Saturday, August 4, 2018

បម្រើស្នេហ៍ព្រានកំណាច (ភាគទី៤)



     ភាគទី៤
(ប្តូរឋានៈ)
ប្រាវ...!
កម្ទេចកម្ទីចានត្រូវលើកបើបំបែកម្តងទៀត បើម្តងនេះក៏បើកកម្ទេចមិនឲ្យសល់បំណែកល្អ ប្រអប់ដៃតូចក្តាប់ជាប់យ៉ាងណែនទាំងឈាមហូរសស្រាក់ នាងសម្លក់ទៅទ្វារដែលបិទជិតឃាំងសេរីភាពរបស់នាងមិនអាចឲ្យទៅបាន។
ឆ្វោក...ៗ កំរាលពូកពណ៌សត្រូវអំបែងចានចាក់ទម្លុះហើយដៃស្រឡូនចាប់ហែកវាកម្ទេចយ៉ាងមិនស្តាយស្រណោះ ឲ្យវាខ្ទេចទៅចុះ គិតមែនទេថានាងព្រមធ្វើតាមគេបញ្ជា ព្រមឲ្យគេប្រមាទបានតាមចិត្តនោះ?
មិនប៉ុន្មានផងសភាពនៅក្នុងបន្ទប់កាន់តែដុនដាបខ្លាំងលើសដើម កំរាលពូកដ៏ស្រស់ស្អាតប្រែក្លាយជាកំណាចដាច់រហែកគ្មានតម្លៃ គ្រប់យ៉ាងរាយបាយគ្មានសណ្តាធ្នាប់ដូចជាសម្បុកកណ្តុរ។
ផាំង...ៗ
“បើទ្វារទៅ...បើកទ្វារ”
ធីហ្វានី លើករបស់ដែលនៅក្នុងបន្ទប់គប់ទៅលើទ្វារដែលបិទជិត លាន់សំឡេងក្តុងក្តាំង ព្រមទាំងបែករបស់ខ្ទេចខ្ទីអស់។
“បើកទ្វារ ខ្ញុំចង់ទៅផ្ទះវិញ ខ្ញុំចង់ទៅវិញ” រាងស្តើងស្រែកយំទាល់តែហត់យំលែងលឺ នាងអង្គុយចុះនៅលើការ៉ូស្រអាប់ដោយសារតែកម្ទេចចំណីអាហារនិងសម្ភារៈដែលបែកបាក់។ ដៃតូចប្រឹងក្តាប់របស់ដែលនៅជុំវិញខ្លួនគប់ទ្វាររហូត ទាំងដែលគ្មានកម្លាំង គប់មិនទាំងដល់ទ្វារផង។
សំឡេងក្តុងក្តាំងធ្វើឲ្យសាន់ដឺដែលនៅខាងក្រៅអត់មិនបាននឹងបើកទ្វារចូលមកមើល។ គេភ្ញាក់ផ្អើលមិនតិចទេនៅពេលដែលឃើញបន្ទប់របស់ចៅហ្វាយប្រែសភាពមកជាបែបនេះ មិនខុសទេដែលគេនិយាយតៗគ្នាថា ធីហ្វានី ហ្សេនដារៀ ជាមនុស្សស្រីឆ្នាសឆ្មើងឆ្មៃនិងរឹងទទឹងបំផុត ថ្នាក់នាងទើបតែមកដល់អាមេរិកមិនបានប៉ុន្មានក៏ល្បីឈ្មោះបាត់ទៅហើយ។
ធីហ្វានី ងើបមុខឡើងឃើញអង្គរក្សកំលោះឈរនៅចំពោះមុខ នាងខាំមាត់យ៉ាងជាប់ហើយស្រវាយកអំពូលដែលធ្លាក់បែកមកក្តោបយ៉ាងជាប់ហើយគប់ទៅរកអ្នកម្ខាងទៀត។
“ឈប់ភ្លាម” សាន់ដឺ ស្រែកហាមព្រមទាំងងាកគេចចេញនៅពេលដែលនាងប្រមូលរបស់គ្រប់យ៉ាងគប់គេមិនឈប់។
“ពួកអាមនុស្សឆ្កួត...ពួកអាមនុស្សព្រៃផ្សៃ...!” ធីហ្វានី ស្រែកជេបណ្តើរក្រោកឈរទាំងញ័រជើងបណ្តើរ នាងប្រមូលអ្វីៗដែលនៅក្បែរខ្លួនគប់ទៅអ្នកដែលចូលមកមិនសំចៃដៃ ស្របពេលដែលគេកំពុងតែយកដៃរងមុខដើម្បីការពារខ្លួន ធីហ្វានី ក៏ស្ទុះរត់ចេញភ្លាម...
