាប្រយោគយ៉ាងវែង អ្នកដែលគេដៅដំបូងបំផុតគឺមនុស្សនៅធ្វីនក្លឹប អ្នកណាក៏ដឹងថាពួកគេជាសាតានលាក់មុខ អំណាចនៃផ្លូវងងឹករបស់គេក៏មិនធម្មតា ពិបាកនឹងលូកដៃតតាំង។
“បើសិនជីនអានៅក្នុងដៃរបស់គេពិតមែន នាងច្បាស់ជាជួបរឿងមិនល្អទេ” រ៉េនកូ ចាប់ផ្តើមមិនស្រួលនៅក្នុងចិត្ត ពេលនឹកឃើញដល់រឿងនោះ ដេរ៉ូហ្វៀ គឺជាគួរប្រជែងមុខជំនួញជាមួយនឹងគាត់ ត្បិតថាគេនៅក្មេងតែពិបាកទប់ទល់ខ្លាំងណាស់ ដែលសំខាន់កូនស្រីសំណព្វរបស់ខ្លួនទើបតែបង្ករឿងឈ្លោះជាមួយនឹងគេទៀតផង ជម្លោះថ្ងៃនោះធំល្មមនឹងគេអាចនឹងគុំស្អប់នាង ក៏អាចថាជាគេដែលជាអ្នកចាប់នាងទៅ។
“ខ្ញុំនឹងបញ្ចូនមនុស្សទៅភ្លាម បើប្អួនស្រីនៅក្នុងដៃគេ គេច្បាស់ជាមិនរួចខ្លួនទេ ខ្ញុំនឹងរំលំធ្វីនក្លឹបឲ្យដួលក្រោកមករួច” ខលលិន បញ្ជាក់ច្បាស់ៗ ទឹកមុខមាំកំណាចនឹងចង់ឈ្នះ បញ្ជាក់យ៉ាងច្បាស់ថាគេមិនបាននិយាយលេងនោះទេ។

ធីហ្វានី ដឹងខ្លួនឡើងជាមួយនឹងការឈឺចាប់ដែលនៅតោងទាមជាប់រាងកាយតូចស្តើងរបស់នាង ស្រីស្អាតច្រាត់ដៃនៅលើពូកទាំងញ័រដៃទទ្រើត ព្យាយាមក្រោកឡើង នាងសម្លឹងមើលជុំវិញខ្លួនដែលមានតែភាពស្ងាត់ជ្រងំមិនមាននរណាម្នាក់សោះ នៅតុក្បែរខ្លួននាងមានសម្លៀកបំពាក់ស្អាតមួយឈុត និងមានអាហាររៀបតុ តែទំនងរៀបទុកយូរពេកវាត្រជាក់អស់ហើយ ស្រីស្អាតយដៃស្ទាបពោះខ្លួនឯងដែលកំពុងតែធ្វើទុក្ខព្រោះអត់អាហារ ពេលនេះជាពេលរសៀលទៅហើយ យប់មិញបន្ទាប់ពី ដេរ៉ូហ្វៀ ធ្វើបាបនាងគេងរហូតដល់ពេលនេះ។
រាងស្តើងងាកមុខចេញពីអាហារទាំងនោះ នាងមិនចង់ប៉ះពាល់របស់ដែលនៅទីនេះ រឹតតែមិនចង់ញ៉ាំរបស់ដែលទុកចោលដល់ត្រជាក់បែបនេះ ភាពជាអ្នកនាងហៃសូរបស់នាងធ្វើឲ្យ ធីហ្វានី មិនព្រមប៉ះពាល់អាហារទាំងនោះ ទោះបីឃ្លានខ្លាំងយ៉ាងណាក៏ដោយ។
“គំរកខ្លាំងណាស់” នាងសម្លឹងមើលជុំវិញខ្លួន ហើយបន្លឺឡើងទាំងខឹងនិងស្អប់ខ្ពើម ឲ្យតែនឹកឃើញរឿងដែលត្រូវគេធ្វើបាបភ្នែកចាប់ផ្តើកក្រហមរកកលនឹងស្រក់ទឹកភ្នែកទៀតហើយ “អាមនុស្សចង្រៃ ហ៊ឹកៗ កុំឲ្យខ្ញុំចេញទៅបាន ឯងមិនសល់សពទេ លោកប៉ា និងបងខលលិន និងចាត់ការឯងឲ្យសមនឹងទង្វើរបស់ឯង ចាំតែមើលទៅ”
