ភាគទី៣
(ទារុណស្នេហ៍)
“កំពុងអង្វរ ឈប់គ្រាន់បើហើយ?” រាងក្រាស់សួរព្រមទាំងចាប់ចង្កាតូចរបស់នាងឲ្យបែរមុខមកប្រឈមនឹងគេ ស្នាមញញឹមចុងមាត់លេចឡើង ខណៈដែលគេក្លាយជាអ្នកដែលមានប្រៀប។
ធីហ្វានី បានត្រឹមតែយំ តបមិនបាន ពេលនេះដឹងខ្លួនយ៉ាងច្បាស់ថានាងកំពុងតែចាញ់ក្រោមដៃរបស់មនុស្សឈាមត្រជាក់ម្នាក់នេះហើយ វាសនាទៅថ្ងៃមុខអាចនឹងអាក្រក់ខ្លាំងណាស់ ប៉ុន្តែឲ្យធ្វើយ៉ាងម៉េច នាងមិនអាចធ្វើ
ជាទំនិញដែលគេលក់ទៅលក់មកបន្តគ្នានោះទេ។
“ចាំឲ្យច្បាស់នាងជាស្រីបម្រើរបស់ខ្ញុំ ពីថ្ងៃនេះទៅ ធ្វើតួនាទីឲ្យល្អ” ប្រុសកំលោះបន្តប្រយោគយ៉ាងកំណាច មើលទៅគេគ្មានភាពអាណិតអាសូរប្រណីទុកក្នុងបេះដូងបន្តិចសោះឡើយ។ នៅក្នុងកែវភ្នែករបស់គេនាងគ្រាន់តែជាមនុស្សស្រីដែលត្រូវរងកំហឹងរបស់គេឲ្យសមនឹងទោសកំហុស សមនឹងឋានៈដែលជាកូនសត្រូវរបស់គេ។
រាងស្តើងតូចទន់ខ្លួនខ្លាំងលែងមានសូម្បីតែកម្លាំងតវ៉ា ជាតិថ្នាំស្ពឹកកំពុងតែធ្វើទុក្ខនាង ដៃនិងជើងកម្រើកលែងបាន ចុងក្រោយក៏ក្រោបនៅលើឥដ្ឋយ៉ាងអាម៉ាស់ចំពោះមុខអ្នកម្ខាងទៀត ធីហ្វានី ខាំមាត់ខឹងខ្លួនឯងដែលអត់បានការ មិនអាចជួយខ្លួនឯងបាន ទឹកភ្នែកក៏ហូរមកព្រោះតែឈឺចាប់ខ្លាំងពេក។
(ធីហ្វានី ហេតុអីនាងធ្លាក់ខ្លួនដល់តំណាល់កាលនេះ?)
រាងកាយតូចស្តើងរបស់នាងត្រូវអ្នកម្ខាងទៀតបីជាប់នៅក្នុងរង្វង់ដៃ គេបោះជំហានដើរទៅមុខទាំងមុខស្មើនិងសោះកក្រោះបំផុត នាងកំពុងតែត្រូវគេបោះចូលទៅក្នុងនរកហើយ ប៉ុន្តែទោះបីនាងចង់គេចយ៉ាងណា ក៏មិនជម្នះជោគវាសនាដ៏សែនអាក្រក់នេះបានដែរ។
“នាងនឹងស្គាល់ពាក្យថាស្រីរបស់ខ្ញុំកាន់តែច្បាស់ វាមិនមែនដូចដែលនាងគិត”
ប្រយោគរបស់គេធ្វើឲ្យនាងក្រមុំបុកពោះខ្លាំង ភ័យខ្លាចបំផុត នាងចោលភ្នែកមើលទៅរង្វង់មុខសង្ហារបស់គេ ដែលហាក់ដូចជាកំពុងតែស្រោបដោយទឹកកក គ្មានអារម្មណ៍គ្មានមនោសញ្ចេតនា មានតែភាពកំណាចអក្រក់តែប៉ុណ្ណោះ។ អ្នកនាងហ្សេនដារៀ ត្រូវគេដាក់ចោលឲ្យដេកនៅលើពូក នាងមិនអាចក្រោកឬរត់គេចទៅណាបានឡើយ...
ដេរ៉ូហ្វៀ ឈ្ងោកមុខមកសម្លឹងមើលនាងបន្តិច ដោយកែវភ្នែកសើចចំអក។
“នេះហៅថាកម្មពៀ...”
“ហ៊ឹក...ហ៊ឹក...”
“មិនបាច់សម្តែងដូចគួរឲ្យអាណិតទេ ថ្ងៃសភាពរបស់នាងនឹងគួរឲ្យសង្វេគយ៉ាងពិតប្រាកដ មិនបាច់យំពេលនេះទេ” និយាយចប់គេដើរចេញទៅបាត់ដោយទុកនាងចោលមិនរវល់ រាងតូចបានត្រឹមតែដេកឈឺចិត្តនៅលើគ្រែតែម្នាក់ឯង នាងកម្រើកមិនបាន ធ្វើអ្វីមិនកើត បានត្រឹមតែយំយ៉ាងទន់ខ្សោយបំផុត។
ដេរ៉ូហ្វៀ រក្សាសភាពជាបុរសដែលពេញដោយភាពជោគជ័យបោះជំហានយ៉ាងអង់អាចចូលទៅ Hellishly Zone ដែលជាកន្លែងដែលគេមើលការខុសត្រូវមកជាយូរ អ្នកកំលោះដាក់បង្គងនៅលើសាឡុងស្បែកយ៉ាងស្អាត ដៃកាន់កែវស្រាក្រហមដែលជាចំណូលចិត្តមកក្រេបតិចៗយ៉ាងមានក្តីសុខ។ នៅធ្វីនក្លឹបទាំងបីហ្សូន ទីនេះគឺជាកន្លែងដែលមនុស្សប្រុសចូលចិត្តមកច្រើនបំផុត ព្រោះសម្បូរទៅដោយស្រីស្អាតនិងស្រាល្អៗ មនុស្សប្រុសណាដែលមិនចូលចិត្តរឿងទាំងនេះ? វាប្រៀបដូចជាឋានសួគ៌សម្រាប់មនុស្សប្រុស តែពេលខ្លះវាជានរកសម្រាប់មនុស្សស្រី...