តែមានឯណា...គ្រាន់តែស្ទុះមាត់ទ្វារនាងក៏ឈានជើងដើរថយក្រោយវិញដោយភាពក្រែងរអា បេះដូងលោតញាប់ ទឹកមុខតក់ស្លុតស្លេកស្លាំងស្ទើរតែគ្មានឈាម។
“ចៅហ្វាយ!” សាន់ដឺក្រឡេកមកក្រោយ ឃើញចៅហ្វាយរបស់គេកំពុងតែដើរចូលមកយឺតៗ នៅដើមដៃខាងស្តាំរបស់គេក៏មានស្នាមរុំរបួស និងមានស្នាមឈាមជ្រាបចេញមក ទំនងទើបតែរុំរួចរាល់ក៏ប្រញាប់ត្រឡប់មកវិញ។
“ចេញទៅក្រៅទៅ ថ្ងៃក្រោយកុំបើកទ្វារផ្តេសផ្តាសទៀត”
“បាទ...” សានដឺ ប្រញាប់ស្ទុះស្ទាចេញទៅក្រៅភ្លាម ពេលដើរមកជិតចៅហ្វាយ គេអោនក្បាលបន្តិចជាការសុំទោស ទើបដើរហួសចេញទៅក្រៅយ៉ាងលឿន។
ដេរ៉ូហ្វៀ សម្លឹងមើលជុំវិញខ្លួនទាំងមុខមាំ បន្ទប់របស់គេអស់សភាពប្រែមកជាកន្លែងដែលមើលគួរឲ្យរស់ គេសម្លក់អ្នកដែលតាំងចិត្តផ្គើនទាំងខឹងសម្បារ ហើយបោះជំហានមករកនាងយ៉ាងគឃ្លើនដូចខ្លាត្រៀមនឹងប្រមាញ់ឈ្លុស។ ធីហ្វានីឈានជើងថយក្រោយទាំងភ័យខ្លាច នាងអាចឌឺ អាចផ្គើនពេលនៅក្រោយខ្នងរបស់គេ តែពេលប្រឈមមុខគ្នា ដេរ៉ូហ្វៀ ប្រៀបដូចជាយមរាជដែលត្រៀមនឹងឆក់យកព្រលឹងរបស់នាង។
ព្រូស!
ធីហ្វានី ខ្លាចរហូតទន់ជើងដួល នាងដកដង្ហើមញាប់ៗពេលឃើញមុខកាចរបស់គេ ស្រីស្អាតចាប់អំបែងចានប្រុងនឹងគប់គេ តែអ្នកកំលោះក៏ចាប់ដៃរបស់នាងយ៉ាងជាប់ច្របាច់ចង់បាក់កដៃ។
“នាងចង់ងាប់ហើយមែនទេ?”
“ចេញ...ចេញទៅ” ស្រីស្អាតស្រែកគំហក នាងក្តាប់ដៃចង់វាយអ្នកម្ខាងទៀត តែគេក៏ចាប់ជាប់ដដែល គេខាំធ្មេញដូចខ្លាំដែលប្រុងនឹងហែកចំណី ស្រីម្នាក់ដែលនៅចំពោះមុខរបស់គេ កាន់តែខ្លាចកាន់តែហ៊ាន កាន់តែទាល់ច្រក កាន់តែផ្គើន ទោះខ្លាចស្ទើរស្លាប់ ទោះយំចង់ផុតដង្ហើម តែភាពមានះរបស់នាងមិនបានស្រកស្រុតនោះទេ។
“មើលទង្វើរបស់នាងទៅ”
ព្រូស! គេច្រាននាងទាំងមិនថ្នមថ្នាក់ មនុស្សឌឺហើយផ្គើនក្រាបជាប់នឹងឥដ្ឋក្រោកឡើងលែងចង់រួច នាងបានត្រឹមតែក្តាប់ដៃខាំមាត់ទាំងឈឺចាប់និងគុំគួន។
“នាងប្រហែលនៅគិតថានាងជាព្រះនាងម្ចាស់នៅហ្សេនដារៀ តែពេលនេះនាងមិនមែនទេចាំទុក”
“គង់មានថ្ងៃ ខ្ញុំទៅនឹងត្រឡប់ទៅវិញ” នាងតវ៉ាមិនព្រមចាញ់ យ៉ាងណាបើនាងនៅមានដង្ហើម នាងមិនព្រមបញ្ឈប់ការតាំងចិត្តរត់ចេញពីនរកនេះទេ។
“បើនាងមិនងាប់ ឬមិនត្រូវចាប់បោះចេញទៅក្រៅពេលប្រើធុញ នាងគ្មានសិទ្ធិចេញទៅទេ”