រាងស្តើងគ្រវាសដៃជូតទឹកភ្នែកចេញ នាងទម្លាក់ជើងចុះពីគ្រែសន្សឹមៗដោយមានភួយរុំជាប់ខ្លួន ដៃតូចស្រវាយកឈុតដែលគេទុកនៅក្បែរនោះមកក្តោបយ៉ាងជាប់ក្នុងដៃ ខណៈនោះកែវភ្នែកស្រស់ស្អាតរបស់នាងក្រឡេកទៅឃើញស្នាមឈាមនៅជាប់ពូក បបូរមាត់ក៏ចាប់ផ្តើមពេបយំទៀតហើយ បេះដូងតូចលោតដុកដាក់ៗ ព្រោះឈឺចាប់ខ្លាំងពេក គ្រប់យ៉ាងមិនអាចកែប្រែបានឡើយ រលាយអស់ហើយ គ្រប់យ៉ាងរបស់នាងត្រូវគេជាន់ឈ្លឺនឹងជើងហើយ។
“អាមនុស្សចង្រៃ” នាងយំ ហើយខ្ញាំសម្លៀកបំពាក់នៅក្នុងដៃ យ៉ាងណែន មុននឹងដើរយឺតៗទៅបន្ទប់ទឹក។
តំណក់ទឹកត្រជាក់ស្រោចមកលើរាងកាយតូចស្តើងរបស់នាង រលៀលទៅលើស្នាមដឡែលគេបោះត្រាឲ្យ ប៉ុន្តែយ៉ាងណាក៏មិនអាចធ្វើឲ្យវារលុបបានដែរ  ធីហ្វានី យកដៃត្រដុសស្នាមនោះមួយទំហឹងឡើងក្រហមសាច់អស់ ប៉ុន្តែនៅតែមិនអាចលុបជ្រះដដែល។ នាងអោបខ្លួនយំអង្អែលនឹងជញ្ជាំងបន្ទប់ទឹក តំណក់ទឹកដែលហូរចេញពីផ្កាឈូកលាយឡំនឹងទឹកនេត្រារបស់នាងស្រោចលើរាងកាយតូច នាងសង្វេគខ្លួនឯងខ្លាំងណាស់ មិនសមណាធ្លាក់មកដល់តំណាក់កាលសែនអាក្រក់បែបនេះឡើយ។
ក្រោយពេលដែលយំឆ្អែតនិងងូតទឹករួចមក រាងស្តើងក៏យករ៉ូបពណ៌សាច់ដែលនាងកាន់ជាប់នឹងដៃនោះមកស្លៀក ឈុតខ្លីលើជង្គង់បន្តិច ជារ៉ូបដៃតូចសាច់កំណាត់ទន់ មើលទៅសិចស៊ីខ្លាំងណាស់ ធ្វើឲ្យនាងមើលឃើញស្នាមដែលនៅជាប់លើខ្លួនច្បាស់ក្រឡែត កាន់តែឃើញកាន់តែខូចចិត្ត ទោះបីចង់ទប់ទឹកភ្នែកធ្វើក្លាហាន ក៏មិនអាច ចុងក្រោយនៅតែយំដដែល។
ក្រាក!
នាងបើកទ្វារដើរចេញមកក្រៅវិញ តែក៏ភ្ញាក់ព្រើតពេលឃើញមនុស្សប្រុសស្លៀកឈុតខ្មៅពីរបីនាក់នៅក្នុងបន្ទប់នេះដែរ ពួកគេពាក់វែនតាពណ៌ខ្មៅលាក់បាំងកែវភ្នែក ប៉ុន្តែយ៉ាងណាបុគ្គលិកលក្ខណៈ របស់ពួកគេគឺពិតជាកំណាចខ្លាំងណាស់។ ពេលដែលនាងដើរចេញមក ពួកគេក៏បែរមុខមករកនាង ស្រីស្អាតខាំមាត់តិចៗមានអារម្មណ៍ថាខ្មាសជាមួយនឹងឈុតដែលកំពុងតែស្លៀក និងអាស្នាមបោះត្រាគួរឲ្យរអើមនោះ។
“មើលស្អី? ចង់ត្រូវខ្វេះភ្នែកចេញមែនទេ?” នាងនៅតែឆ្នាសឆ្នើមមិនតបមាត់តបកដដែល ទោះបីពេលនេះនាងកំពុងតែស្ថិតនៅក្នុងរូងខ្លាក៏ដោយ។ 
បុរសម្នាក់ដែលមើលទៅដូចជាមេគេ លើកដៃឡើងមើលនាឡិកា ទើបបន្លឺឡើង “ដល់ពេលហើយ ទៅនាំនាងមក”
ដល់ពេល? ធីហ្វានី ផ្ទួនពាក្យនេះនៅក្នុងចិត្ត ស្របពេលដែលឃើញគេស្ទុះចូលមកស្រនាងក៏បានតែឈានជើងថយក្រោយហើយស្រែកចាច។
“ពួកឯងចង់ធ្វើស្អី?”