អ្នកប្រុសទីបីនៃក្លូវេននើប្រៀបដូចជាអធិរាជនៅក្នុងហ្សូនេះ គេជាអ្នកមើលការខុសត្រូវគ្រប់យ៉ាង និងគ្រប់គ្រងនៅទីនេះមានអំណាចដូចជាស្តេច អ្នកនៅក្រោមបង្គាប់សុទ្ធតែអោនក្បាលចុះមិនហ៊ានជំទាស់បញញ្ជា ព្រោះអ្នកណាៗក៏ដឹងថាចៅហ្វាយទាំងបីគឺកំណាចមិនលើសមិនខ្វះគ្នាឡើយ។
“ចៅហ្វាយ...ចៅហ្វាយធំឲ្យមកអញ្ជើញចៅហ្វាយទៅ Paradies Zone” មនុស្សជំនិតរបស់ដាស៊ីអូ បន្លឺឡើងដោយក្តីគោរព ប្រុសកំលោះជ្រួញចិញ្ចើមបន្តិចសួរបកទៅវិញភ្លាម។
“បងធំមានការអី?”
“គាត់មិនបានប្រាប់ទេ”
“ពេលនេះយើងរវល់មិនទាន់អាចទៅបានទេ ពេលរួចដៃយើងនឹងទៅរកគាត់”
“បាទចៅហ្វាយ”
“ទៅចុះ...”
“បាទ...” បន្ទាប់ពីឆ្លើយតប កូនចៅក្រោមបង្គាបរបស់របស់ដាស៊ីអូ ក៏ប្រញាប់ត្រឡប់ទៅកន្លែងរបស់ខ្លួនវិញភ្លាម ដេរ៉ូហ្វៀ សម្លឹងមើលតំបន់ដែលខ្លួនគ្រប់គ្រងតាមជញ្ជាំងកញ្ចក់ដ៏ធំ ដែលអាចឲ្យគេសម្លឹងមើលគ្រប់យ៉ាងមិនចន្លោះ...
មនុស្សប្រុសជាច្រើនសុទ្ធតែជាអ្នកមានហៃសូ កំពុងតែត្រេកត្រអាលសប្បាយនិងស្រាស្រី ពួកគេយកលុយមកជះទាំងបីដើម្បីទិញសេចក្តីសុខមួយគ្រា ទាំងដែលវាគ្មានន័យសូម្បីតែបន្តិចនៅពេលបន្ទាប់ ប៉ុន្តែយ៉ាងណា រឿងនេះមនុស្សប្រុសខ្វះមិនបាន សំនួរសួរថា តើហេតុអី?
ពិភពមួយនេះ ស្ថិតក្នុងកែវភ្នែករបស់ដេរ៉ូហ្វៀ វាក្លាយជារឿងសាំទម្លាប់ទៅហើយ មានអ្វីដែលគេមិនទម្លាប់ឃើញនៅទីនេះ មានអ្វីដែលគេមិនធ្លាប់ដឹង ក្នុងឋានៈដែលគេជាអធិរាជនៃ Hellishly Zone ភាពរីករាយ និងទុក្ខសោក នៅទីនេះប្រគំដូចជាភ្លេងកំដររាល់ថ្ងៃ ពីមួយថ្ងៃទៅមួយថ្ងៃគ្មានអ្វីប្លែកសម្រាប់គេ រូបរាងកាយដូចជាទេវបុត្រតែចិត្តរឹងសោះកក្រោះដូចដុំថ្មនៅកណ្តាលវាលខ្សាច់សាហារ៉ា គ្មានគេមនោសញ្ចេតនា ក៏គ្មានការអាណិតអាសូរ ទោះបីគេឃើញទុក្ខវេទនារបស់មនុស្សស្រីនៅនឹងភ្នែក ក៏បេះដូងគេមិនកម្រើកនឹងចង់ឈឺឆ្អាល។
“ចៅហ្វាយ ចំពោះកូនស្រីរបស់ រ៉េនកូ ចៅហ្វាយនឹងធ្វើយ៉ាងម៉េចបន្ត?”
“ទម្លាក់ឋានៈឲ្យដល់បាត” ប្រុសកំលោះឆ្លើយតបខ្លីៗ ប៉ុន្តែវាស្តែងចេញនូវភាពកំណាចយ៉ាងខ្លាំង វាសនារបស់ធីហ្វានីដែលធ្លាក់ចូលមកក្នុងដៃរបស់គេ គេនឹងច្របាច់ឈ្លឺឲ្យបាត់សភាពដើម ប្តូរពីហង្សមកធ្វើជាទាសករនៅក្នុងធ្វីនក្លឹប។
“វាដូចជាប្រហែលៗ” កែវភ្នែកដ៏មុតស្រួចនិងរវាសរវៃរបស់អ្នកកំលោះក្រឡេកទៅប៉ះនឹងបុរសម្នាក់ដែលកំពុងតែអង្គុយផឹកស្រាជាមួយនឹងមនុស្សនិងគ្នីគ្នាពីរបីនាក់។
“វាដូចជាកូនចៅរបស់ខលលិន”
“ប្រហែលហើយ ខលលិន ប្រាកដជាបញ្ជូនមនុស្សមករកប្អូសស្រីរបស់វាដល់ទីនេះ ហ៊ិស” អ្នកកំលោះញញឹមយ៉ាងកំណាចសម្លឹងមើលទៅបុរសនោះ។
“ឲ្យខ្ញុំចាត់ការវាទេ?”
