Sunday, August 5, 2018

បម្រើស្នេហ៍ព្រានកំណាច (ភាគទី៥)


    ភាគទី៥
(ភ្លើងក្តៅនៃ Hellishly)
ខ្នងតូចត្រូវគេរុញឲ្យចូលទៅខាងក្នុងបរិវេណនៃ Hellishly Zone ក្នុងពេលដែលរាងស្តើងស្លៀកឈុតជាបុគលិកយ៉ាងតូចទាបបំផុត សំពត់ខើចខ្លី និងអាចខើចៗបញ្ចេញក្បាលពោះ មើលទៅនាងពិតជាស៊ិចស៊ីនឹងទាក់ទាញខ្លាំងណាស់ មិនថាស្ថិតនៅក្នុងសភាពបែបនេះ ធីហ្វានី ហ្សេនដារៀ នៅតែស្រស់ស្អាត ទាក់ទាញ។
អតីតអ្នកនាងហៃសូ ឈរស្ងៀមនៅក្បែរជញ្ជាំងសម្លឹងមើលសភាពដែលនៅក្នុងក្លឹប ក្លិនស្រាភាយពេញច្រមុះរបស់នាង ប្រុសស្រីត្រកូលអ្នកមាននិងអ្នកបម្រើនៅខាងក្នុងនេះជាច្រើនសើចកក្អឹក រេតាមចង្វាក់ភ្លេង សភាពបែបនេះធ្វើឲ្យធីហ្វានីស្អប់ជាខ្លាំង។ នាងសម្លឹងមើលទៅអ្នកលើកស្រាបៀបម្នាក់ដែលស្លៀកឈុតដូចជានាងបេះបិត កំពុងតែដើរសំដៅទៅរកតុកំលោះអភិជនម្នាក់ នាងដាក់ស្រាបៀលើតុថ្នមៗរាងល្វាសល្វន់ស៊ិចស៊ី ក៏កាច់ចុះឡើងយ៉ាងទាក់ទាញ បន្ទាប់មកកអ្នកដែលអង្គុយនៅទីនោះ ក៏ចាប់ដៃនាងញញឹមព្រីលដាក ហើយទាញឲ្យនាងមកអង្គុយលើភ្លៅ ស្រីស្អាតម្នាក់នោះក៏សហការយ៉ាងល្អ នាងដាក់ដៃអង្អែលទ្រូងអ្នកម្ខាងទៀត ត្រដុសចុះឡើង ថើបបបូរមាត់របស់គេ យ៉ាងមិនខ្មាស់អៀន ស្ទើរតែលេងឆាកស្នេហានៅទីនេះទៅហើយ។
“គួរឲ្យខ្ពើម” ធីហ្វានី គ្រញែងខ្លួនហើយឈរថយក្រោយវិញ ខ្នងតូចរបស់នាងក៏ប៉ះនឹងទ្រូងមាំរបស់នរណាម្នាក់ ស្រីស្អាតភ្ញាក់ព្រើត បោះជំហានមកមុខវិញ។
“ចង់ទៅណា? ធ្វើការរបស់នាងទៅ”
“កន្លែងគួរឲ្យខ្ពើម ធ្វើខ្លួនឯងទៅ” ធីហ្វានី ស្រែកគំហកហើយរត់ចេញ តែដៃតូចរបស់នាងក៏ត្រូវចាប់ជាប់រត់លែងរួច គេទាញនាងឲ្យឈរមកប្រឈមជាមួយនឹងគេវិញ កែវភ្នែកត្រជាក់ស្រេងល្ហេល្ហេវដូចវាលទឹកកកជះរស្មីកំណាចមកលើនាង។
“លែងដៃ!”
“ធ្វើការរបស់នាង”
“អត់ទេ” រាងស្តើងស្រែកបដិសេធយ៉ាងមានះ នាងមិនព្រមធ្វើខ្លួនយ៉ាប់ៗនេះទៅនេះទេ ធ្វីហ្វានី ត្បូងពេជ្រដ៏មានតម្លៃដូចជានាងម៉េចនឹងត្រូវច្រានឲ្យប្រឡាក់ភក់នរកទៅ?
“នាងមានសិទ្ធិតវ៉ាទេ” ដេរ៉ូ ចាប់ដៃរបស់នាងយ៉ាងជាប់ច្របាច់យ៉ាងណែន ទឹកមុខមាំសម្លឹងសម្លក់នាងយ៉ាងកំណាច។
“ហេតុអីខ្ញុំត្រូវធ្វើដូចពួកនាង ហេតុអីខ្ញុំត្រូវស្លៀកឈុតគួរឲ្យស្អប់មួយនេះ? កន្លែងនេះ មិនសមនឹងខ្ញុំឈានជើងចូលមកផង”
“នាងច្រឡំថាខ្លួននៅជាហង្សទៀតមែនទេ?” គេរុញនាងឲ្យបែរមុខទៅរកកញ្ចក់ដែលគេដាក់លំអរនៅទីនោះ “សម្លឹងមើលខ្លួនឯងទៅ នាងត្រូវកាច់ស្លាបតាំងពីថ្ងៃដំបូង”
ធីហ្វានី ខាំមាត់សម្លឹងមើលសភាពដ៏តោកយ៉ាករបស់ខ្លួន នៅត្រង់កញ្ចឹងករបស់នាងមានស្នាមជាំព្រោះត្រូវថើបខ្លាំងៗ ស្រីស្អាតយកដៃមកបិទត្រង់កន្លែងនោះដោយសភាវគតិ ភ្នែកស្អាតចាប់ផ្តើមក្រហម ទឹកភ្នែកក៏រកលកនឹងស្រក់ចុះមក។
ធីហ្វានី ដ៏ថ្លៃថ្នូរកាលពីមុនបាត់ទៅណាហើយ ស្រីម្នាក់ដែលឈរនៅក្នុងកញ្ចក់នោះជាអ្នកណា? ស្រីម្នាក់ដែលធ្លាក់ខ្លួនជាអ្នកបម្រើរបស់គេនោះជាអ្នកណា នាងមិនមែនជាធីហ្វានីដែលមានតម្លៃដូចមាន ភ្លឺចែងចាំងដូចជាគ្រាប់ពេជ្រនោះទេ មិនមែនទេៗ។
“អត់ទេ...ខ្ញុំមិនមែនបែបហ្នឹងទេ”
“ចង់ត្រូវស្រាតខោអាវនៅត្រង់នេះ ឥឡូវនេះ ដើម្បីប្តូរតួនាទីទេ? នាងមិនបាច់ធ្វើការនៅទីនេះ ធ្វើស្រីបម្រើតែនៅលើគ្រែ” មិនត្រឹមតែនិយាយ តែគេក៏ស៊កប្រអប់ដៃតូចតាមជាយអាវរបស់នាង ប្រុងប្រៀបជាស្រេចក្នុងការកន្ត្រាក់អាវនាងចេញពីរាងកាយ។
“កុំណា!” ធីហ្វានី ស្រែកចាច ហើយចាប់ដៃរបស់គេយ៉ាងជាប់
“ធ្វើអ្វីដែលនាងគួរធ្វើ ហើយរំលឹកខ្លួនឯងផង ថាពេលនេះនាងជាអ្នកណា?” ប្រុសកំលោះឈ្មុសឈ្មុលត្រង់កញ្ចឹងករបស់នាង ហើយខ្សឹបយ៉ាងឌឺដង។
“ឈប់ទៅ បានហើយ”
“...”