“តិរិច្ឆាន!” ធីហ្វានី ច្រានដៃឡើងងាកមុខមកសម្លក់គេ នាងនៅតែភ្លេចខ្លួន ភ្លេចថានាងកំពុងតែចាញ់ប្រៀបគេទាំងស្រុង មិនអាចតវ៉ាបានឡើយ។
“រស់នៅក្រោមបង្គាប់របស់តិរិច្ឆាន នាងកាន់តែគួរឲ្យសង្វេគ” គេមិនឈឺក្បាលនឹងពាក្យជេរបស់នាង ព្រោះយ៉ាងណាស្រីម្នាក់នេះធ្វើបានត្រឹមតែប៉ុណ្ណឹង គ្មានសូម្បីលទ្ធភាពគិតចង់ប្រឆាំង។
“ឲ្យឱកាសនាងម្តងទៀត សម្អាតវា បើមិនចង់ឲ្យកម្ទេចបានប្រឡាក់សុទ្ធតែដីនេះញាត់ចូលក្នុងក្រពះនាង ធ្វើឲ្យស្អាត”
“...” នាងនៅសម្លក់ទាំងទឹកភ្នែករហាម
“យកកំណាត់ជូតការ៉ូ ប្រសើជាងប្រើអណ្តាតលិឍ” និយាយចប់គេក៏ក្រោកទៅអង្គុយនៅលើសាឡុងក្បែរនោះ គេលើកជើងគងនៅលើតុមើលមកនាងដោយកែវភ្នែកចំអក ម្តងនេះគេមិនទៅណាទេ គេនឹងចាំមើលនាងធ្វើគ្រប់យ៉ាងឲ្យរួចរាល់ អារម្មណ៍ដែលធ្វើឲ្យកូនស្រីអ្នកមានកំពូលមកធ្វើជាទាសី ពិតជាល្អខ្លាំងណាស់។
ធីហ្វានី មើលជុំវិញខ្លួន គ្រប់យ៉ាងជាស្នាដៃរបស់នាង ពេលនេះនាងត្រូវដាក់ទោសដែលបង្កព្យុះសង្ឃរានៅក្នុងបន្ទប់នេះ ទោះចង់ឬមិនចង់នាងអាចប្រកែកបានទេ? នាងអាចផ្គើនបោកប្រាស់របស់គ្រប់យ៉ាងថែមទៀតបានទេ?
“ប្រើដៃដ៏ថ្លៃថ្នូររបស់នាង ប្រមូលវា ហើយកើបឲ្សស្អាត” គេចេញបញ្ជាពីលើមួយជាន់ទៀត ព្រោះដឹងថានាងគ្មានផ្លូវស៊ូ គ្មានទាំងកម្លាំងនិងអំណាច នៅខាងក្រមុំក្នុងសង្គមអភិជន ធីហ្វានី អាចនឹងត្រូវគេរអាតែទីនេះមិនមែនជា Hellishly Zone ជាកន្លែងដែលកាច់បំបាក់ធ្មុងរបស់នាង អើយប្តូរឋានៈជាព្រះនាងតូចរបស់នាងមកជាទាសីថ្នាក់ទាបបំផុត។
រំលងអស់ពេលយ៉ាងយូរ ទម្រាំតែធីហ្វានីអាចប្រមូលកម្ទេចកម្ទីសម្ភារៈដែលនាងកម្ទេចបានរួចរាល់ ធីហ្វានី ល្វើយទន់ខ្លួនរហូតដាក់ក្បាក្រាបនៅលើតុ ដេរ៉ូហ្វៀ ញញឹមចុងមាត់ចំអក មនុស្សក្បាលរឹងដូចនាងដែលចុងក្រោយក៏មិនអាចមានះបន្ត មិនអាចធ្វើអ្វីបាន ក្រៅពីធ្វើតាមបញ្ជារបស់គេ។
“សាន់ដឺ ឲ្យគេយកអាហារថ្ងៃត្រង់មួយឈុតមក” អ្នកកំលោះខលទៅរកសាន់ដឺ ហើយចេញបញ្ជារាបៗ។ លឿនដូចតម្រូវការ មិនប៉ុន្មានផងក៏មានអ្នកលើកអាហារចូលមក ហើយប្រញាប់ចេញទៅវិញភ្លាម។
ដេរ៉ូហ្វៀ យកទឹកមកប្រោះដាក់មុខតូចដែលដាក់នៅលើតុហើយបិទភ្នែកទាំងល្វើយ មើលទៅបាត់សភាពជាអ្នកនាងឆ្មើងឆ្មៃរបស់រលីង។
“ក្រោកឡើង”
ធីហ្វានី បើកភ្នែកឡើងទឺងស៊ីសើ នាងមិនស្មានថាខ្លួនឯងអាចបិទភ្នែកទាំងក្បាលកើយតុបែបនេះឡើយ វាជារឿងដែលគួរឲ្យស្អប់ខ្លាំងបំផុត។