“មិនបាច់ទេ កុំវាយស្មៅបង្អើលពួក ឲ្យវាត្រឡប់ទៅវិញតាមសម្រួលនាំដំណឹងទទេស្អាតឲ្យទៅខលលិនវិញ”
“បាទចៅហ្វាយ”
រំលងអស់ពេលយ៉ាងយូរ ធីហ្វានីដែលដេកស្ងៀមនៅលើគ្រែព្រោះជាតិថ្នាំស្ពឹកក៏អាចកម្រើកខ្លួនបាន នាងប្រឹងក្រោកចេញពីក្រែងទាំងលំបាក ពេលនេះកម្លាំងនៅក្នុងខ្លួនកំពុងតែស្រុតចុះ បូកផ្សំនឹងមិនបានញ៉ាំអីផង រាងស្តើងតូចកាន់តែខ្សោះខ្សោយខ្លាំងឡើង។
“នាងមិនអាចនៅទីនេះទេ ធីហ្វានី ប្រញាប់រត់ចេញទៅ ប្រញាប់ឡើង....” ស្រីស្រស់តឿនប្រាប់ខ្លួនឯង ហើយប្រឹងបោះជំហានទៅរកទ្វារទាំងញ័រជើងទទ្រើត ស្រីស្អាតឈោងដៃបើកទ្វារ ពិតជាសំណាងខ្លាំងណាស់ដែលទ្វារមិនចាក់សោ នាងក្រមុំដើរទប់ជញ្ជាំងយឺតៗទៅមុខ ទាំងប្រឹងក្រឡេកមើលឆ្វេងស្តាំខ្លាចគេមកឃើញ។
ស្រីស្អាតបោះជំហានមកជិត Hellishly Zone នាងសម្លឹងមើលតាមទ្វារកញ្ចក់ឃើញមនុស្សច្រើនកុះករ ជើងញ័រៗរបស់នាងប្រឹងបោះជំហានទៅមុខ ហោចណាស់វាជាក្តីសង្ឃឹមមួយ នាងអាចនឹងរកជំនួយបាន។ ខណៈនោះនាងក៏ក្រឡេកឃើញបុរសម្នាក់ដែលដូចជាប្រហែលមុខ។
“ក្រេដ...!” នាងបន្លឺឡើងតិចៗទាំងត្រេកអរ គេគឺជាកូនចៅរបស់ខលលិនច្បាស់ណាស់ បើសិនជានាងទៅជួបគេ គេច្បាស់ជាអាចនាំនាងចាកចេញពីទីនេះបាន ទេវាផ្តល់ឱកាសឲ្យនាងហើយ។
“ក្រេដ...ក្រេដ” ស្រីស្អាតស្រែកហៅគេខ្លាំងៗ តែដោយសារសំឡេងភ្លេងលាន់ខ្លាំងពេក ធ្វើឲ្យគេមិនអាចស្តាប់លឺអ្វីដែលនាងកំពុងតែនិយាយនោះទេ "ក្រេដ ជួយខ្ញុំផង ខ្ញុំនៅទីនេះ”
នាងក្រមុំស្រែកហៅគេខ្លាំងៗហើយស្ទុះចូលទៅទីនោះបំភ្លេចរឿងឈឺចាប់នៃរាងកាយចោល ប៉ុន្តែនាងបែរជាមិនអាចធ្វើបានដូចបំណងនៅពេលដែលមាននរណាម្នាក់មកចាប់ទាញនាងកន្ត្រាក់យ៉ាងខ្លាងផ្អឹបជាប់នឹងជញ្ជាំង ហើយយកដៃខ្ទប់មាត់របស់នាងយ៉ាងជាប់។
កូនចៅរបស់ខលលិនដាក់ស្តាប់លឺសំឡេងដែលស្រែកហៅគេចុងក្រោយមុននេះ ទើបប្រឹងក្រឡេករក តែគួរឲ្យស្តាយរាងតូចត្រូវគេចាប់ទាញដៃចេញពីកន្លែងដើមទៅហើយ...
ប្រអប់ដៃមាំសង្កត់លើបបូរមាត់របស់នាងជាប់ កែវភ្នែករឹងកំព្រីសនិងសោះកក្រោះសម្លឹងមើលនាងមិនដាក់ភ្នែក។
“ចង់ចេញពីទីនេះ មិនមែនជារឿងងាយទេ”
បបូរមាត់ត្រូវគេសង្កត់ជារកតវ៉ាមិនបាន ភ្នែកសម្លឹងមើលទៅបុរសកំណាចទាំងភ័យរន្ធត់ បេះដូងរបស់នាងញ័រទន់ដៃទន់ជើងចង់ស្រែកយំ។ ហេតុអីទេវតាផ្តាច់ផ្លូវរបស់នាងយ៉ាងនេះទៅវិញ?
កែវភ្នែកដែលសម្លឹងមើលគេក្នុងន័យអង្វរករ មិនបានចាក់ចូលទៅក្នុងបេះដូងរបស់គេសូម្បីតែបន្តិច រាងខ្ពស់ អោនមុខទៅជិតនាង ហើយខាំបបូរមាត់ជាការព្រមាន។
“លើកនេះ ចង់ក្លាយជាទំនិញពិតប្រាកដហើយមែនទេ?”
ធីហ្វានី គ្រវីក្បាលលឿនជាការគិត គ្រាន់តែលឺប្រយោគនាងសឹងតែស្លាប់ទាំងឈរ ទឹកភ្នែកក៏ហូរចុះមកដក់ជាប់លើប្រអប់ដៃមាំ។
ក្រេដដែលនៅខាងក្នុងហាក់ដូចជាមិនអស់ចិត្តសោះ គេមានអាម្មណ៍ថាអ្នកនាងរបស់គេនៅទីនេះ អង្គរក្សកំលោះក៏ក្រោកចេញពីកៅអីដើរសំដៅមកទ្វារកញ្ចក់នោះភ្លាម។ ដេរ៉ូហ្វៀ ក្រឡេកចុងកន្ទុយភ្នែកឃើញទាន់ គេខាំមាត់តិចៗ ហើយចាប់ដៃតូចទាំងពីរកន្ត្រាក់យ៉ាងខ្លាំងដាក់ឲ្យអោបករបស់គេ គេទាញនាងចូលមកកៀកយ៉ាងជិតស្និទ្ធិហើយថើបកញ្ចឹងកតូចត្រដុសយ៉ាងភ្លើតភ្លើន។
“លែងខ្ញុំ...លែង...” ធីហ្វានី ដែលទន់ខ្លួនសឹងតែគ្មានកម្លាំងឈរ ប្រឹងច្រានគេចេញទាំងដឹងថាមិនអាចសូម្បីតែធ្វើឲ្យគេរង្គើ។
“បើមិនស្រាតនៅចំពោះមុខមនុស្សជាច្រើនបិទមាត់ទៅ” រាងខ្ពស់ខ្សិបគំរាមដោយសំឡេងទឹកកក គេខាំទងត្រចៀកតូចតិចៗជាការព្រមាន មុននឹងអូសបបូរមាត់ក្តៅអ៊ុនៗ ថើបដើមករបស់នាងមិនឈប់ ចំណែកដៃធំមាំរករឿងស្ទាបអង្អែល ច្របាច់ត្រគាកតូចយ៉ាងប្រហើន។
“កុំអី...បានហើយ” ធីហ្វានី ច្រានគេចេញទាំងយំសស្រាក់ នាងមានអារម្មណ៍ខ្មាសខ្លាំងព្រោះគេមានចេតនាធ្វើបាបនាងនៅកណ្តាលវាល មានមនុស្សប៉ុន្មានអ្នកដែលបានឃើញនាងនៅពេលនេះ?