“ឈប់ទៅ” ស្រីស្អាតចាប់ផ្តើមស្លន់ស្លោ នៅពេលដែលគេកាន់តែរុករានបៀតបៀននាងខ្លាំងលើសដើម គេស្ទាបអង្អែលដងខ្លួនរបស់នាងដោយគ្មានក្រែងរអា ខណៈដែលនាងបានត្រឹមតែឈរឈឺចិត្ត រឹងខ្លួនស្តូកព្រោះខ្មាស។
“ទៅធ្វើការរបស់នាងទៅ បើមិនចង់ត្រូវគេចាប់ស្រាត”
រាងស្តើងត្រូវគេច្រានចេញជាមួយនឹងប្រយោកបញ្ជា បន្ទាប់មកកគេក៏ដើរចេញទៅបាត់យ៉ាងសោះកក្រោះ គេដឹងច្បាស់នាងក៏មិនហ៊ានសូម្បីតែគិតចង់ប្រឆាំងនឹងគេតទៅទៀត មនុស្សម្នាក់ដែលកំពុងតែជាប់គំនាបខណៈដែលដដ្ហើមក៏ខ្សត់ខ្សោយ តើអាចធ្វើអ្វីបានទៅ?
ស្រីស្អាតងាកទៅសម្លក់មុខគេ ខណៈដែលគេបោះជំហានយ៉ាងអង់អាចឡើងទៅជាន់ខាងលើដែលជាកន្លែងធ្វើការរបស់គេ អ្នកម្ខាងទៀតក៏ផ្តល់ឲ្យនាងវិញដោយស្នាមញញឺមម៉ាក់ងាយ។ ធីហ្វានី ក្តាប់ដៃយ៉ាងណែន បបូរមាត់ក៏ខាំជាប់។
“នែ៎...នៅឈរធ្វើស្អី ម៉េចមិនធ្វើការ?” សំឡេងច្រែតៗលាន់ពីក្រោយខ្នងរបស់នាងក្រមុំ ស្រីស្អាតងាកមុខទៅភ្លាម។
“មើលមុខអី នាងនេះ...ទើបមកថ្មីមែនទេ? ស្ពឹកៗស្ទក់ៗបែបនេះនៅបានប៉ុន្មានថ្ងៃទៅ ឆាប់មកនេះ” អាមែនតា ស្រីស្អាតប្រចាំ Hellishly និយាយដោយសំឡេងរឹង ព្រមទាំងចាប់ដៃរបស់ធីហ្វានីឲ្យដើរតាម តែរាងស្តើងក៏មិនព្រមសហការ។
“ចង់នាំខ្ញុំទៅណា?”
“ធ្វើការ គិតចង់នៅឈរត្រង់ហ្នឹងរហូតមែនទេ ម៉េចមិនបើកភ្នែកមើលជុំវិញខ្លួនខ្លះផង កន្លែងនេះ មិនមែនកន្លែងឈរស្ងៀមបានលុយទេ ឆាប់ឡើងមក បើមិនចង់ឲ្យគេដេញចោល”
ដេញចោល? ការពិតនាងនឹងត្រេតអរទៅវិញទេ ពេលដែលត្រូវគេអូសចេញពីកន្លែងនរកអវិចីនេះ...
ដល់ពេលវេលាដែលរោមពណ៌មាសរបស់ហង្សត្រូវជ្រុះម្តងបន្តិចៗទាល់តែអស់ ធីហ្វានី ត្រូវគេប្រើឲ្យលើបៀយកទៅឲ្យភ្ញៀវមុខព្រើលដែលកំពុងតែអង្គុយនៅក្រោមពន្លឺភ្លើងពណ៌ចម្រុះគ្នា។នាងក្រមុំខំាំមាត់ក្តាប់ដៃយ៉ាងណែនលើថាសបៀទាំងនោះ នាងសម្លឹងមើលជុំវិញខ្លួនដែលហាក់ដូចជាកំពុងតែត្រូវគេតាមមើល ជាពិសេសនៅជាន់ខាងលើដែលពាលដោយជញ្ជាំងកញ្ចក់យ៉ាងស្រស់ស្អាត ដេរ៉ូហ្វៀ កំពុងតែជ្រែងហោប៉ៅសម្លឹងមើលមកនាងដោយភាពចំអកឡកលើយ។
បុក!
កែវស្រាមួយកែវដាក់នៅលើតុដោយប្រអប់ដៃតូច ពេលដែលនាងដកដៃចេញមកវិញ ដៃធំមាំរបស់នរណាម្នាក់ក៏ចាប់ដៃរបស់នាងយ៉ាងជាប់។
“លែងដៃ...!”
“អង្គុយត្រង់នេះមក...”
“លែងដៃ!” មុខតូចចាប់ផ្តើមខឹង នាងកន្ត្រាក់ដៃចេញពីប្រុសម្នាក់នោះ តែគេកាន់តែចាប់ដៃនាងយ៉ាងជាប់មិនលែង។ ស្រីស្អាតប្រឹងបេះម្រាមដៃរបស់គេចេញដោយភាពស្អប់ខ្ពើម...
“កុំលេងឫកពេក អង្គុយចុះមក ក្រែងមកទីនេះត្រូវការលុយមែនទេ?”
ប្រុសម្នាក់នោះ ហូតលុយសុទ្ធទាំងបាច់ព្រមទាំងក្រេឌីតខាតចញមកដាក់នៅលើតុដោយភាពអួតអាង ធីហ្វានី ពេបមាត់ជិនឆ្អន់ ខ្ពើមនឹងឫកពារបស់មនុស្សប្រុសដែលធ្វើឡើងបែបនេះដើម្បីតែសំញែញដាក់មនុស្សស្រី។
“ប្រាប់ឲ្យលែងដៃ យើងមិនមែនជាស្រីលក់ខ្លួនទេ”
“ម៉ាយប់ប៉ុន្មាននិយាយថ្លៃទៅ”
“អាមាត់ឆ្កែ!” ធីហ្វានី ស្រែកជេទាំងខឹងខ្លាំងសឹងតែផ្ទុះ នាងកញ្ឆក់ដៃមកវិញ ហើយសម្លក់មុខគេចង់ស៊ីសាច់ហុតឈាម បបូរមាត់របស់នាងញ័រទទ្រើត។
“នាងនិយាយថាម៉េច?” ប្រុសម្នាក់នេះស្រែកកំហគហើយក្រោកឈរឡើងទាំងក្តៅក្រហាយ។
“យើងថាឯងមាត់ឆ្កែ!” ធីហ្វានី ស្រែកគំហកទៅវិញមិនព្រមចាញ់ ធ្វើឲ្យគេងាកមើលមកគ្រប់គ្នា រួមទាំងដេរ៉ូ ដែលឈរសម្លឹងមកពីជាន់ខាងលើផងដែរ។
“ស្អីគេ គ្រាន់តែស្រីលក់ខ្លួនម្នាក់ កុំគ្រាន់បើពេក”
“ប្រាប់ហើយថាយើងមិនមែនស្រីលក់ខ្លួនទេ” រាងស្តើងតបទៅវិញភ្លាមៗ ជើងតូចស្រឡូនក៏ឈានចេញ តែគេក៏ចាប់ដៃជាប់ ធ្វើឲ្យក្លាយជាការប្រទាញប្រទុងគ្នា។
“នាងចង់ទៅណាស្រីល្អ នាងហ៊ានដៀលយើង”
“លែងដៃយើងភ្លាមអាឆ្កួត លែងដៃ!”
“ឆ្នាសផង មិនអីទេ យើងចូលចិត្ត នឹងឲ្យថ្លៃទ្វេមួយជាបី”
ផាំង...!
“កុំហើបមាត់ឆ្កែរបស់ឯងឲ្យយើងលឺទេ” មិនត្រឹមតែស្រែកជេ រាងស្តើងក៏យកថាសដែលកាន់នៅក្នុងដៃសំពងអ្នកម្ខាងទៀតយ៉ាងខ្លាំង។
“អួយ៎...!”
ត្រូវធ្ងន់សមគួរ ប្រុសម្នាក់នោះស្រែកដោយការឈឺចាប់ព្រមទាំងយកដៃខ្ទប់ក្បាលខ្លួនឯង “ស្រីចង្រៃ...!”