“ចាប់នាង ថៅកែធំមកពីសៀងហៃកំពុងតែចាំ ទៅនាំនាងមក” បុរសម្នាក់នោះចេញបញ្ជា អ្នកនៅក្រោមបង្គាប់ក៏ញាប់ដៃញាប់ជើងធ្វើតាមភ្លាមដែរ។
“ចេញទៅ កុំចូលមក” ធីហ្វានី ឈានជើងថយក្រោយទាំងបុកពោះ នាងចង់ស្ទុះរត់ តែក៏ត្រូវគេចាប់ដៃជាប់ទាំងសង្ខាងដោយមនុស្សប្រុសពេញកម្លាំងពីនាក់ ហើយអូសនាងឲ្យឈរនៅពីមុខបុរសដែលចេញបញ្ជានោះ។
“ល្បងសាន់ដឺ យកនាងទៅពេលនេះមែនទេ?”
“ពេលនេះ ចៅហ្វាយមានបញ្ជាថាមិនឲ្យធ្វើឲ្យថៅកែធំនោះទាស់ចិត្តទេ ត្រូវនាំស្រីស្អាតឲ្យគេភ្លាមៗ”
“គិតចង់ធ្វើស្អី លែងយើង...នែលែងយើង...ៗ” រាងស្តើងរើកញ្ជ្រោងទាំងភ័យខ្លាច នេះពួកគេគិតចង់ធ្វើស្អី ចង់យកនាងទៅប្រគេនឲ្យអ្នកណា? នាងមិនមែនជាសោភានីទេ “ឆាប់លែងយើងភ្លាម លែងណាពួកអាឆ្កួត”
នាងរើកញ្ជ្រោងខ្លាំងតាមកម្លាំងដែលនៅសេសសល់នឹងភាពភ័យខ្លាចដែលមាន នាងលើជើងធាក់អ្នកដែលឈរនៅចំពោះមុខ ហើយប្រឹងមួលដៃចេញពីការចាប់ដើម្បីរត់គេច។
“ចៅហ្វាយប្រាប់ហើយធម៌ត្រជាក់មិនបានទេ” បុរសម្នាក់នេះឡើង ព្រមទាំងលើកសារាងតូចមួយចេញមកដែលមានថ្នាំនៅខាងក្នុងនោះពេញប្រៀប ធីហ្វានី បើកភ្នែកធំៗមើលទៅសារាំងនោះទាំងភ័យខ្លាច តើពួកគេគិតចង់ធ្វើស្អីនាង មិនអាចទេ នាងមិនព្រមដាច់ខាត។
“ចង់...ចង់ធ្វើស្អីយើងពួកអាឆ្កួត? កុំណា...យើងនឹងប្តឹងប៉ូលិស ប៉ារបស់យើងនឹងមកចាត់ការពួកឯង បងប្រុសរបស់យើងនឹងមកចិញ្ច្រាំពួកឯងឲ្យម៉ដ្ឋ”
“ទម្រាំតែមក នាងប្រហែលត្រូវថៅកែធំស្ពាយយកទៅហុងកុងជាមួយគ្នាហើយ មិនអីទេ ថៅកែធំមានលុយច្រើន គ្រាន់តែមុខអាក្រក់ក្បាលធំបន្តិច” សាន់ដឺ ឌឺដងមកវិញ ព្រមទាំងចាប់យកសារាំងនោះមកកាន់។
“កុំណា...កុំ...”