ក្រេដដើរមកដល់មាត់ទ្វារ គេរៀបនឹងច្រានទ្វារដើរចេញមក ប៉ុន្តែក៏ត្រូវសាន់ដឺដាក់ដៃឃាំងជាប់។
“អត់ទោសផង ចូលមិនបានទេ”
“នេះជាហ្សូនរបស់ចៅហ្វាយខ្ញុំ អ្នកណាក៏មិនអាចចូលបានដែរ”
ក្រេដ ចោលភ្នែកសម្លឹងមើលទៅខាងក្រៅ គេឃើញរាងខ្ពស់របស់ដេរ៉ូហ្វៀ កំពុងតែអោបថើបក្រញិចស្រីម្នាក់យ៉ាងអន្ទះអន្ទែង គេគិតថានាងជាស្រីដែលផ្លេប៊យម្នាក់នេះយកមកកម្ចាយអារម្មណ៍ មិនដឹងថាជាអ្នកនាងដែលគេស្វែងរកទេ។
(ល្មោភស្រី) នេះជាអ្វីដែលគេគិត អង្គរក្សកំលោះដកភ្នែកមកវិញ ហើយក៏ដើរបកក្រោយត្រឡប់ទៅកន្លែងរបស់គេអង្គុយដូចដើម ប៉ុន្តែគេនៅតែមិនអស់ចិត្ត អ្នកនាងច្បាស់គេ អាចនឹងនៅទីនេះពិតមែន។
ដេរ៉ូហ្វៀ ច្របាច់ចង្កាតូចយ៉ាងជាប់រុញនាងផ្អឹបជាប់ជញ្ជាំង ហើយងាកមើលទៅទ្វារកញ្ចក់ ពេលឃើញកូនចៅអោយសញ្ញាថាគ្រប់យ៉ាងរៀបរយគេក៏ឆក់ដៃរបស់រាងស្តើងអូសឲ្យដើរតាម។
“លែងខ្ញុំ...ហ៊ឹក...ហ៊ឹក...លែង” ឆីហ្វានី ស្រវាទប់ដៃខ្លួនឯងដែលត្រូវកញ្ឆក់ទាញមិនប្រណី រាងតូចទោទន់ សឹងតែផ្កាប់មុខទៅរកដី ជើងក៏ឈរសឹងតែមិនជាប់ ពេលគេអូសទៅ ក៏បានតែអូសកាយាតាមគេ។
ដេរ៉ូហ្វៀ មិនខ្វល់នឹងសំឡេងយំស្រែកអង្វរ គេអូសនាងឲ្យដើរតាមមិនប្រណីដៃ ដង្កៀបដៃធំមាំក្តោបដៃតូចយ៉ាងជាប់ នាងសឹងតែមិនអាចកម្រើកកដៃបាន វាអាចបាក់គ្រប់ពេលបើសិនគេប្រើកម្លាំងខ្លាំង។
“លែងខ្ញុំទៅ...លែង...”
ព្រូស...!
រាងតូចទន់ជើងដួលព្រោះអស់កម្លាំង និងត្រូវកន្ត្រាក់អូសមិនប្រណី ជង្គង់របស់នាងអុកនឹងការ៉ូស្ទើរតែបែក វាឡើងក្រហមភ្លាមៗ តែគេដូចមិនខ្វល់ចំពោះនាងមិនបន្តិចសោះ គេផ្តាច់ការអូសឲ្យនាសងដើរតាមទាំងដែលនាងទន់ជើងដួល គេដើរទៅមុខរហូតទាំងមុខមាំកំណាចមិនអើពើអ្នកដែលនៅពីក្រោយស្រែកយំគួរឲ្យអាសូរ។
“បានហើយ ឈប់ទៅ...” ធីហ្វានី អង្រួនដៃរបស់គេនៅពេលដែលជង្គង់អុកដល់ដីឈឺសឹងស្លាប់ ទាំងកាយនិងចិត្តនៅពេលនេះខ្ទេចខ្ទាំងខ្លាំងណាស់ “ខ្ញុំឈឺ...ហ៊ឹក...ហ៊ឹក...”
ដេរ៉ូហ្វៀ ងាកមុខមកមើលក្រមុំដែលទន់ជង្គង់ដល់ដី កែវភ្នែករបស់គេស្មើល្ហល្ហេវគ្មានមនោសញ្ចេតនាសូម្បីតែបន្តិច នាងដែលនៅក្បែរជើងមាំរបស់គេកំពុងតែយំសស្រាក់ដោយភាពទន់ខ្សោយ ប៉ុន្តែបេះដូងទទឹកដែលស្រោបដោយដែកថែបដ៏រឹងមាំ មិនសូម្បីតែគិតថាអាណិត។
“ខ្ញុំឈឺពិតមែន...” ធីហ្វានី តោងដៃគេដូចជាកូនក្មេង ដៃម្ខាងរបស់នាងអង្អែលជង្គង់ដែលចាប់ផ្តើមជាំ ទើបប្រឹងក្រោកឡើងយឺតៗ នាងមិនចង់ឲ្យគេអូសនាងទីណាត់ទីណែងដូចជាសត្វធាតុនោះទេ។
“អួយ៎...” ស្រីស្អាតភ្លាត់មាត់ស្រែកពេលដែលត្រូវគេកញ្ឆក់ទាញបែបមិនថ្នមថ្នាក់ ហើយអូសឲ្យដើរតាមទាំងដែលនាងត្រៀមខ្លួនសឹងមិនទាន់ អ្នកនាងតែម្នាក់របស់ហ្សេនដារៀ ដើរឈានជើងប៉័ងខ្ញើកៗតាមគេយ៉ាងយ៉ាងវេទនា។
គេមិននិយាយអ្វិទាំងអស់ ប៉ុន្តែគ្រប់ទង្វើពិតជាព្រៃផ្សៃដាក់នាងខ្លាំងណាស់ ក្នុងកែវភ្នែករបស់គេ មើលឃើញនាងជាមនុស្សខ្លះទេ?
ក្រាក...!
ព្រូស!