“ឯងទេទើបចង្រៃ...!” ស្រីស្អាតស្រែកគំហកដាក់វិញព្រមទាំងលើកម្ហូបជះពេញអ្នកម្ខាងទៀត សំឡេងស្រែកឡូឡាឈ្លោះប្រកែកគ្នាធ្វើឲ្យគេផ្អើលឈូឈរសម្លឹងមើលមក។
“មានរឿងអ?” សាន់ដឺ ដើរចូលមកពេលដែលស្ថានការណ៍អាក្រក់ខ្លាំង លើកទីមួយហើយដែលនៅទីនេះមានបុគ្គលិកវាយភ្លៀវ។
“ស្រីម្នាក់នេះប្រមាថខ្ញុំ កន្លែងរបស់ពួកលោកមានតែមនុស្សបែបនេះទេមែនទេ?”
“ឯងជាអ្នកប្រមាថយើងមុន”
“បានហើយស្ងាត់មាត់សិនទៅ”
“ឯងទេត្រូវស្ងាត់មាត់” ធីហ្វានី ស្រែកគំហកឲ្យសាន់ដឺ ព្រមទាំងច្រានគេចេញ បបូរមាត់តូចញ័រទទ្រើតខឹងខ្លាំងក្តាប់ដៃយ៉ាងណែន នាងស្អប់អ្នកគ្រប់គ្នាដែលសម្លឹងមើលនាងនៅពេលនេះ ក្រសែភ្នែកទាំងនោះពេញដោយការមើលងាយនិងពេបជ្រាយធ្វើឲ្យនាងខ្ពើមរអើម។
“ម៉េចក៏មានរឿងបែបនេះ នាងកំពុងតែធ្វើអី?” សាន់ដឺ ក្រឡេកមើលជុំវិញខ្លួនដែលវឹកវរហួសនឹងនិយាយ គេមិននឹកស្មានថានាងអាចបង្កព្យុះភ្លៀងដល់ថ្នាក់នេះដោយគ្រាន់តែឈានជើងចូលមកមិនបានប៉ុន្មានម៉ោងផង។
“ការពិត វាមិនមែនសមត្រូវតែប៉ុណ្ណឹងទេ ក្បាលចង្រៃមានតែខួរអន់ៗសមតែសំពងឲ្យបែក”
“នាង...” បុរសដែលត្រូវវាយក្បាលឡើងក្រហមស្រែកឡើង
“យ៉ាងម៉េច ចង់ត្រូវទះឲ្យជ្រុះថ្គាមទេ?” ស្រីស្អាតស្រែកគំហកទាំងមិនព្រមចេញ នាងលើកដៃឡើងប្រុងទះមាត់គេទាំងភ្លេចខ្លួនថានាងជាទន្សោយនៅក្នុងហ្វូងចចក ហើយខណៈនោះដៃតូចរបស់នាងក៏ត្រូវចាប់ជាប់។
“នាងចង់ងាប់ហើយមែនទេ?” ប្រយោគគំរាមខ្សិបក្បែរត្រជាក់ ដៃតូចក៏ត្រូវច្របាច់យ៉ាងណែន រាងស្តើងក៏ក្រឡេកមើលក្រោយភ្លែត។ អ្នកដែលកំពុងតែចាប់ដៃរបស់នាងយ៉ាងជាប់ដោយកម្លាំងខ្លាំងគ្មានអ្នកណាក្រៅពីគេឡើង ដេរ៉ូហ្វៀ ក្លូវេនន័រ គេស្ទុះជាចុះមកជាន់ខាងក្រោម តាំងពីពេលដែលនាងយលថាសវៃក្បាលភ្លៀវម្ល៉េះ។ នាងពិតជារឹងមានះឆ្មើងឆ្មៃ មិនចោលចរិតជាអ្នកនាងហង្ស បែបនេះ ទាល់តែប្រើភ្លើងក្តៅទើបលុតដែកឲ្យទន់។
“លែងដៃទៅ...!”
“នាងបង្ករឿងស្អី ដឹងទេថានាងជាអ្នកណាពេលនេះ?”
“វាយ៉ាងម៉េច?”
“នាងគ្មានសិទ្ធិស្រែកឡូឡានៅទីនេះទេ អ្វីដែលនាងត្រូវធ្វើគឺស្តាប់បញ្ជា” ដេរ៉ូសង្កត់ប្រយោគច្បាស់ៗ ដៃកីច្របាច់ដៃតូចយ៉ាងណែន កាន់តែនាងរើ់បម្រះ គេក៏កាច់ដៃតូចនោះស្ទើរតែបាក់ឆ្អឹងខ្ចី។
“លែងដៃ”
“មើលស្អីដែលនាងបង្កទៅ” គេរុញនាងឲ្យបែរមុខសម្លឹងមើលទៅគ្រប់យ៉ាងដែលមាងបានបំផ្លាញ នឹងជនរងគ្រោះដែលកំពុងតែសម្លក់មុខនាងទាំងខឹងក្រោធ “នាងត្រូវសងថ្លៃខូចខាតយ៉ាងម៉េច?”
“កន្លែងរបស់ពួកលោកទម្លាប់ទទួលភ្ងៀវអន់បែបនេះមែនទេ?” ប្រុសម្នាក់នោះសួរឡើង ធ្វើឲ្យដេរ៉ូហ្វៀងាកមុខទៅសម្លឹង ប៉ុន្តែគេមិននិយាយអ្វីទាំងអស់ គ្រាន់តែងាកមុខមើលមកសាន់ដឺ។ អ្នកកំលោះហាក់ដឹងបំណង គេអោនក្បាលបន្តិចជាការទទួលដឹងលឺបញ្ជារបស់ចៅហ្វាយ។
“មកតាមយើង” ដេរ៉ូហ្វៀ ងាកមកមើលធីហ្វានីដូចចង់ស៊ីសាច់ ហើយអូសដៃរបស់នាងឲ្យដើរតាម។
“លែង...លែងដៃ...លែង!”

“នាងកំពុងតែធ្វើស្អី?” ដេរ៉ូហ្វៀ គ្រវាតរាងស្តើងចូលទៅក្នុងបន្ទប់ទាំងមុខកាច នាងបង្ករឿងឲ្យចលាចលជាទោសដែលមិនសមនឹងលើកលែងពិតមែន។
“ឃើញហើយសួរធ្វើស្អី?”
“មិនកែចរិត នៅគិតថានាងជាអ្នកនាងដ៏ថ្លៃថ្នូដូចគ្រាប់ពេជ្រមែនទេ?”
“មែន...! កន្លែងថោកទាបបែបនេះ មិនសមនឹងខ្ញុំទេ” ធីហ្វានី ឈរជើងចូលមករគេតបទៅវិញដោយសំឡេងរឹងមិនព្រមចាញ់ដូចគ្នា ថ្ងៃនេះនាងត្រូវគេប្រមាទ ដៀលថាជាស្រីលក់ខ្លួនកំហុសទាំងនេះ គឺព្រោះតែគែតែម្នាក់គត់។
“កន្លែងថោកទាប!” ដេរ៉ូផ្ទូនពាក្យដោយសំឡេងរឹង
“មែន...! គឺកន្លែងថោក...”
“បិទមាត់”
“អួយ៎...”
ប្រុសកំលោះចាប់ដើមដៃរបស់នាងកញ្ឆក់រាងស្តើងតូចឲ្យចូលមកជិត គេសម្លឹងនាងដូចខ្លាកំណាចប្រុងនឹងត្របាក់ឈ្លុស។
“បិទមាត់របស់នាង ធីហ្វានី បើមិនចង់ត្រូវធ្ងន់!”
“ក្រៅពីធ្វើបាបមនុស្សស្រីចេះស្អីខ្លះ?” រាងស្តើងខាំធ្មេញសួរដៃក៏ប្រឹងប្រឡេះម្រាមដៃរបស់គេចេញខ្លាំងៗដូចគ្នា “មនុស្សប្រុសដូចជាពួកលោក ក្រៅពីប្រើអំណាចធ្វើបាបមនុស្សស្រីឲ្យធ្លាក់ចូលទៅក្នុងនរកចេះស្អីខ្លះ មានបញ្ញាធ្វើស្អីទៀត?”