“ចាប់ដៃនាងឲ្យជាប់”
ក្រោយពេលចេញបញ្ជា ធីហ្វានី ក៏ត្រូវគេចាប់ក្រៀកយ៉ាងជាប់រកតែរើក៏រើមិនឈ្នះ ចុងម្ជុលមុតស្រួចក៏ចាក់ចូលទៅក្នុងសាច់របស់នាង ជាតិថ្នាំដែលមានក៏ចាប់ផ្តើមសម្រុកចូលមិនសេសសល់។ ស្រីស្អាតស្លេកមុខព្រោះភ័យក៏អស់សង្ឃឹមយ៉ាងខ្លាំង នាងមិនដឹងទេថានៅពេលបន្ទាប់នាងនឹងក្លាយទៅជាយ៉ាងណា។
មិនប៉ុនា្មននាទីក្រោយ ធីហ្វានី ចាប់ផ្តើមទន់ដៃទន់ជើងស្ពឹកស្រទន់សឹងតែមិនអាចឈរនឹង បើកុំតែមានគេចាប់នាងជាប់កុំអីនាងដួលផ្កាប់មុខទៅលើឥដ្ឋបាត់ទៅហើយ។ 
នាងកំពុងតែត្រូវថ្នាំស្ពឹក!
“នាំនាងទៅ...!”
ធីហ្វានី ត្រូវគេយកមកដាក់នៅក្នុងបន្ទប់មួយ ដែលមានរៀបចំយ៉ាងស្រស់ស្អាត ភ្លើងពណ៌ប្រដេញគ្នាទាក់ទាញអារម្មណ៍ ម៉ាស៊ីនត្រជាក់ ត្រជាក់ស្រឹបដល់រងារ។ ខ្នងតូចរបស់នាងប៉ះនឹងពូកទន់ៗ ស្រីស្អាតស្រវាក្រោកឡើងទាំងស្ពឹកស្រពន់ ពេញខ្លួនពេលនេះជាតិថ្នាំមិនទាន់ជ្រាបពេញរាងកាយនៅឡើយ នាងអាចនៅកម្រើកដៃជើងបាន...
ព្រូស!
រាងតូចធ្លាក់ចុះពីលើគ្រែមកក្រាបនៅលើឥដ្ឋគួរឲ្យអាសូរ នាងប្រឹងច្រត់ដៃទៅលើការ៉ូដើម្បីក្រោកឡើង ប៉ុន្តែក៏ក្រោកមិនរួច កម្លាំងក្នុងខ្លួនដូចត្រូវគេស្រូបយកទៅអស់ នាងសម្លឹងមើលទ្វារដែលបិទជិត ក្នុងចិត្តចង់ស្ទុះទៅទាញវា ហើយរត់ចេញទៅឲ្យលឿនត្រឡប់ទៅផ្ទះវិញ តែមិនអាចធ្វើបាន។
“ខ្ញុំចង់ចចេញទៅក្រៅ ប៉ា...មកយកខ្ញុំទៅផងប៉ា ហ៊ឹក...ហ៊ឹក ខ្ញុំខ្លាចខ្លាំងណាស់ប៉ា...ខ្ញុំមិនចង់ធ្វើសោភានី មានប្តីរាប់មិនអស់ទេប៉ា ហ៊ឹក ជួយខ្ញុំផងប៉ា...”
(បើលោកពេញចិត្តនាង លោកអាចយកនាងទៅបាន មនុស្សស្រីម្នាក់នោះ ទាំងស្អាត និងមើលទៅសៃហូខ្លាំង ច្បាស់ជាមិនធ្វើឲ្យលោកខកបំណងទេ ប៉ុន្តែកាចបន្តិចហើយ)
(ពិតមែនហ្អ៎? កាន់តែកាចកាន់តែចូលចិត្ត)
(ប្រាកដណា តែបើមិនពេញចិត្ត ខ្ញុំនឹងរកស្រីស្អាតៗមកឲ្យលោកទៀត)
(អ្នកណាថា លោកប្រសប់យល់ចិត្តខ្ញុំណាស់)
(ជាមនុស្សប្រុសដូចគ្នាច្បាស់ជាយល់)
(យ៉ាងណា ខ្ញុំទុកចិត្តលោកហើយ ល្ងាចបន្តិចពេលចប់កិច្ចកាខ្ញុំមកវិញ)
សំឡេងសន្ទនាដែលនៅខាងក្រៅរាងតូចស្តាប់លឺយ៉ាងច្បាស់ ពួកគេចង់មានន័យថាម៉េច? គេទុកនាងជាស្រីលក់ខ្លួនមែនទេ? មិនបានទេ នាងមិនព្រមទេ ពេលនេះមានអ្នកណាដែលអាចជួយនាងបាន ជួយនាំនាងចេញពីទីនេះទៅ...