ទ្វារបន្ទប់ បើកមិនទាន់បានប៉ុន្មានផង រាងស្តើងតូចក៏ត្រូវគេក្រវែងចូលទៅខាងក្នុងយ៉ាងខ្លាំងរហូតដល់រាងស្តើងតូចដួលក្រាបទៅលើឥដ្ឋយ៉ាងតោកយ៉ាកបំផុត នាងក្រមុំងើបមុខឡើងទាំងតក់ស្លុត ហើយរំកិលខ្លួនយឺតៗគេចចេញពីអ្នកម្ខាងទៀតទាងទ្រូងញ័ររញ្ជួយ។ ដេរ៉ូហ្វៀបិទទ្វារចាក់សោយ៉ាងជាប់ ហើយឈានជើងយឺតៗចូលមករមកនាង ផ្ទៃមុខស្មើគ្មានអារម្មណ៍ធ្វើឲ្យ ធីហ្វានីភ័យស្ទើរសន្លប់ នាងប្រឹងរំកិលខ្លួនថយក្រោយទាំងជើងកំពុងតែឈឺខ្ទោកៗ។
“កុំធ្វើបាបខ្ញុំ...ហ៊ឹក...ហ៊ឹក...” ស្រីស្អាតរំកិលខ្លួនថយក្រោយមិនឈប់ ទាំងយំសស្រាក់ កាន់តែឃើញគេមិនមាត់មិនកជះកែវភ្នែករឹងកំព្រី
សដូចចចកត្រៀមប្រមាញ់ចំណីនាងកាន់តែភ័យខ្លាច។ ដេរ៉ូហ្វៀ បន្ទន់អន្ទង់ចុះសម្លឹងមើលរាងស្តើងដោយកំហឹង កាន់តែនាងរំកិលខ្លួនគេចគេកាន់តែក្តៅក្រហាយ ដៃធំមាំក៏ចាប់ទាញជើងរបស់នាងឲ្យខិតចូលមកវិញ ហើយសង្កត់យ៉ាងជាប់។
“អ្នកណាឲ្យនាងរត់?” អ្នកកំលោះគំហកដោយសំឡេងរឹង គេស៊កដៃចូលចន្លោះកអាវរបស់នាង ហើយក្តាប់យ៉ាងជាប់កន្ត្រាក់ទាញឲ្យចូលមកជិតគេ។
“កុំធ្វើបាបខ្ញុំ ហ៊ឹក...ហ៊ឹក...” ធីហ្វានី ញ័រខ្លួនអង្វរទាំងរអារ នាងពិតជាខ្លាចបុរសដែលនៅចំពោះមុខខ្លាំងណាស់ នាងមិនអាចស៊ូនឹងគេបានឡើយ ពេលនេះកម្លាំងដែលនៅក្នុងរាងកាយរបស់នាងមានតិចតួចបំផុត អាចសល់សម្រាប់ដកដង្ហើមបានវាជាគុណបុណ្យទៅហើយ កុំថាឡើយចង់តតាំងនឹងគេ។
“ពេលនេះចង់បានប្តិធុនណា?”
“...”
“ចង់យកជាថៅកែមកពីចិន កូរ៉េ ឬយកអ្នកនៅអាមេរិកតែម្តង ជិតផ្ទះបន្តិច”
“អត់ទេ...កុំណា...!” បបូរមាត់របស់នាងឡើងញ័រ ទឺកភ្នែកស្រក់ចុះមកច្រោកៗព្រោះភ័យខ្លាច នាងក្រមុំតោងដៃគេយ៉ាងជាប់ជាការអង្វរក កែវភ្នែកមូលក្រឡង់ស្អាតស្រស់ដាមដោយទឹកភ្នែកគួរអោយសង្វេគបំផុត។
“នាងគួរតែទទួលមេរៀនដែលពីភាពក្លាហានរបស់នាង”
“លោកដេរ៉ូហ្វៀ មេត្តាផង ហ៊ឹក...ហ៊ឹក...ខ្ញុំលែងហ៊ានហើយ សុំអង្វរ កុំយកខ្ញុំទៅណាអី”
“បើមានលើកទីពីរនាងដឹងគ្នាហើយ” អ្នកកំលោះគំហក ព្រមទាំងច្រាននាងចេញទាំងមុខមាំ រាងស្តើងតូចក៏ក្រាបទៅលើឥដ្ឋម្តងទៀត នាងឈឺចាប់ ស្អប់ខ្លួនឯងហេតុអីក្លាយមកជាបែបនេះ ភាពជាអ្នកនាងក៏មានក្តីសុខមានគេកោតសសើរពេលបាត់ទៅណាហើយ កិត្តិយសរបស់នាងហេតុអីធ្លាក់មកនៅក្រោមជើងរបស់គេ។
“ឈប់ទារុណទារាហើយក្រោកឡើង”
គ្រាន់តែលឺបញ្ជាធីហ្វានី ប្រឹងក្រោកឡើងទាំងរាងកាយឈឺចាប់ ឈរនៅចំពោះមុខរបស់គេទាំងសឹងតែហើបជើងរលំម្តងៗ ក្បាលចាប់ផ្តើមឈឺងងឹតមុខស្ទើរតែសន្លប់នៅក្នុងរគ្រានេះ។
“ចាំឲ្យច្បាស់ ថានាងជាមនុស្សនៅទីនេះ នាងមិនមែនជា ធីហ្វានី ហ្សេនដារៀ ដូចចពីមុនទេ”
“ពេលណាទើបឲ្យខ្ញុំចេញទៅវិញ?” នាងដឹងថាសំនួរនេះល្ងង់ខ្លាំងណាស់ ព្រោះមើលទៅមនុស្សឈាមត្រជាក់ដូចជាគេមិនលែងនាងឲ្យត្រឡប់ទៅវិញងាយៗនោះទេ។
“មាន...តែជាតិក្រោយ!
គ្រាន់តែលឺចង់រលំត្រង់នេះតែម្តង!
“ប្រាប់ហើយ ខ្ញុំមិនត្រូវការខាតទេ”
“លោកចំណាយលុយប៉ុណ្ណា ខ្ញុំនឹងឲ្យលោកទ្វេគុណ” នាងក្រមុំចាប់ផ្តើមចរចារ ឈប់ស្រែកឡូឡាដូចមុន បន្ទាប់ពីត្រូវគេកាច់ធ្មង់ញឹកញយ។ ដេរ៉ូហ្វៀ បោះជំហានមកជិតនាងហើយញញឹមចុងមាត់...
“ទ្រព្យសម្បតិ្តទាំងអស់របស់ប៉ានាង ព្រមទាំងឆាកជីវិតចុងក្រោយរបស់ប៉ានាង ព្រមទាំងទេ?”
“ហួសហេតុពេកហើយ!”
“មិនហួសហេតុទេ បន្ធូរបន្ថយច្រើនហើយ ឬនាងត្រូវការសងដោយជីវិត?” រាងក្រាស់ឆក់រាងតូចឲ្យចូលមកជិត ភ្នែកសម្លក់ពេញដោយគំនុំគុំគួន។
ធីហ្វានីស្ងាត់មាត់ឈឹងរកតែនិយាយស្តីតវ៉ាមិនបាន នាងបានត្រឹមមើលអ្នកនៅចំពោះមុខទាំងខ្លាចរអា លែងមិនលែងឆ្ងល់ហើយ ហេតុអីទើបនេះជា Hellishly Zone នៃ Twin Clob។
ក្រិប!