“កំពុងតវ៉ាធ្វើខ្លួនគួរឲ្យអាណិតមែនទេ?”
“គ្មានទេ មិនត្រូវការឲ្យអ្នកណាអាណិតទេ”
“ទោះចង់ តែអ្នកណាមកអាណិតនាង ជោគវាសនាដែលនាងកំពុងតែទទួលវាសមនឹងស្រីដូចជានាងបំផុតហើយ” អ្នកកំលោះអង្រួនរាងស្តើងខ្លាំងៗ មុខស្មើបង្កប់ដោយភាពកំណាចកែវភ្នែកត្រជាក់ស្រេងដូចប៉ូលខាងជើងសម្លឹងមើលមកនាងដូចជាមេរោគដែលគួរឲ្យស្អប់ខ្ពើម។
“គឺមនុស្សអាក្រក់ដូចលោកជាអ្នកបំផ្លាញឆាកជិវិតរបស់ខ្ញុំ ធាតុពិតរបស់ខ្ញុំមិនមែនបែបនេះទេ”
“បែបណា...? គិតថានាងថ្លៃថ្នូរណាស់មែនទេ? នាងគ្រាន់តែជាស្រីធម្មតាម្នាក់ ដែលកន្លែងកម្ចាយអារម្មណ៍របស់មនុស្សប្រុស”
ផ្លាច់!
“បិទមាត់ចង្រៃហ្នឹងភ្លាមទៅ” នាងក្រមុំស្រែកគំហកឡើងញ័រសំលេងដៃតូចទះមុខគេយ៉ាងខ្លាំងរហូតលើថ្ពាល់គ្រើមមានស្នាមក្រហមជារូបបាតដៃព្រាលៗ។
“ដឹងខ្លួនថានាងកំពុងតែទះអ្នកណា?”
“យ៉ាងម៉េច?” ធីហ្វានី ស្រែកគំហកតបទៅវិញទាំងមិនខ្លាចញញើត ស្របពេលដែលដៃតូចត្រូវគេច្របាច់យ៉ាងខ្លាំងសឹងតែបាក់ឆ្អឹង។
“នាងចង់ងាប់ហើយ” ប្រុសកំលោះខាំធ្មេញបន្លឺប្រយោគទាំងក្តៅក្រហាយ គឺឈឺសាច់មិនស្មើនឹងឈឺចិត្ត ស្រីមាឌល្អិតម្នាក់នេះបែរជាហ៊ាមប្រមាថគេយ៉ាងមិនខ្លាចស្លាប់។
“ចង់សម្លាប់ក៏សម្លាប់ទៅ” រាងស្តើងងើយមុខពើងទ្រូងឌឺដងទាំងមិនខ្លាចញញើត ស្លាប់តែម្តងទៅក៏ល្អដែរ រស់នៅក្នុងនរកនេះមិនបានគ្រាន់បើជាងស្លាប់នោះទេ។
“កុំគ្រាន់បើ!” ប្រុសកំលោះចាប់ស្មារបស់នាងកន្ត្រាក់ឲ្យចូលមកជិត គេមើលទៅនាងដោយការដាក់ទោសនឹងព្រមាន។
“គិតថាខ្ញុំខ្លាចលោកមែនទេ?”
“មែនហើយ នាងក្លាហានធីហ្វានី! តែកុំត្រេកអរអី នាងមិនអាចងាប់ទៅងាយៗបែបនេះទេ វិធីធ្វើឲ្យនាងឈឺ ខ្លាចបាក់ស្បាតមានច្រើនណាស់ ឬនាងចង់សាកល្បងថ្នាំស្ពឹកម្តងទៀត?”
ធីហ្វានី បើកភ្នែកធំៗពេលលឺប្រយោគរបស់គេ ដៃរបស់នាងញ័រដោយភាពភ័យខ្លាច នាងនឹកឃើញរឿងនៅថ្ងៃនោះ ថ្ងៃដែលនាងទន់ខ្សោយដល់ថ្នាក់យំអង្វរគេ ស្រីស្អាតប្រឹងឈានជើងថយក្រោយ ប៉ុន្តែក៏ត្រូវគេទាញចូលមកជិតវិញ។
“លែង...!”
“ខ្លាចហើយ?” ដេរ៉ូសម្លុតសួរអ្នកដែលតាំងចិត្តក្លាហានមិនខ្លាចក្រែង  ប្រអប់ដៃធំមាំច្របាច់ដើមដៃតូចទាំងសង្ខាងធ្វើឲ្យស្មាតូចកញ្ជ្រោមចូលគ្នា “នាងភ្លេចខ្លួនយូរពេកហើយ ធីហ្វានី”
“កុំ...កុំណា!” សំឡេងរបស់នាងឡើងញ័រ ព្រោះខ្លាច
“ខ្ញុំទុកឲ្យនាងក្អេងក្អាងយូរពេកហើយ ដល់ពេលហើយ” អ្នកកំលោះគំហក ព្រមទាំងចាប់ទាញដៃនាងឲ្យដើរចេញពីបន្ទប់ ធីហ្វានី តោងដៃគេយ៉ាងជាប់ហើយប្រឹងជ្រែងជើងមិនព្រមដើរតាម។
“ចង់..ចង់យកខ្ញុំទៅណា....ឈប់ភ្លាមទៅ”
“បើនាងមិនចង់ធ្វើជាស្រីបម្រើធម្មតា ធ្វើជាស្រីបម្រើរបស់ប្រុសៗទៅ ល្អជាងទេដឹង”
“អត់ទេ...អត់ទេណា...ខ្ញុំមិនអីទេ” សំឡេងរបស់នាងញ័រខ្លាំង បបូរមាត់ក៏ញ័រទទ្រើត ភ្នែកក្រហមរកយំព្រោះត្រូវគេសម្លុតគំរាម ដេរ៉ូហ្វៀ ចោលភ្នែកមើលភាពទន់ខ្សោយរបស់នាងដោយស្នាមញញឺមចុងមាត់ មនុស្សមានះរឹងទទឹងដូចនាងក៏ក្លាហានណាស់ខ្លាចណាស់ដែរ ពេលដែលចាក់ចំណុចខ្សោយក៏ទន់ជ្រាយលែងមានកម្លាំងស៊ូ។
“ធីហ្វានី នាងគិតថាខ្ញុំនិយាយលេងសើចជាមួយនាងមែនទេ? នាងស្គាល់ ដេរ៉ូហ្វៀ តិចពេកហើយ”
“កុំណា...កុំយកខ្ញុំទៅណា”
“នាងមិនត្រឹមតែបង្ករឿងនៅHellishly តែនាងបែរជាហ៊ានទះកំផ្លៀងខ្ញុំ នាងគិតថានាងសមនឹងលើកលែងមែនទេ?”
“អត់ទេ...កុំ...កុំអី” រាងស្តើងភ័យខ្លាចពេលដែលគេមើលទៅដូចមិនបាននិយាយលេង មុខក្រហមដោយសារស្នាមទះ ពេលនេះកំណាចខ្លាំងណាស់ ទឹកមុខនិងកែវភ្នែករបស់គេ ដូចមិនមែននិយាយលេងសើចធ្វើឲ្យរាងស្តើងទន់ជើងចង់ដួល។
ភាពក្លាហានរបស់នាងអន្តរធានបាត់អស់ទៅហើយ!
“នាងជាអ្នកបង្កដោយខ្លួនឯង នាងសមនឹងទទួលទោសតាមកំហុស”
“ខ្ញុំមិនទេ ខ្ញុំមិនធ្វើជាស្រីលក់ខ្លូនទេ...អត់ទេ!”