“បាយនៅទីនេះ ញាត់វាចូលទៅក្នុងពោះ ហើយធ្វើការបន្ត”
ស្រីស្អាតសម្លឹងមើលអាហារដែលគេដាក់នៅលើតុ បន្ទាប់ពីប្រយោគរបស់គេ។ ឃើញគ្រប់យ៉ាងក្រពះរបស់នាងធ្វើទុក្ខខ្លាំង សឹងតែចាប់វាយកមកពមឲ្យពេញមាត់ តែហេតុអីនាងមានះទ្រាំនៅស្ងៀមាទាំងដែលឃ្លានចងដាច់ខ្យល់ស្លាប់បែបនេះ។
“ចាត់ការវាដោយខ្លួនឯង ល្អជាងគេច្របាច់មាត់បញ្ច្រក”
“ព្រៃផ្សៃ”
“នៅមានច្រើនទៀតដែលនាងត្រូវជួប រក្សាជីវិតឲ្យគង់ទៅ ធីហ្វានី”
“ខ្ញុំមិនងាយស្លាប់ ព្រោះចាំមើលលោកស្លាប់ដោយសពបែបពីគ្នាសិន” បបូរមាត់ស្លេកក្រៀមក្រាំហើបឡើងតវ៉ាវិញ។
“ថ្ងៃនោះមិនមកដល់ទេ”
“ច្បាស់ជាមាន”
“រស់នៅក្នុងបច្ចុប្បន្នរបស់នាងទៅ មិនបាច់ស្រមើស្រមៃទៅណាឆ្ងាយទេ” ប្រអប់ដៃធំចាប់ចង្ការបស់នាងយ៉ាងជាប់ឲ្យបែរទៅរកគេ ហើយបញ្ឈឺឌឺដងទាំងមុខញញឺម “ពេលនេះ នាងគ្រាន់តែជាទាសី ជាស្រីរបស់ខ្ញុំនៅលើគ្រែ និងជាស្រីបម្រើថ្នាក់ទាបបំផុតនៅទីនេះ”
“...”
“ស្រីបម្រើដែលប្រើលុយទិញដាច់ គ្មានប្រាក់ខែទេ” និយាយចប់ញគេរុញមុខតូចចេញ ដូចខ្ពើមរអើមនឹងប៉ះខ្លាំងណាស់។
(ត្រូវសន្សំកម្លាំងដើម្បីចេញទៅវិញ ទន់ខ្សោយដូចនាងបេលនេះអាចធ្វើអ្វីបាន?) ធីហ្វានីគិតក្នុងចិត្តបន្ទាប់ពីត្រូវគេឌឺដង ហើយប្រញាប់ពមចំណីអាហារចូលទៅក្នុងមាត់ ទោះបីស្អប់ខ្ពើមមិនចង់ប៉ះពាល់វាយ៉ាងណា តែដើម្បីចាកចេញទៅវិញ ដើម្បីជួបជាមួយប៉ា នាងដាច់ខាតត្រូវតែទ្រាំនៅក្នុងពេលនេះ។
“ហ៊ិស...!” ដេរ៉ូហ្វៀ មើលរាងស្តើងចុងភ្នែក ហើយញញឹមចំអកដោយឈរលើជ័យជម្នះ។
“ចាប់ពីថ្ងៃស្អែកទៅ នាងត្រូវធ្វើជាអ្នកបម្រើនៅក្នុង Hellishly Zone”
“អ្នកបម្រើ?” ធីហ្វានី ប្រតិកម្មនឹងពាក្យនេះខ្លះមែនទែន ព្រោះគេទន្ទេញជាប់មាត់រហូតយ៉ាងមើលងាយ តើការពិតគេកំពុងតែចង់ធ្វើអ្វីទៅ?
“ជាអ្នកលើស្រា ជូតតុ...និងផ្សេងទៀត ហើយពេលយប់ មកធ្វើជាទាសីលើគ្រែនេះ”
“ផ្តេសផ្តាស”
“យប់នេះនាងក៏ត្រូវធ្វើតួនាទីដូចគ្នា”  គេអោនទីខ្សិបដាក់ត្រចៀករបស់នាង ធ្វើឲ្យនាងក្រមុំប្រឹងនឹងស្ទុះរត់ទាំងថ្ងៃ តែក៏ទាញដៃរបស់នាងយ៉ាងជាប់ កន្ត្រាក់យ៉ាងខ្លាំងរហូតរាងស្តើងទោមកក្នុងរង្វង់ដៃរបស់គេយ៉ាងងាយ។
“លែង...លែងដៃ...!”
“ចង់ទៅណា ចង់គេចតួនាទីមែនទេ?”