ទ្វារបន្ទប់ត្រូវបើកនិងបិទសារជាថ្មី ក្រោយពេលដែលដេរ៉ូហ្វៀចាកចេញទៅ។ ធីហ្វានី ទន់ជើងអង្គុយនៅលើការ៉ូ នាងអោបជង្គង់យំសស្រាក់ទាំងខូចចិត្ត ពេលនេះខួរក្បាលក៏ទទេស្អាត អស់វិធីនិងជួយខ្លួនឯង ដរាបណានាងនៅតែមិនអាចរត់ចេញទៅខាងក្រៅ នាងក៏គ្មានសង្ឃឹមថានាងបានឃើញប៉ាម្តងទៀត។
មួយសន្ទុះក្រោយមក មានអ្នកបម្រើស្រីម្នាក់ដើរចូលមកក្នុងបន្ទប់ដ៏ធំនោះ នាងយកអាហារមួយថាសមកឲ្យធីហ្វានី ព្រមទាំងសម្លៀកបំពាក់មួយឈុត បន្ទាប់មកក៏ដើរចេញទៅវិញយ៉ាងលឿន។
រាងស្តើងតូចយកដៃគ្រវាសទឹកភ្នែកចេញព្រមទាំងក្រោកឡើងដើតទៅជិតតុដែលគេរៀបចំអាហារដែលមានក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំ។ ក្រពះតូចចាប់ផ្តើមកូរព្រោះឃ្លាន នាងសម្លឹងទៅគ្រប់យ៉ាងដែលនៅលើតុទាំងលេបទឹកមាត់ក្អឹកៗ នាងពិតជាឃ្លាន ហើយឃ្លានខ្លាំងណាស់...
ម្រាមដៃតូចស្រឡូនដូចបន្លាក្រូចឈោងយឺតៗទៅរកពួកវា ក្រពះដែលស្រេកឃ្លានបញ្ជាឲ្យនាងស្រវាចាប់វាឲ្យលឿនៗ ប៉ុន្តែ...
ប្រាវៗ...ខ្ចាយ....
នៅទីបំផុត នាងក៏ទះរបស់គ្រប់យ៉ាងចោលទាំងអស់ ធ្វើឲ្យវាធ្លាក់ចុះរប៉ាតរបាយពេញបន្ទប់។
“ហេតុអីខ្ញុំនៅទីនេះ...មិនអាចទេ...ធីហ្វានីនាងមិនអាចនៅក្រោមអំណាចរបស់អ្នកណាទេ” ភាពមានះធ្វើឲ្យនាងបំផ្លាញគ្រប់យ៉ាង សង្កត់អារម្មណ៍ស្រេកឃ្លាសុខចិត្តវេទនាទាំងរាងកាយល្ហិតល្ហៃ នាងក្តាប់ដៃយ៉ាងជាប់ហើយសម្រូតខ្លួនចុះអង្គុយយំ នៅពេលដែលល្វើយមែនទែន។
“បើនាងមិនជួយខ្លួនឯង គ្មានអ្នកណាជួយនាងបានទេ មិនអាចទេ...គ្មានអ្នកណាជួយនឹងបានទេ ហ៊ឹក...ហ៊ឹក...នាងច្បាស់ជាមិនអាចចេញទៅបាន ហ៊ឹក...ហ៊ឹក...គិតទៅធីហ្វានី គិតទៅ ធ្វើយ៉ាងម៉េចទៅវិញបាន...” នាងក្រមុំក្តោបក្បាលយំទាំងអស់សង្ឃឹម ពេលនេះនាងពិតជាវេទនាខ្លាំងណាស់ ពិបាកទ្រាំខ្លាំងណាស់ ស្រីស្អាតងើបមុខឡើងសម្លឹងមើលអំបែងចានដែលបែក បន្ទាប់មកក៏ឈោងចាប់វាយ៉ាងជាប់ទាំងដៃញ័រទទ្រើត។
“ធីហ្វានី ក្លាហានឡើង ហ៊ឹក...ហ៊ឹក...ត្រូវតែក្លាហាន” រាងស្តើងក្តោបវាយ៉ាងជាប់ហើយយំមិនឈប់ កម្លាំងទន់ទោរហូតដល់ក្រាបលក់នៅលើការ៉ូដោយមិនដឹងខ្លួន។
ព្រឹកថ្ងៃថ្មី...
ស្នូរសម្រិបជើងលាន់ឡើងស្រាលៗ បោះជំហានចូលមក ជើងមាំរបស់គេជាន់ទៅនឹងបំបែងចាននិងកែវដែកបែកពេញបន្ទប់ កែវភ្នែកមាំសម្លឹងមើលជុំវិញខ្លួនទាំងខឹងសម្បារ។ ស្នូរសម្រិបជើងជាន់លើអំបែងធ្វើឲ្យរាងស្តើងតូចដែលកំពុងតែគេងលក់ក្រោកឡើងទោះបីជាល្វើយខ្លាំង ននាងក្រឡេកមើលដៃតូចខ្លួនឯងដែលមានអំបែងចាននៅក្នុងដៃ ស្រីស្អាតក្តោបវាយ៉ាងជាប់ ហើយប្រឹងច្រត់ដៃក្រោកឡើង។
ដេរ៉ូហ្វៀឈានជើងចូលទៅជិតនាងក្រមុំតូចដែលដូចជាទន់ខ្សោយខ្លាំងណាស់ ប៉ុន្តែក៏មានះសុខចិត្តទះចោលបាយទឹកមិនព្រមច្រកវា
ចូលក្រពះដើម្បីបំពេញថាមពល។
“ធ្លាប់តែមានបាន មិនដឹងរបស់ពិបាករកយ៉ាងម៉េចទេហ្អី?”
“...” រាងស្តើងមិនតប តែខាំមាត់សម្លក់គេ នាងក៏ឃើញកែវភ្នែករឹងកំព្រីសស្រោបដោយកំហឹងសម្លឹងមើលមកនាងដូចគ្នា។
“មិនមែនត្រឹមតែម្តងទេ ធីហ្វានី!”