ក្រាក... ទ្វារបន្ទប់របើកឡើងថ្នមៗហើយបិទទៅវិញធ្វើឲ្យបេះដូងនាងក្រមុំតូចលោតដុកដាក់ៗស្ទើរតែដាច់ចេញពីទង អ្នកដែលដើរចូលមក? ជាថៅកែដែលមានក្បាលពោះធំ ល្មោភកាមមែនទេ។ គ្រប់យ៉ាងស្ងប់ស្ងាត់ គ្មានសំឡេង ធ្វើឲ្យនាងភ័យខ្លាចខ្លាំងណាស់ ស្រីស្រស់ខាំមាត់ប្រមូលកម្លាំង ប្រឹងក្រោកឡើង ហើយអ្វីដែលនាងបានឃើញគឺគេ អ្នកដែលចូលមកក្នុងបន្ទប់នេះគឺ ដេរ៉ូហ្វៀ ក្លូវេននើ។ 
ផ្ទៃមុខរាបស្មើគ្មានអារម្មណ៍ដូចទម្លាប់ មើលមកនាងដោយកែវភ្នែកសោះកក្រោះបំផុត គេគ្មានអារម្មណ៍អាណិតអាសូរសូម្បីតែបន្តិចដែលនាងធ្លាក់មកក្នុងសភាពបែបនេះ ប៉ុន្តែ...បើនេះគេស្នាដៃរបស់គេ ហេតុអីគេត្រូវអាណិតនាង?
“លែងខ្ញុំទៅ...ឲ្យខ្ញុំទៅវិញទៅ...ហ៊ឹក...ហ៊ឹក...ដោះលែងខ្ញុំទៅ”
“...”
“ឲ្យខ្ញុំត្រឡប់ទៅវិញទៅ ខ្ញុំមិនចង់ធ្វើជាស្រីរបស់ថៅកែត្រេកកាមទាំងនោះទេ” នាងយំសសឹកដាក់អ្នកម្ខាងទៀត ភាពភ័យខ្លាចធ្វើឲ្យនាងទន់ជ្រាយយំអង្វរគេយ៉ាងងាយ។ ប្រុសកំលោះបន្ទន់ជង្គង់ចុះសម្លឹងមើលនាងហើយញញឹមចុងមាត់ នាងកំពុតតែយំខ្លាំងណាស់ កម្លាំងក្នុងខ្លួនក៏ជិតបាត់បង់អស់ដែរ ពេលនេះដៃដែលច្រត់ទប់ខ្លួនឲ្យមានលំនឹងក៏ញ័រទទ្រើតត្រៀមនឹងដួល...
“ជំនួញខ្ញុំមិនអាចខាតទេ ខ្ញុំមិនអាចចំណាយលុយលើនាងទទេៗ ហើយលែងទៅវិញស្រួលៗបែបនេះទេ ធីហ្វានី”
“កុំយកខ្ញុំទៅលក់អី  ខ្ញុំសុំអង្វរ ដោះលែងខ្ញុំទៅ”
“គ្មានផ្លូវទេ ត្រៀមខ្លួនធ្វើជាស្រីរបស់ថៅកែនៅសៀងហៃ បើធ្វើមិនបានល្អ មានតែចាំប្តីក្រោយទៀត” គេឆ្លើយតបទាំងឈាមត្រជាក់គ្មានបេះដូងសូម្បីតែបន្តិច តែអ្នកស្តាប់បានត្រឹមតែយំខ្លាំងសឹងតែដាច់ខ្យល់ នាងខ្លាចខ្លាំងណាស់ ខ្លាំងត្រូវគេយកទៅលក់ផ្ទេរពីម្នាក់ទៅម្នាក់...