“កុំផ្តេសផ្តាស លែងទៅ” ស្រីស្អាតស្លប់ស្លោ ហើយប្រឹងបេះដៃរបស់គេចេញពីចង្កេះរបស់នាង តែបុសដែលមានចេតនារករឿងនាង បែរជាកាន់តែអោបយ៉ាងណែន គេដាក់នាងឲ្យអង្គុយលើភ្លៅ ហើយចាប់ផ្តើមស្ទាបតាមជាយរូបរបស់នាអង្អែលភ្លៅស្រឡូនទៅមកមិនឈប់។
“ឈប់ភ្លាមណា...ឈប់...!”
ដេរ៉ូហ្វៀ មិនស្តាប់គេកាន់តែអង្អែលភ្លៅស្រឡូនស្អាត ហើយច្របាច់ត្រគាកនាងពេញដៃ មុននឹងមុខសង្ហាលោមកជ្រប់នឹងទ្រូងស្អាតរបស់នាង គេថើបបោះត្រាទើបងើបមុខមកមើលទៅដែលប្រើរើគេច។
“សន្សំកម្លាំងទៅ យប់នេះមិនមែនឈប់ត្រឹមហ្នឹងទេ”

នៅក្នុងអហ្វហ្វីសដ៏ធំរបស់ Helllishly Zone នៃធ្វីនក្លិប រាងខ្ពស់ស្រឡះរបស់ ដេរ៉ូហ្វៀ កំពុងតែអង្គុយពិនិត្យមើលឯកសារយ៉ាងយកចិត្តទុកដាក់។
តុកៗ ទ្វារបន្ទប់ត្រូវបានគោះ ប្រុសកំលោះក៏ងើបមុខឡើង មុននឹងបបូរមាត់មានមន្តស្នេហ៍ហើបឡើងបន្លឺជាប្រយោគខ្លីៗ។
“ចូលមក”
សាន់ដឺ ដើរចូលមកក្រោយពេលដែលទទួលបានការអនុញ្ញាត គេអោបគំនាប់ដោយការគោរពមុននឹងបន្លឺឡើងប្រយោគទៅកាន់ចៅហ្វាយនាយ។
“មុននេះជេហ្វ បានប្រាប់ថាចៅហ្វាយធំអញ្ជើយចៅហ្វាយទៅជាន់ខាងលើ”
“មានធុរៈអី?”
“គាត់គ្រាន់តែផ្តាំថាសំខាន់ខ្លាំងណាស់ មិនអាចខានបាន ពេលនេះចៅហ្វាយទីពីរក៏ប្រហែលជាទៅដល់ហើយ”
ដេរ៉ូហ្វៀទ្រឹងគិតបន្តិច បន្ទាប់មកក៏ងក់ក្បាលយល់ព្រម ហើយក្រោកដើរចេញទៅយ៉ាងលឿន បងប្រុសច្បាស់ជាមានការសំខាន់មិនខានទេ ទើបហៅគេម្តងហើយម្តងទៀត។
មួយម៉ោងក្រោយមក...
ដេរ៉ូហ្វៀ ត្រឡប់មក Helllishly Zone វិញដោយទឹកមុខត្រជាក់ស្រេង ដៃគេក្តាប់យ៉ាងជាប់ខណៈដែលមានឈាមហូរមិនដាច់ ប៉ុន្តែគេមិនរវល់សូម្បីតែបន្តិច។
“ចៅហ្វាយ” សាន់ដឺ ស្ទុះចូលមកជិតពេលឃើញប្រអប់ដៃចៅហ្វាយមានឈាមហូរសស្រាក់ វាជារឿងដែលមិនគួរឲ្យជឿដែលដេរ៉ូហ្វៀ ត្រឡប់មកវិញជាមួយរបួសក្រោយពេលទៅ Paradies Zone ជួបជុំគ្នាជាមួយនឹងបងប្រុស។
“ដៃរបស់ចៅហ្វាយត្រូវនឹងអ្វី?”