“អ៊ីចឹងធ្វើស្អីវិញ?” ដេរ៉ូសួរដោយសំឡេងស្មើ គេមើលមកនាងដោយកែវភ្នែករឹងកំព្រីស ជាសញ្ញាគ្រោះមហន្តរាយ។
“...” ធីហ្វានី ឆ្លើយមិនចេញបានបបូរមាត់ញ័រព្រោះខ្លាច
“នាងដឹងតួនាទីរបស់នាងជាស្អីទេ? បើនាងមិនចាំ ឬមិនចង់ធ្វើ មិនបាច់ធ្វើទេ ប្តូរឋានៈប្តូរតួនាទីវិញក៏ល្អដែរ”
“ខ្ញុំនឹងមិនបង្ករឿងទៀតទេ” ចុងក្រោយសំឡេងស្រួយក៏ឆ្លើយតបយ៉ាងចុះចាញ់ នាងក៏ដឹងថាបើនាងមិនព្រមចាញ់លទ្ធផលគឺពិតជាអាក្រក់ខ្លាំងណាស់។
“គិតថាប៉ុណ្ណឹងរួចខ្លួនហើយមែនទេ?”
“...”
“នាងធ្វើស្អីខ្លះ ដឹងខ្លួនហើយ នាងលក់មុខខ្ញុំខ្លាំងណាស់ដឹងទេ ទីនេះមិនដែលមានរឿងដូចដែលនាងកំពុងតែធ្វើទេ”
“លោកចង់...ចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច?”
“ស្គាល់តួនាទីខ្លួនឯងទេ?” សំឡេងរបស់គេត្រជាក់ស្រេង តែពេញដោយភាពកំណាចដូចជាយមរាជត្រៀមរួចជាស្រេចក្នុងការឆក់យកព្រលឹងរបស់នាង។
“ខ្ញុំ...ខ្ញុំទៅធ្វើវា” រាងស្តើងចង់ស្ទុះរត់ទៅ ប៉ុន្តែដៃធំដែលចាប់ដៃរបស់នាងយ៉ាងជាប់ បែរជាកន្ត្រាក់នាងឲ្យឈរនៅមួយកន្លែង។
“នៅទីនេះ...មិនបាច់ទៅណា”
រាងស្តើងឃើញស្នាមញញឹមចុងមាត់របស់គេ ស្នាមញញឹមនោះពិតជាកំណាចខ្លាំងណាស់ រហូតនាងអាចស្មានដឹងថាគេមិនមែនលើកលែងឲ្យនាងដោយងាយនោះទេ។
“នៅ...នៅទីនេះ?”
“មែន!”
“ចង់ឲ្យខ្ញុំធ្វើអី” បបូរមាត់ដែលកំពុងតែញ័រប្រឹងសួរគេ ខណៈដែលដៃតូចរបស់នាងប្រឹងកន្ក្រាក់ដៃចេញពីការចាប់របស់គេដោយភាពភ័យរន្ធត់។
គេមិនតបតែសម្លឹងមើលរាងតូចរបស់នាងពីលើដល់ក្រោយ ភ្នែកដែលើមើលមកធ្វើឲ្យធីហ្វានីខ្លាចញ័រខ្លួននាងយកដៃម្ខាងនៅមានសេរីភាពអោបខ្លួនឯង ជើងតូចញ័រទទ្រើតចង់រលំនៅត្រង់នេះ។ នាងប្រឹងកន្ត្រាក់ដៃចេញហើយឈានជើងថយក្រោយឆ្ងាយពីគេ នាងក្រមុំអាចដៅបានថាគេចង់មានន័យថាម៉េច។
“កុំ...កុំណា កុំធ្វើអីខ្ញុំ”
“ត្រូវហើយ ខ្ញុំមិនធ្វើអីនាងទេ តែនាងជាអ្នកចាត់ការខ្លួនឯង”
“...” រាងស្តើងបើកភ្នែកធំស្លុតព្រោះប្រយោគរបស់គេ
“យកកម្ទេចកំណាត់ទាំងអស់ ចេញពីខ្លួនរបស់នាងទៅ” គេនិយាយស្មើចុងស្មើដើម មិនខ្វលថាអ្នកម្ខាងទៀតខ្លាចញញើតនិងឈឺចាប់ប៉ុណ្ណាព្រោះប្រយោគរបស់គេឡើយ។
“អត់ទេ...!”
“គិតច្បាស់ហើយមែនទេថាមិនធ្វើ?”
“...”
“ដឹងខ្លួនផង ថានាងកំពុងតែនៅក្នុងដៃអ្នកណា មិនបាច់សង្ឃឹមថាបងប្រុសរបស់នាងនឹងមកជួយនាងទេ ប៉ារបស់នាងកាន់តែមិនអាច”
“ហេតុអីចាំបាច់ជាន់ឈ្លឺខ្ញុំ ហ៊ឹក...ហ៊ឹក...!”
“ព្រោះនាងគួរឲ្យស្អប់ខ្ពើម សមតែទទួលរសជាតិជីវិតគ្រប់យ៉ាងនៅទីនេះ បើនាងធ្វើខ្លួនឯងមិនបាន នឹងមានអ្នកមកជួយនាង ពួកវានឹងមកក្នុងពេលបន្តិចទៀត” និយាយចប់ អ្នកកំលោះក៏បែរក្រោយដើរចេញពីអ្នកម្ខាងទៀតតម្រង់ទៅទ្វារ ធីហ្វានីអោបខ្លួនយំសស្រាក់ទាំងភ័យខ្លាច បេះដូងរបស់នាងលោកចង់ដាច់ចេញពីទង ពេលសម្លឹងមើលទៅគេដែលប្រុងប្រៀបនឹងចេញទៅក្រៅ បើគេចេញទៅក្រៅ...អ្នកផ្សេងអាចនឹងចូលមកដូចសម្តីរបស់គេដែរទេ?
ប៉ុន្តែ...! មនុស្សដូចជាដេរ៉ូហ្វៀហ្នឹងមែនទេដែលនិយាយលេងសើច? រាងស្តើងយំសសឹក ដៃតូចក៏ខ្ញាំដើមដៃខ្លួនឯងរហូតរបកស្បែកអស់ នាងខ្លាច នាងភ័យ នាងមិនចង់ធ្វើជាសោភាពនីនៅទីនេះទេ ក៏មិនចង់ចុះចាញ់អ្នកណា រឹតតែមិនចង់យកដៃខ្លួនឯងទាំងគូរច្របាច់ឈ្លឺកិត្តិយសារបស់ខ្លួនដែរ។
“ហ៊ឹក...ហ៊ឹក...” នាងឈរយំព្រោះខ្លាច កាន់តែឃើញគេឈោងដៃទៅបើកទ្វារនាងកាន់តែយំខ្លាំងឡើង ហើយចុងក្រោយ “ឈប់...ឈប់សិន...ហ៊ឹក...ហ៊ឹក..”
នាងចុះចាញ់ដោយគ្មានជម្រើសផ្សេង បើកិត្តិយសរបស់នាងត្រូវធ្លាក់ចុះដោយគេជាអ្នកជាន់ឈ្លឺ វាក៏សមល្មមដោយមិនចាំបាច់ឲ្យអ្នកណាមកជាន់ឈ្លឺបន្ថែមដែលធ្វើឲ្យនាងកាន់តែខ្ពើមរអើមខ្លួនឯងនោះទេ។
“ហ៊ឹក...ហ៊ឹក...!”