“កូនស្រីអ្នកមានដូចជានាង ភ្លក្សរសជាតិបែបនេះម្តងក៏ល្អ”
“អត់ទេ...ហ៊ឹក...ៗ អត់ទេ”
ដេរ៉ូហ្វៀមិនខ្វល់គេក្រោកឡើងហើយដើរចេញ ប៉ុន្តែជើងមាំក៏ត្រូវចាំជាប់ ធីហ្វានី ឈោងដៃមកទាញជើងរបស់គេហើយអោបយ៉ាងជាប់យំសស្រាក់គួរឲ្យអាណិត។
“កុំយកខ្ញុំលក់ឲ្យអ្នកណា សុំអង្វរ”
“...”
“ហ៊ឹក...ហ៊ឹក...លែងខ្ញុំទៅ កុំធ្វើបាបខ្ញុំ” ស្របពេលដែលរាងកាយកាន់តែចុះខ្សោយស្ពឹកស្រពន់ ស្ទើរតែគ្មានកម្លាំងយំ នាងប្រឹងអង្វរអ្នកម្ខាងទៀតស្ទើរទន់ឆ្អឹង។
“ខ្ញុំប្រាប់នាងហើយ ខ្ញុំមានតែចំណេញមិនអាចខាត បើជ្រុលទិញនាងហើយគឺត្រូវតែបានផលតបស្នង”
“ឲ្យខ្ញុំធ្វើអ្វីក៏បាន សុំអង្វរកុំយកខ្ញុំទៅលក់...ហ៊ឹក...ហ៊ឹក...”
“...”
នៅពេលដែលគេមិនតប នាងកាន់តែភ័យដៃតូចប្រឹងអោបជើងគេយ៉ាងចាប់ ខ្លាចគេដើរចេញ ហើយលេចមុខអាមនុស្សត្រេកកាមណាមកធ្វើបាបនាង។
“ហ៊ឹក...ហ៊ឹក...ឲ្យខ្ញុំធ្វើអ្វីក៏បានដែរ”
“មានលក្ខខណ្ឌដោះដូរទេ? បើសមហេតុផល ខ្ញុំនឹងពិចារណ”
ដោះដូរ! នាងមិនដឹងថាមានអ្វីដើម្បីដោះដូរការរួចខ្លួនលើកនេះឡើយ ដៃតូចចាប់ផ្តើមញ័រ ហើយយំកាន់តែខ្លាំងព្រោះខ្លាច។
“បើគ្មានទេ ធ្វើជាស្រីរបស់គេទៅ” ប្រុសកំលោះនិយាយព្រមទាំងដកជើងចេញពីការអោបក្រសោប ធ្វើឲ្យរាងស្តើងទន់ខ្លួនល្អៀកនៅលើឥដ្ឋយំសស្រាក់។
“ឲ្យខ្ញុំធ្វើជាស្រីរបស់លោកតែម្នាក់បានទេ...ហ៊ឹក...ហ៊ឹក...” នាងសឹងតែទះមាត់ខ្លួនឯងឲ្យបែក ពេលដែលនិយាយប្រយោគនេះ ប៉ុន្តែនាងពិតជាគ្មានជម្រើសពិតមែន នាងមិនចង់មានប្តីច្រើន មិនចង់ត្រូវគេលក់ដូរម្តងហើយម្តងទៀត មិនចង់ឲ្យគេយកនាងទៅណាឡើយ ព្រោះបើទៅកាន់តែឆ្ងាយ ឱកាសបានទៅជួបប៉ាកាន់តែគ្មាន។
“នាងនិយាយថាម៉េច?” គេបែរមុខមករកនាងហើយបន្ទន់ជង្គង់ចុះម្តងទៀតសួរដោយសំឡេងស្មើ ទាំងដែលលឺច្បាស់ហើយនៅចង់ឲ្យនាងនិយាយម្តងទៀត។
“ឲ្យខ្ញុំធ្វើជាស្រីរបស់លោកតែម្នាក់បានទេ? កុំយកខ្ញុំឲ្យទៅអ្នកណា បានទេ?”
“កំពុងអង្វរ ឈប់គ្រាន់បើហើយ?” រាងក្រាស់សួរព្រមទាំងចាប់ចង្កាតូចរបស់នាងឲ្យបែរមុខមកប្រឈមនឹងគេ ស្នាមញញឹមចុងមាត់លេចឡើង ខណៈដែលគេក្លាយជាអ្នកដែលមានប្រៀប។

No comments:

Post a Comment