“គ្មានអ្វីទេ”
“ចៅហ្វាយ”
“ទៅធ្វើការរបស់ឯងទៅ” ដេរ៉ូប្រាប់រាបៗ ព្រមទាំងដើរចេញមិនរវល់ជាមួយនឹងអ្នកម្ខាងទៀត អារម្មណ៍របស់គេពេលនេះកំពុងតែច្របល់ឡើងចុះសឹងតែមិនអាចឃុំគ្រងបាន។ សាន់ដឺ សម្លឹងមើលចៅហ្វាយដែលដើរហួសទៅទាំងបារម្ភ ទឹកមុខរបស់ដេរ៉ូហ្វៀពេលនេះអាក្រក់ខ្លាំងណាស់ កន្លងមកទោះមានរឿងអ្វីកើតឡើង គេរក្សាទឹកមុខរាបស្មើត្រជាក់ស្រេងបានល្អខ្លះណាស់។
ដេរ៉ូហ្វៀមានទឹកមុខកាន់តែអាក្រក់ទៅ ត្រចៀករបស់គេចាប់ផ្តើមហ៊ឹកដោយសំឡេងស្រែកហៅថា “ម៉ាក់” ពាក្យខ្លីៗដែលធ្វើឲ្យផ្ទៃមុខសង្ហាស្រោបដោយអារម្មណខឹងស្អប់ ឈឺចាប់ និងសោកសៅ ខួរក្បាលចាប់ផ្តើច្របល់ រឿងជាច្រើនផុសចូលមកជាបន្តបន្ទាប់ដូចនឹងនៅភ្នែក សំឡេងយំ រូបភាពមនុស្សដែលត្រូវគេធ្វើទណ្ឌកម្ម បន្ទះដែកដែលគេដុតក្នុងរងើកភ្លើងដ៏ក្តៅ ខ្សែតីធំ វាត់ទៅមកលាន់ស្នូរឆ្វាប់ គ្រប់យ៉ាងវាកំពុងតែវិលទៅវិលមិកនៅក្នុងខួរក្បាលរបស់គេ...
“អា៎...”
ផាំង...ៗ
ដេរ៉ូហ្វៀ ស្រែកចេញមកខ្លាំងៗ ដៃក្តាប់យ៉ាងណែនដាល់ជញ្ជាំងមួយទំនឹងធ្វើឲ្យឈាមកាន់តែហូរខ្លាំងឡើង តែគេមិនរវល់ ហើយគិតថាក្តាប់ដៃដាល់ជញ្ជាំងមិនឈប់ ដូចចង់កម្ទេចគ្រប់យ៉ាងចោលឲ្យអស់។
“ចៅហ្វាយ...!” សាន់ដឺ ស្ទុះមកចាប់ដៃចៅហ្វាយរបស់គេយ៉ាងជាប់ទាំងតក់ស្លុត គេកម្រនិងឃើញចៅហ្វាយមានសភាពបែបនេះខ្លាំងឡើង “កុំអ៊ីចឹងអីចៅហ្វាយ ដៃចៅហ្វាយរបួសហើយ”
“ចេញទៅ!” ដេរ៉ូហ្វៀ មិនខ្វល់ពីការបារម្ភ ទឹកមុខរបស់គេប្រែមកជាកំណាច ហើយពេញដោយកំហឹង។
“ចៅហ្វាយ ដៃចៅហ្វាយមានឈាមច្រើនណាស់ កុំអ៊ីចឹងអី”
“យើងប្រាប់ឯងឲ្យចេញស្តាប់បានទេ?”
ឌឹប!
ដេរ៉ូ ចាប់ក្របួចកអាវរបស់កូនចៅហើយទាញផ្អឹបជាប់នឹងជញ្ជាំងមួយទំហឹង ពេលនេះគេហាក់ដូចជាឆ្កួតសតិឃុំគ្រងអារម្មណ៍របស់ខ្លួនមិនបានទាល់តែសោះ។
“ចៅហ្វាយ សុំទោសផង តែចៅហ្វាយមានរបួសហើយ”
“បិទមាត់ទៅ” ដេរ៉ូហ្វៀ ដាល់ជញ្ជាំងមួយដៃយ៉ាងខ្លាំងកៀកនឹងមុខកូនចៅទុកជាការព្រមាន បញ្ជាក់ច្បាស់ថាកណ្តាប់ដៃរបស់គេអាចនឹងចូលមុខអ្នកម្ខាងទៀតបានគ្រប់ពេល “បើមិនចង់ត្រូវ ទៅធ្វើការរបស់ឯងទៅ”
“សុំទោសចៅហ្វាយ បើចៅហ្វាយខឹង អាចដាល់ខ្ញុំបាន”
ដេរ៉ូហ្វៀ ក្តាប់ដៃយ៉ាងណែនបន្ទាប់ពីលឺប្រយោគនេះ គេចាប់ទាញកអាវរបស់សាន់ដឺហើយទាញចូលមកកៀក “បើទុកយើងជាមេរបស់ឯង កុំតាមយើង”