ដេរ៉ូហ្វៀ ងាកមុខមកសម្លឹងមើលនាង កែវភ្នែករបស់គេស្មើក្នុងន័យបង្គាប់បញ្ជា គេចាំមើលដូចគ្នា នាងក្លាហានប៉ុណ្ណាដែលចូលចិត្តប្រឆាំងគេមិនឈប់ ប៉ុន្តែ...! មនុស្សដូចគេត្រូវតែកាច់ធ្មង់នាងឲ្យបាក់។ ធីហ្វានីដូចកំពុងតែត្រូវគេរុញឲ្យធ្លាក់ចូលទៅក្នុងភ្លើង ក្តៅក្រហាយពើតផ្សា ឈឺចាប់និងអាម៉ាស់បំផុត នាងនៅតែអោបខ្លួនយ៉ាងជាប់ បបូរមាត់ខាំស្ទើរបែកឈាម ដៃតូចៗខ្ញាំខ្លួនឯងឡើងរលាត់ស្បែក។ នាងមិនដែលទទួលរងការប្រមាថបែបនេះ មិនដែលយល់ថាខ្លួនឯងគួរឲ្យខ្ពើមបែបនេះទេ ពេលនេះនាងខ្មាស នាងខ្លាច និងឈឺចាប់បំផុត។
“ធ្វើទៅ មុននឹងខ្ញុំប្តូរចិត្ត ធ្វើឲ្យសមឋានៈជាស្រីរបស់ដូរ៉េហ្វៀ ក្លូវេនន័រ” គេបញ្ជារាបៗធ្វើឲ្យទឹកភ្នែករបស់នាងហូរចុះមកសស្រាក់ ខ្លាចញញើតនិងអាម៉ាស់បំផុត រាងស្តើងសួរខ្លួនឯងមិនឈប់ ហេតុអីនាងធ្លាក់ចុះចូលមកក្នុងសភាពបែបនេះ? តើនាងពិតជាត្រូវដោះសម្លៀកបំពាក់នៅចំពោះមុខរបស់គេមែនទេ នាងត្រូវធ្វើរឿងអាម៉ាស់បែបនេះមែនទេ។
កាន់តែគិត នាងកាន់តែយំខ្លាំង ភ្នែកស្អាតហើមអស់ ច្រមុះក៏ក្រហម សំឡេងសសឹកខ្សិបខ្សួលលាន់ពេញបន្ទប់ តែមនុស្សឈាមត្រជាក់ហាក់មិនខ្វល់ខ្វាយសូម្បីតែបន្តិច...មុខរបស់គេស្មើសោះកក្រោះបំផុត គ្មានមេត្តា គ្មានក្តីអាណិតអាសូរដល់អ្នកម្ខាងទៀតដែលត្រូវគេបង្ខំឲ្យទាល់ច្រក ហើយយំសសឹកស្ទើរតែដាច់ខ្យល់ស្លាប់។

ដៃតូចញ័រទទ្រើតក្តោបអាវស្ទើរតែដាច់ដោចអស់ នាងយំសស្រាក់សម្លឹងមើលទៅមុខគេ នាងខឹងនាងស្អប់ ហើយក៏ភ័យខ្លាចខ្លាំងដូចគ្នា ពេលនេះឲ្យនាងធ្វើយ៉ាងម៉េច នាងគិតអ្វីមិនចេញ ខួរក្បាលស្ពឹកអស់ដឹងត្រឹមតែថាកំពុងតែឈឺចាប់ខ្លាំងណាស់...
ដេរ៉ូហ្វៀដែលឈរក្នុងតំណែងមនុស្សដែលគ្មានចិត្តថ្លើម គ្រាន់តែញញឹមចំអកហើយបែរខ្លួនទៅរកទ្វារវិញ បញ្ជាក់ថានាងអស់ឱកាសហើយ ជោគវាសនាកាន់តែអាក្រក់ក្រៃលែងនឹងមករកនាងនៅពេលបន្ទប់។
“កុំ...កុំអី...ហ៊ឹក...ហ៊ឹក”
ប្រអប់ដៃធំដែលប្រុងនឹងបើកទ្វារមុននេះ ក៏អាក់បន្តិច គេងាកមើលមកនាងម្តងទៀត ហើយឈានជើងមកឈរនៅពីមុខស្រីស្អាត ផ្ទៃមុខស្មើសោះកក្រោះគ្មានមនោសញ្ចេតនា គ្មានការអាណិតរបស់គេ ធ្វើឲ្យនាងក្រមុំយំកាន់តែខ្លាំងឡើង។
“កន្លងមកក្លាហានណាស់មិនអ៊ីចឹង ហេតុអីពេលនេះទន់ខ្សោយ? ឱកាសរបស់នាងមានតិចតួចស្តួយស្តើងខ្លាំងណាស់” គេដេញនាងឲ្យទាល់ច្រកដោយប្រយោគដាក់សម្ពាធរបស់គេ ធ្វើឲ្យរាងស្តើងកាន់តែធ្លាក់ចូលទៅក្នុងរណ្តៅនៃទុក្ខសោក។
ដៃតូចរបស់នាងញ័រខ្លាំងរំកិលមករកឡេវអាវដែលបិទជិត នាងអោនមុខចុះបិទភ្នែកយំសស្រាក់ អារម្មណ៍ដែលត្រូវគេប្រមាទនៅពេលនេះដូចជាភ្លើងដ៏ក្តៅដុតរោលនាងឲ្យឆេះស្លាប់ម្តងបន្តិចៗ។ឡេវអាវទីមួយតត្រូវប្រឡេះចេញ ធីហ្វានីយំកាត់តែខ្លាំង មានអារម្មណ៍ថាចង់កាត់ដៃខ្លួនឯងចោលនៅពេលនេះ។ ឡេវអាវម្តងមួយគ្រាប់ៗត្រូវបានប្រឡេះចេញ អមដោយសំឡេងយំខ្សិបខ្សួល មិនយូរប៉ុន្មនាអាវខើចខ្លីក៏របូតធ្លាក់ពីរាងកាយ...
ធីហ្វានីអោបខ្លួនយ៉ាងជាប់យំមិនឈប់ រាងស្តើងតូចល្វែងលើរបស់នាងពេលនេះមានត្រឹមតែអាវតូចដែលទ្រទ្រូងស្អាតគួរឲ្យចង់ថ្នាក់ថ្នម រាងតូចយំខ្លាំងស្ទើរខ្សោះអស់ទឹកភ្នែក តែអ្នកម្ខាងទៀតឈរសម្លឹងមើលទុក្ខវេទនារបស់នាងដោយកែវភ្នែកស្មើគ្មានអារម្មណ៍អាណិតអាសូរសូម្បីតែបន្តិច បេះដូងប្រហែលផ្សំពីដែកថែម ត្រឹមទឹកភ្នែករបស់នាងប្រហែលមិនអាចជ្រាបទៅប៉ះដល់អារម្មណ៍របស់គេទេ។ នាងក្រមុំត្រូវគេឆក់ចូលមកក្នុងរង្វង់ដៃដោយភាពផ្តាច់ការ ស្រីស្អាតភ្ញាក់ព្រើតមើលមុខគេទាំងកត់ស្លុត...