អ្នកកំលោះចូលទៅកាន់តែកៀកនឹងរាងតូចស្តើង នាងក្រមុំក៏មិនមាត់មិនក គ្រាន់តែសម្លឹងមើលគេយ៉ាងមុត ទាំងដៃក្តោបអំបែងចាននោះជាប់ នាងរង់ចាំដល់គេបន្ទន់ជង្គង់ចុះមក ហើយក៏គ្រវាសដៃចាក់អ្នកម្ខាងទៀតភ្លាម។ ដេរ៉ូហ្វៀ ក្រឡេកភ្នែកទាន់គេចភ្លាម ប៉ុន្តែបំណែកនៃអំបែកចានដែលដូចជាមុខកាំបិតក៏ចាក់ឆូតត្រូវដើមដៃរបស់គេហូរឈាមរហាម។
ឈីង... ខ្ចាយ...
ដេរ៉ូហ្វៀ គ្រវាសដៃទះអំបែងចានចេញពីដៃរបស់នាងក្រមុំ វារអិលទៅតាមការ៉ូទៅបុកនឹងជើងតុបែកខ្ចាយ។
“ចងសម្លាប់យើងហ្អេស?” អ្នកកំលោះចាប់ស្មាតូចរបស់នាងយ៉ាងខ្លាងកញ្ឆក់ឲ្យចូលមកជិត គេច្របាច់ស្មារបស់នាងដោយដៃធំមាំរហូតអាចបន្សល់ស្នាម។
“លែងខ្ញុំ...!” ធីហានី ក្រញែងខ្លួនរើចេញ ប៉ុន្តែគេក៏ចាប់នាងជាប់ រុញផ្អឹបជាប់នឹងជញ្ជាំង ទោះដៃកំពុងតែមានរបួសឈាមហូរសស្រាក់ តែកម្លាំងរបស់គេអាចបង្ក្រាបនាងឲ្យជាប់ក្នុងការគ្រប់គ្រង។
“នាងព្រហើនណាស់”
“ចេញទៅ...លែងខ្ញុំ...លែង...”
“គ្រាន់បើណាស់ហ្ន៎...ចង់សម្លាប់យើង” ប្រុសកំលោះខាំធ្មេញសឹងបែក គេក្តៅក្រហាយមិនតិចទេ ដែលទទួលបានការស្វាមគន៍ដ៏អស្ចារ្យទាំងព្រឹកព្រលឹមជំនួសឲ្យពាក្យអរុណសួស្តី។
“លោកសមតែស្លាប់ មនុស្សអាក្រក់ដូចលោក មិនសមរស់នៅលើផែនដីនេះទេ ស្លាប់ឲ្យផុតៗទៅ” ធីហ្វានី ស្រែកតវ៉ា ហើយក្តាប់ដៃវាយទ្រូងមាំរបស់គេខ្លាំងៗទាំងញ័រដៃ ពេលក្រឡេកឃើញឈាមរហូតគេហូរទ្រូងរបស់នាងញ័ររញ្ជួយព្រោះខ្លាច ការពិតនាងខ្លាចឈាមខ្លាំងណាស់ តែព្រោះចង់ចេញពីទីនេះ នាងក៏ក្លាហានធ្វើបែបនេះ។
“នាងធ្វើឲ្យយើងឈឺ នាងក៏ត្រូវតែឈឺដូចគ្នា” អ្នកកំលោះត្បតមកវិញដោយសំឡេងរឹងកំព្រីស គេសង្កត់ជាប់នឹងជញ្ជាំងត្រឹមតែដៃម្ខាង ហើយចាប់ទាញរ៉ូបខើចខ្លីរបស់នាងចេញពីរាងកាយយ៉ាងខ្លាំង។
ឆ្វោក...!
កំណាត់រូបកកិតស្បែកសឡើងក្រហម នាងមានអារម្មណ៍ថាផ្សាតិចៗពេលដែលគេត្រូវគេកន្ត្រា្កក់សម្លៀកបំពាក់ចេញពីកាយយាង់ព្រៃផ្សៃបំផុត។
“ឈប់ទៅ...ចេញទៅ...ចេញទៅអាមនុស្សឆ្កួត”
“ដូចនាងត្រូវតែទទួលមេរៀន”
គេដូចជាសាតានកំណាចមិនស្តាប់មិនខ្វល់នឹងភាពភ័យរន្ធត់របស់អ្នកម្ខាងទៀត ប្រុសកំលោះទម្លាកបបូរមាត់ថើបញ្ចឹងកនិងទ្រូងស្អាតរបស់នាងយ៉ាងខ្លាំង ស្បែកត្រូវត្រដុសនឹងពុកចង្ការបស់គេឡើងក្រហមអស់។
“ចេញទៅ...ចេញ!” ធីហ្វានី ស្រែកចាចដោយភាពភ័យខ្លាច នាងច្រានគេចាញ់យ៉ាងខ្លាំង តែកែមិនរង្គើរ ស្រីស្អាតខ្ញាំត្រង់ស្នាមរបស់របួសរបស់គេ មានបំណងចង់ឲ្យគេចាកចេញពីនាង។
អ្នកកំលោះខាំមាត់ទប់ការឈឺចាប់ហើយកន្ត្រាក់ដៃរបស់នាងចេញ គេងាកមុខសម្លឹងមើលទៅស្នាមរបួសដែលចាប់ផ្តើមហូរឈាមកាន់តែច្រើន ប្រុសសង្ហាក្តៅក្រហាយមិនតិចទេ។
“នាង...!”
“ចេញទៅ...!” រាងស្តើងស្រែកគំហកទាំងសំឡេងញ័រ នាងយំសស្រាក់ភ្នែកហើមក្រហមអស់។
“ត្រៀមខ្លួនទៅ”
ព្រូស!