និយាយចប់ ប្រុសកំលោះក៏រុញកូនចៅក្រោមបង្គាប់ចេញ ហើយដើរចេញទៅបាត់។ សាន់ដឺ បានត្រឹមតែដកដង្ហើមធំសម្លឹងមើលចៅហ្វាយទាំងបារម្ភ គេឈានជើងថយក្រោយផ្អែកខ្នងនឹងជញ្ជាំង។
“កើតអីសាន់ដឺ?” មិត្តរួមការងាររបស់គេដើរចូលមកជិត ក្រោយពេលដែលមកដល់ឃើញអ្នកកំលោះមានទឹកមុខអាក្រក់មើលខ្លាំងណាស់។
“គ្មានអីទេ”
“គ្មានអី តែទឹកមុខឯងអាក្រក់លើសពីពាក្យថាមានរឿងទៅទៀត មើលសភាពរបស់ឯងទៅ” អ្នកម្ខាងទៀតតប ព្រមទាំងចាប់ទាញកអាវរបស់គេឲ្យមានរបៀបវិញ ឃើញបែបហ្នឹងហើយ ទោះបីសាន់ដឺ ប្រាប់ប្រកាសប្រាប់ឲ្យរហែកមាត់ទៀតថាគ្មានរឿង គេក៏មិនអាចជឿបានដូចគ្នា។
“មិនបាច់បារម្ភទេ យើងគ្មានអីពិតមែន ទៅធ្វើការហើយ” ប្រុសកំលោះនៅតែមាត់រឹងដដែល គេទះស្មាអ្នកម្ខាងទៀតហើយដើរចេញពីបទសន្ទនា ការពិតគេមិនមែនជាអ្នកកើតអីទេ តែចៅហ្វាយទៅវិញទេដែលដូចទឹកកំពុងពុះមួយរយអង្សារ។ គេមិនបានខឹងដេរ៉ូដែលមួម៉ៅដាក់គេ ប៉ុន្តែបារម្ភច្រើនជាង ព្រោះសភាពបែបនេះ ចៅហ្វាយច្បាស់ជាប៉ះទង្វិចអារម្មណ៍នឹងរឿងអ្វីមិនខានទេ។
សាតានកំលោះទីបីនៃក្លូវេននើច្រានទ្វារចូលមកក្នុងបន្ទប់រហូតលាន់សំឡេងបែបមិនថ្នមថ្នាក់ រហូតដល់អ្នកដែលនៅខាងក្នុងភ្ញាក់ព្រើត ភ្នែករបស់គេក្រហមពេញដោយកំហឹងខឹងក្រោយ សម្លឹងសម្លក់ធីហ្វានីដោយភាពស្អប់ខ្ពើមនិងចងគុំនំ។
គេស្ទុះដើរចូលមកយ៉ាងគឃ្លើន នាងក្រមុំដែលឃើញហើយអត់មិនបាននឹងញញើត ស្រស់ស្អាតចុះពីគ្រែរកផ្លូវរត់ភ្លាម តែគេរហ័សជាងទាញដៃរបស់នាងយ៉ាងជាប់ច្រានដេកនៅលើពូកបែបមិនថ្នមថ្នាក់។ អ្នកប្រុសសង្ហាទ្រានដៃទាំងសងខាន ទ្រោមមកកៀកនឹងនាង គេសម្លឹងមុខតូចដែលកំពុងតែភិតភ័យដោយភាពស្អប់ខ្ពើមប្រាសចាកការអាណិតអាសូរ។ ធីហ្វានី ញ័រមាត់បបូរមាត់ ព្រោះខ្លាច ទឹកមុខរបស់គេពេលនេះដូចជាបិសាចកំណាចដែលចង់កម្ទេចគ្រប់យ៉ាងឲ្យរលាយទៅជាផេះ...
“ចេញទៅ...” រាងស្តើងយកដៃទប់ទ្រូងរបស់គេ ដើម្បីកុំឲ្យគេចូលមកកៀកពេក នាងងាកមុខចេញមិនហ៊ានប្រឈម ពេលឃើញភាពកំណាចដូចសាតានរបស់គេ។
អ្នកកំលោះមិនអើពើនិងកាយិវការប្រឆាំងរបស់នាង គេអោនមុខមករកមុខតូចហើយថើបខ្លាំងៗ ដៃធំក៏ចាប់ដៃតូចរបស់នាងទាំងសង្ខាងជាប់ត្រឹមតែដៃម្ខាង។
“អត់ទេ លែង...!” ធីហ្វានី រមួលខ្លួនរើគេចចេញទាំងភិតភ័យ នាងមិនចង់ជួបសភាពបែបនេះម្តងហើយម្តងទៀតនោះទេ នាងស្អប់ដែលត្រូវគេជាន់ឈ្លឺមិនឈប់។ ដេរ៉ូហ្វៀ មិននិយាយអ្វីទាំងអស់ មានត្រឹមតែស្នូរដង្ហើមធ្ងន់ៗដែលបញ្ជាក់ពីអារម្មណ៍កញ្ជ្រោលស្រោបដោយកំហឹង គេពន្លែងឡេវអាវយ៉ាងលឿន ហើយកន្ត្រាក់អាវចេញពីរាងកាយចេញយ៉ាងរហ័សដែរ។