“ចាំឲ្យច្បាស់ នាងជាស្រីបម្រើរបស់ខ្ញុំ កុំប្រហើន ព្រោះនាងមានសិទ្ធិតែម្យ៉ាងប៉ុណ្ណោះ គឺសិទ្ធិស្តាប់បញ្ជា” អ្នកកំលោះបន្លឺឡើងច្បាស់ៗយ៉ាងកំណាចផ្តាច់ការ គេទាញនាងចូលមកកាន់តែកៀកនឹងទ្រូងមាំ ហើយថើបថ្ពល់តូច ចម្រុះស្រួចអូសកាត់ថ្ពាល់តូចរលោងស្អាតមករកកញ្ចឹងកសខ្ចីរបស់នាង ធីហ្វានីងាកមុខចេញទាំងទឹកភ្នែកដាបថ្ពាល់ដៃតូចញ័រទទ្រើតប្រឹងក្រសោបកាយដែលស្ទើរតែអាក្រាតយ៉ាងជាប់។
កតូចត្រូវត្រដុសដោយពុកចង្ការបស់គេឡើងក្រហម រាងស្តើងក៏រឹតជាប់យ៉ាងណែនស្ទើរតែរលាយទៅជាសាច់តែមួយ បេះដូងតូវក៏លោតដុកដាក់ដោយភាពឈឺចាប់និងខ្មាសអៀន កាត់តែរាងកាយត្រូវគេស្ទាបអង្អែលយ៉ាងទំនើងនាងកាន់តែភ័យខ្លាចនឹងខ្មាសខ្លាំងឡើង។
“ហ៊ឹក...ហ៊ឹក...!” នាងទប់សំឡេងខ្សិបខ្សួលមិនជាប់ ទឹកភ្នែកក៏ធ្លាយចេញមកដូចទឹកបាក់ទំនប់ ដៃជើងទន់អស់គ្មានកម្លាំង ឈឺចាប់រហូតមនិនដឹងគួរបរិយាតាមណា។
ព្រូស! រាងតូចត្រូវគេច្រានចេញ ហើយក្នុងពេលដែលនាងមិនបានត្រៀមខ្លួន កាយដែលគ្មានកម្លាំងរបស់នាងក៏ដួលដោយគ្មានអ្វីទប់។
“កុំយល់ច្រឡំថាខ្ញុំឈ្លក់វង្វេង ហើយត្រូវការស្រីដូចជានាងឲ្យសោះ នាងគឺសម្រាប់ជម្រះកម្មពៀតែប៉ុណ្ណោះ” និយាយចប់គេដើរចេញទៅបាត់មិនងាកក្រោយ រឹកពាក្យសោះកក្រោះនឹងធឹងគ្មានអារម្មណ៍របស់គេមិនចាកឆ្ងាយសូម្បីតែបន្តិច។
ធីហ្វានីស្រវាយកអាវដែលនៅក្បែរនោះមកដណ្តប់លើរាងកាយហើយអោបខ្លួនយំសស្រាក់ នាងក្រមុំជ្រប់មុខចុះបង្ហូរទឹកភ្នែកយ៉ាងទន់ខ្សោយបំផុត។ នេះមែនទេជាសភាពរបស់នាងនៅពេលនេះ ត្រូវគេមើលងាយជាន់ឈ្លឺ តម្លៃរបស់នាងបាត់បង់ទៅណា ភាពថ្លៃថ្នូររបស់នាងត្រូវគេកញ្ឆក់យកទៅណាបាត់ហើយ? នាងហត់នឿយ ហត់នឿយខ្លាំងណាស់ ឈឺចាប់ខ្លាំងណាស់ពេលដែលស្ថិតនៅក្នុងសភាពបែបនេះ...
ដេរ៉ូហ្វៀរៀបចំសម្លៀកបំពាក់ឲ្យមានរបៀបរៀបរយវិញ ហើយដើរតម្រង់ទៅកន្លែងរបស់គេដោយមុខស្មើពេញដោយអំណាចដូចទម្លាប់។ ប្រុសកំលោះដាក់បង្អង់អង្គុយលើសាឡុងហើយទាញស្រាក្រហមមកក្រេបតិចៗយ៉ាងស្ងៀមសា្ងត់។ សាន់ដឺ បោះជំហានចូលមករកគេ ព្រមទាំងអោនកំនាប់បន្តិច មុននឹងនិយាយឡើង...
“ចៅហ្វាយ!”
“រៀបរយហើយមែនទេ?”
“បាទ! គ្រប់យ៉ាងរៀបរយអស់ហើយ”
“ល្អ...!” អ្នកកំលោះងក់ក្បាលទទូលដឹងលឺ គេដាក់កែវស្រាចុះថ្នមៗទៅលើតុ ហើយសម្លឹងមើលទៅបរិយកានៅជាន់ខាងក្រោយដោយកែវភ្នែកស្មើ។ សាន់ដឺ ដែលដឹងខ្លួនថាអស់តួនាទី ក៏ថយក្រោយបន្តិចទៅឈរនៅត្រង់ទីតាំងរបស់ខ្លួន រឿងដែលដេរ៉ូហ្វៀឲ្យគេចាត់ការនោះ គ្មានអ្វីក្រៅពីរឿងរបស់បុរសអ្នកមាននោះ ប្រុសម្នាក់នោះក៏ជាអ្នកផ្តើមរឿងឲ្យរញ៉េរញ៉ៃគិតមែនទេថា ដេរ៉ូហ្វៀ ព្រមលើកលែងឲ្យអ្នកដែលមកអុកឡុកកន្លែងរបស់គេ? គ្រាន់តែប្រដៅតិចតួច មិនកាត់ដៃចង្រៃនោះចោលវាល្អពេកណាស់ទៅហើយ...

“មកដល់ពេលនេះហើយ នៅតែរកជីនអាមិនឃើញ យើងពិតជាគ្មានវិធីពិតមែន ពេលនេះខលលិនក៏ទៅអ៊ីស្តាន់ប៊ុលបាត់ ក្តីសង្ឃឺមរបស់យើងវាធ្លាក់ទាបដល់កម្រិតហើយ” រ៉េនកូ អង្គុយមើលរូបថតរបស់កូនស្រីដោយភាពសោកសៅ សំឡេងដោយបន្លឺឡើងហាក់បាត់បង់អស់ក្តីសង្ឃឹម ពេលនេះ មិនដឹងថាអ្នកណានាំយកនាងទៅ រឹតតែមិនដឹងថាពេលនេះនាងស្លាប់ឬមួយក៏រស់នោះទេ។
“ចៅហ្វាយកុំបារម្ភអី ពួកយើងច្បាស់ជាតាមរកអ្នកនាងឃើញវិញនៅក្នុងពេលឆាប់ៗនេះ”
“គ្មានតម្រុយសោះ កូនចៅរបស់ខលលិនក៏ធ្លាប់ទៅស៊ើបនៅកន្លែងរបស់ ដេរ៉ូហ្វៀ ក៏មិនឃើញ យើងប្រើគ្រប់មធ្យោបាយទាំងផ្លូវភ្លឺនិងងងឹត ប៉ុន្តែនៅតែមិនអាចរកនាងឃើញ យើងមិនយល់ទេ អេរិក” បុរសចំណាស់និយាយទៅកាន់ជំនិតរបស់ខ្លួន ព្រមទាំងដកដង្ហើមធំ។
“ខ្ញុំនឹងសាកល្បងទៅ Hellishly ម្តងទៀត ខ្ញុំនៅតែគិតថា អ្នកនាងនៅទីនោះ ដេរ៉ូហ្វៀ ច្បាស់ជាទុកអ្នកនាងនៅកន្លែងណាមួយដែលយើងមិនអាចរកឃើញ ទៅដោយត្រង់ច្បាស់ជាមិនអាចរកអ្នកនាងឃើញឡើយ”
“ឯងគិតចង់ធ្វើយ៉ាងម៉េច?”
“ខ្ញុំនឹងរកវិធីចូលទៅទីនោះ លោកម្ចាស់កុំបារម្ភអី បើសិនជាអ្នកនាងនៅទីនោះមែន មិនថាប្រើមធ្យោបាយអ្វីនោះទេ ខ្ញុំច្បាស់ជារកអ្នកនាងឲ្យទាល់តែឃើញ” អេរិក អះអាងដោយប្រាកដប្រជា គេជាអ្នកដែលមានថ្វីដៃខាងវាតតប ក្លាហានមិនងាយចុះញ៉ម អ្វីដែលគេនិយាយច្បាស់ជាធ្វើមែន។
“ចំពោះជីនអា យើងពឹងលើឯងហើយ”
“ទុកចិត្តចុះចៅហ្វាយ”
ក្រោយពេលដែលនិយាយគ្នាចប់សព្វគ្រប់ហើយអេរិកក៏ដើរចេញមកក្រៅវិញដោយមិនចង់រំខានដល់បុរសចំណាស់ដែលកំពុងតែតានតឹងក្នុងចិត្តនោះទេ។
“ឡេអូ យើងប្រហែលជាទៅតាមរកអ្នកនាងប៉ុន្មានថ្ងៃ ពេលយើងមិននៅមើលចៅហ្វាយផង”
“ឯងចង់ទៅតាមរកអ្នកនាងនៅឯណា?”