រាងស្តើងតូចត្រូវគេចាប់ទៅលើពូកបែបមិនថ្នមថ្នាក់ នាងស្រវាយកភួយមកដណ្តប់រាងកាយដែលគ្មានសម្លៀកបំពាក់បិទបាំង។ ស្រីស្អាតរំកិលខ្លួនថយក្រោយរហូតខ្នងទល់នឹងក្បាលគ្រែ។ ដេរ៉ូហ្វៀ ដោះអាវក្រៅគ្រវាត់ចោលមិនស្រណោះ បន្ទាប់មកក៏កន្ត្រាក់អាវសឺមីចេញរហូតរបូតរបាយឡេវអាវអស់ ប្រុសកំលោះបោះអាវរបស់គេមកលើគេ ហើយចាប់ទាញរាងស្តើងឲ្យចូលមកជិត។
“លែង...កុំចូលមក...ចេញទៅ”
ដេរ៉ូហ្វៀ តាំងចិត្តធ្វើត្រចៀកថ្លង់ គេចាប់ដៃតូចរបស់របស់នាងត្រឹមតែដៃម្ខាងហើយយកអាវមកចងយ៉ាងជាប់ជំនួសខ្សែ គេរុញនាងឲ្យដេករាបនៅលើពូក ហើយដាក់ដៃជាប់ចំណងរបស់នាងនៅលើកសង្កត់យ៉ាងជាប់។
“កុំអី...ចេញពីខ្ញុំទៅ...ហ៊ឹក...ហ៊ឹក...ចេញទៅ” ធីហ្វានី រមួលខ្លួនរើគេច ប៉ុន្តែក៏ត្រូវគេសង្កត់ជាប់ ហើយថើបពេញរាងកាយរបស់នាងខ្លាំងៗមិនប្រណី រង្វង់ដៃមាំរឹតចង្កេះតូចទាញចូលជិតយ៉ាងស្នីទ្ធិស្នាល។ ស្រីស្អាតប្រឹងជម្នះ រើគេចចេញពីស្នាមថើបកំណាចរបស់គេ ប៉ុន្តែនៅតែមិនអាចគេចផុត ហើយនៅទីបំផុត គ្រប់យ៉ាងក៏ត្រូវបញ្ចប់...
ផឹប...!
ដេរ៉ូហ្វៀ បោះសម្លៀកបំពាក់ថ្មីមកលើរាងស្តើងដែលស្រវាយកភួយគ្របខ្លួនយ៉ាងតោកយ៉ាក។
“ក្រោកឡើង ហើយមករៀបចំគ្រប់យ៉ាងដែលនាងបានបំផ្លាញឲ្យស្អាត” សាតានទីបីចេញបញ្ជាដោយសំឡេងរឹងដូចរាជអាជ្ងា គេមិនខ្វល់ថាអ្នកម្ខាងទៀតកំពុងតែដុនដាបដោយសារតែការដាក់ទោសយ៉ាងណានោះទេ។
“ផ្លាស់ខោអាវ ហើយមកសម្អាតត្រង់នេះឲ្យស្អាត”
ធីហ្វានី ខ្ញាំឈុតដែលគេបោះមកទាំងខាំមាត់យ៉ាងជាប់ ទឹកភ្នែករបស់នាងហូរចុះមកម៉ាត់ៗព្រោះខឹងខ្លាំង នាងសម្លក់គេទាំងខឹងស្អប់ បើអាចនាងចង់តែហែកគេជាចម្រៀក ឲ្យគេស្គាល់ការឈឺចាប់ ឲ្យគេដឹងពីទុក្ខវេទនា។
“ចង់ធ្វើ...ធ្វើខ្លួនឯងទៅ” រាងស្តើងតូចស្រែកទៅវិញទាំងយំ ទាំងដែលខ្លួនឯងចាញ់ប្រៀបគេរហូតធ្លាក់នៅក្រោមបន្ទាត់លេខសូន្យនាងនៅតែមានះ។
“ចុះមកតាមសម្រួលឬអត់? ឬចង់ដេកនៅលើគ្រែមិនបាច់ចុះទៅណា”
គ្រាន់តែលឺប្រយោគរបស់គេ នាងរំកិលខ្លួនថយក្រោយដើម្បីគេ ប៉ុន្តែគេក៏ឈានជើងចូលមកជិត ហើយចាប់ទាញដៃរបស់នាងយ៉ាងជាប់កន្ត្រាក់ខ្លាំងៗស្ទើរតែរបូតឆ្អឹងអស់។
“សា្លបហង្សរបស់នាងត្រូវកាច់បំបាក់ហើយ នាងមិនមែនជាអ្នកនាងដូចពីមុន តែនាងជាទាសករនៅទីនេះ ចាំទុក!”
“...”
“ពីរនាទីសម្រាប់ស្លៀកពាក់ ហើយចុះមកសម្អាតកម្ទេចចានទាំងនេះឲ្យស្អាតអស់”
“ចាំទុក...លោកច្បាស់ជាមានកម្មពៀ ទេវតានឹងដាក់ទោសលោក!”
“ទេវតាកំពុងតែដាក់ទោសពួកនាងទៅវិញទេ ពេលវេលដល់ហើយ ភាពរីករាយក៏គួរតែដល់ពេលបញ្ចប់ដែរ មកភ្លក្សរសជាតិធ្វើជាទាសករម្តង ក្រែអារម្មណ៍ល្អជាងរស់នៅស្រណុកសុខស្រួល” គេសើចសចំអក កែវភ្នែកពេបជ្រាយក្នុងនាមជាអ្នកឈ្នះ។
ធីហ្វានី បានត្រឹមតែស្ងាត់មាត់ ព្រោះមិនយល់អ្វីដែលគេនិយាយ គេចង់និយាយពីអីនាងមិនយល់ទេ។ ប៉ុន្តែពេលដែលគេចាប់ផ្តើមផ្ទៀងនាឡិកា ស្រីស្អាតក៏ប្រញាប់ផ្លាស់សម្លៀកបំពាក់ហើយចុះមកក្រោមភ្លាម នាងស្រវារើសបំណែកចានដែលបែកបាក់ដោយសាស្នាដៃរបស់នាងឡើងមិនហ៊ានបង្អង់យូរ...
“មួយចំណែកក៏មិនឲ្យនៅសល់ដែរ រៀបចំស្អាតហើយយកកម្រាលពូកទៅបោក កម្រាលពូកប្រឡាក់ឈាម” គេអោនមុខមកខ្សិបដាក់ត្រចៀកតូច ជាមួយនឹងស្នាមញញឹមហើយ ទប់ដៃដែលមានរបួសដើរចេញទៅបាត់។
តក់ៗ
ធីហ្វានី ក្តាប់ដៃយ៉ាងជាប់ណែនអំបែកចានដែលនៅក្នុងដៃក៏ចាក់ចូលទៅក្នុងសាច់ហូរឈាមរហាមអមដោយទឹកភ្នែកដែលស្រក់ចុះមកមិនឈប់ គេមានចេតនាឌឺដងនាង ព្រោះគេជាអ្នកជាន់ឈ្លឺនាង ឆក់យកគ្រប់យ៉ាងពីនាងទៅទាំងមុខក្រាស់។
“ខ្ញុំគ្មានថ្ងៃលើកលែងឲ្យមនុស្សធន់លោកទេ”
----------------
ចាំជួបគ្នាវគ្គបួននៅថ្ងៃស្អែក
No comments:
Post a Comment