“កន្លែងរបស់ដេរ៉ូហ្វៀ ក្លូវេនន័រ យើងនៅតែជឿជាក់ថាអ្នកនាងនៅទីនោះ” អេរិក តបមកវិញដោយសំឡេងប្រាកដប្រជា គេគិតច្បាស់ហើយថានាងច្បាស់ជានៅទីនោះ ដេរ៉ូហ្វៀមិនត្រូវគ្នាជាមួយគ្រួសាររបស់នាងស្រាប់ កាន់តែថ្ងៃមុនមានរឿងជាមួយគ្នាទៀត គេជាមុខសញ្ញាច្បាស់ណាស់។
“គិតទៅពេលណា?” ឡេអូ សួរបញ្ជាក់ព្រមទាំងសម្លឹងមើលមុខអ្នកម្ខាងទៀតមិនដាក់ភ្នែក។
“ប្រហែលជាថ្ងៃស្អែក មិនអាចយូរទេ!”
“មុននេះចៅហ្វាយនិយាយអីខ្លះជាមួយឯង មើលទៅដូចជាតានតឹងខ្លាំងណាស់”
“ចៅហ្វាយបារម្ភព្រោះរកអ្នកនាងមិនឃើញ” អ្នកកំលោះនិយាយបន្ត គេងាកមុខសម្លឹងទៅផ្លូវ មិនបានចាប់អារម្មណ៍ខ្សែភ្នែករបស់អ្នកម្ខាងទៀតដែលកំពុងតែសម្លឹងមើលគេឡើយ។
“ចៅហ្វាយ មានរឿងអីក៏រកឯងដែរ សូម្បីតែរឿងតាមរកអ្នកនាងក៏ត្រូវការឯងដែរ” ឡេអូ និយាយព្រមជាមួយនឹងស្នាមញញឹម តែស្នាមញញឹមនោះ មានន័យដល់អ្វី គ្មាននរណាម្នាក់អាចស្មានដឹងឡើយ។
“យើងជាអ្នកស្នើរខ្លួនទេ ព្រោះបារម្ភពីអ្នកនាង អ្នកនាងមិនសូវមកទីនេះទេ បើសិនជាត្រូវគេធ្វើបាបពិតមែនច្បាស់ជាពិបាករំដោះខ្លួនខ្លាំងណាស់”
“យ៉ាងណាក៏ចៅហ្វាយទុកចិត្តឯងខ្លាំងជានរណាៗដែរ”

រ៉េនកូអង្គុយសម្លឹងមើលរូនថតកូនស្រីដោយដកដង្ហើមធំ កូនស្រីដែលខ្លួនស្រលាញ់ថ្នាក់ថ្នមដូចជាគ្រាប់ពេជ្រ ពេលនេះស្រាប់តែបាត់ទៅគ្មានដំណឹងបន្តិចណាសោះ ក្នុងចិត្តជាឪពុកពិតជាឈឺចាប់ខ្លាំងណាស់។
“ជីនអាកូនប៉ា ឯងនៅឯណា ប៉ាមិនអាចបាត់បង់ឯងទេ ប៉ាអត់បានការមើលថែកូនស្រីមិនបានល្អ តែយ៉ាងណាប៉ាពិតជាស្រលាញ់ឯងខ្លាំងណាស់ ដឹងទេ? ឆាប់ត្រឡប់មករកប៉ាវិញមក ដឹងទេថាប៉ាខ្វល់ចិត្តខ្លាំងណាស់”
បុរសចំណាស់បន្លឺដោយក្រៀមក្រម គាត់ដាក់រូបថតរបស់កូនស្រីសំណព្វនៅលើតុថ្នមៗ តែចៃដន្យរូបថតដែលដាក់បញ្ឈរនោះបែរជាធ្លាក់ចុះ របូរបាញរូបដោយរូបស៊ុមដោយស៊ុម។ រ៉េនកូ អោនរើសរូបថតរបស់កូនស្រីវិញយ៉ាងលឿន តែអ្វីដែលគាត់ឃើញនៅក្នុងស៊ុមរូបថតនោះមិនមែនមានត្រឹមតែរូបរបស់កូនស្រីឡើយ... រូបថតមួយសន្លឹកដែលបង្ហាញពីសមាជិកគ្រួសារបួននាក់ ក្មេងស្រីពីនាក់ដែលមានមុខមាត់គួរឲ្យស្រលាញ់ដូចគ្នា ត្រូវបីដាក់ថ្នមដោយប៉ានិងម៉ាក់ ស្នាមញឹមនៅលើកែមមាត់របស់អ្នកដែលនៅក្នុងរូបថត ធ្វើឲ្យអ្នកសម្លឹងកាន់តែសោកសៅ។
“មិនអាចមានប្រវត្តិសាស្ត្រច្រាំដែលទេជីនអា”

2 comments:

  1. អក្ខរាវិរុទ្ធដ៏មានប្រសិទ្ធភាពពិតៗ ដើម្បីជួយនាំយកអតីតគូស្នេហ៍ និងរក្សាទុកអាពាហ៍ពិពាហ៍
    ជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Rosalba រំភើបរីករាយខ្លាំងណាស់ អរគុណដល់ Dr.GURU ។ ប្តីរបស់ខ្ញុំបានចាកចេញពីខ្ញុំទៅស្រីម្នាក់ទៀតកាលពីប៉ុន្មានឆ្នាំមុន ហើយខ្ញុំមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ព្រោះខ្ញុំមិនដែលធ្វើខុសចំពោះគាត់ទេ ខ្ញុំនៅសល់កូនពីរនាក់របស់ខ្ញុំ និងការងារដែលមានប្រាក់ខែតិចតួច។ ខ្ញុំស្ទើរតែបោះបង់ចោលរហូតដល់ខ្ញុំបានឃើញសក្ខីកម្មតាមអ៊ីនធឺណិតអំពី Dr.GURU ពីរបៀបដែលគាត់បានជួយមនុស្សជាច្រើន ដូច្នេះខ្ញុំបានទាក់ទងគាត់ដោយភ្ញាក់ផ្អើល 24 ម៉ោងបន្ទាប់ពីខ្ញុំបានធ្វើអ្វីដែលគ្រូពេទ្យសុំឱ្យខ្ញុំធ្វើ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញនៅថ្ងៃបន្ទាប់ពីអក្ខរាវិរុទ្ធសុំទាន។ ខ្ញុំអត់ទោសឱ្យគាត់ ហើយសន្យាថានឹងមិនចាកចេញទេ។ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញអស់រយៈពេល 6 ខែហើយ ហើយពួកយើងមិនដែលមានបញ្ហាអ្វីទេ ខ្ញុំរីករាយដែលខ្ញុំមិនបានសង្ស័យ Dr.GURU ។ ឥឡូវនេះខ្ញុំប្រាកដថាគាត់ក៏អាចដោះស្រាយបញ្ហាណាមួយជាមួយនឹងការធូរស្បើយឆាប់រហ័សផងដែរ។ អ្នកក៏អាចទាក់ទងគាត់សម្រាប់ជំនួយឥឡូវនេះ។
    អ៊ីមែល៖ saguruu087@gmail.com ឬ whatsapp +12098373537

    ReplyDelete
  2. ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំ​បាន​រៀប​ការ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ប្តី​ដែល​គួរ​ឱ្យ​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​មាន​កូន​ពីរ​នាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់​ណាស់​ដែល​គាត់​យក​រឿង​នេះ​ទៅ​តុលាការ​ដើម្បី​សុំ​លែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់​បាន​ខ្ចប់​ចេញ​ពី​ផ្ទះ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ និង​កូនៗ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បាន​ប្រាប់​ខ្ញុំ​ថា​កុំ​យំ​ទៀត​ឡើយ ហើយ​ថា​ខ្ញុំ​ប្រើ​ពេល​សម្រាក​ចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់​និយាយ​ជាមួយ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជា​អស្ចារ្យ​ណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com

    ReplyDelete