“ឈប់ទៅ...លែងទៅ...លែង...” ធីហ្វានី ស្រែកគំហកហើយគេចមុខចេញមិនឈប់ តែគេចចេញមិនបានយូរ ដៃធំដែលប្រឡាក់ដោយឈាមព្រោះមានរបួសចាប់មុខតូចរបស់នាងជាប់ ធ្វើឲ្យថ្ពាល់រលោងប្រឡាក់ឈាម ហើយច្រមុះតូចក៏ធុំក្លិនឆ្អាមឈាម បេះដូងតូចលោតញាប់ៗព្រោះខ្លាច។ អ្នកកំលោះអោនទៅថើបបបូរមាត់ស្ងួតក្រៀមព្រោះតែភាពទន់ខ្សោយរបស់នាងខ្លាំងៗ គេខាំមាត់តូចនោះជាការព្រមាននិងដាក់ទោស ដៃធំចាប់ផ្តើមរាវស្ទាបអង្អែលលើរាងកាយស្អាតរបស់នាង បាត់ឈាមប្រឡាក់ពេញរាងស្តើង គេខ្ញាំសម្លៀកបំពាក់របស់នាងចេញ កន្ត្រាក់ចុះគប់ទៅក្រោមគ្រែ មិនឲ្យទើសមុខ ព្រោះអ្វីដែលគេត្រូវការពេលនេះគឺនាង គេត្រូវការឲ្យនាងរងកំហឹងឈឺចាប់របស់គេឲ្យសមាមាត្រ។
ធីហ្វានី ញ័រខ្លួនចំប្រប់ដូចកូនសត្វធ្លាក់ទឹក កន្លងមកគេគួរឲ្យខ្លាចណាស់ទៅហើយ ពេលនេះកាន់តែគួរឲ្យខ្លាចលើសដើម គេមិននិយាយស្តីមួយមាត់ ចូលមកក៏ជាន់ឈ្លឺនាងបញ្ចេញកំហឹងទាំងមុខចងអាឃាតដូចនាងជាទាសករ ចាអ្នកទោសរបស់គេ។ ដេរ៉ូហ្វៀ ខ្ញាំសាច់ទន់ៗរបស់នាងមិនប្រណីដៃ គេច្របាច់ស្ទាបអង្អែលមិនខ្វល់ថាអ្នកម្ខាងទៀតប្រឹងរើគេចឬឈឺចាប់យ៉ាងណាដូចនោះទេ តែនេះជាអ្វីដែលគេត្រូវការ គេត្រូវការឲ្យនាងវេទនាដូចត្រូវបោះចូលភ្លើង។
គ្រប់យ៉ាងក៏ស្របទៅតាមបំណងរបស់គេ ដេរ៉ូហ្វៀ គេអង្គុយបែរខ្នងដាក់នាងនៅជ្រុងម្ខាងនៃគ្រែ ហើយក្រេបស្រាតិចៗតាមទម្លាប់។ ធីហ្វានី ស្រវាភួយដណ្តប់លើរាងកាយតូចដែលត្រូវគេធ្វើបាប នាងគ្រវាសដៃជូតទឹកភ្នែកចេញ ខណៈដែលវានៅតែហូរចុះមកមិនឈប់ឈរ។ ស្រីស្អាតសម្លក់អ្នកម្ខាងទៀតដែរបែរខ្នងដាក់នាង កែវភ្នែកមានពន្លឺចោលទៅប៉ះស្នាមលើខ្នងដ៏័ធំនៅលើខ្នងធំមាំនោះ នៅចម្រៀកវិនាទីនោះគេក្រោកឡើង ទាញអាវមកពាក់ ហើយងាកមកមើលមកនាងដោយកែវភ្នែកសោះកក្រោះ...
“ក្រោក...!” សំឡេងស្មើត្រជាក់ស្រេងសោះកក្រោះបំផុត “ដល់ពេលដែលនាងត្រូវធ្វើការហើយ”
ធីហ្វានី ខំាមាត់សម្លក់មុខគេ ហើយប្រែខ្លួនផ្អៀងទៅម្ខាងមិនរវល់ នាងយកដៃខ្ទប់ត្រចៀកមិនស្តាប់ មិនចង់ដឹងលឺអ្វីទាំងអស់។ ដេរ៉ូហ្វៀ បិទឡេវអាវត្រង់កដៃបណ្តើរសម្លឹងមើលនាងបណ្តើរ បន្ទាប់មកក៏ចាប់ទាញភួយចេញពីរាងតូច...
“អាយ៎...!” ធីហ្វានីស្ទុះក្រោកឡើង ហើយស្រវាភួយមកក្តោបជាប់ខ្លួនវិញទាំងញ័រញាក់។
“យើងឲ្យនាងក្រោក” អ្នកកំលោះកញ្ឆក់ដៃតូចយ៉ាងខ្លាំងទាញនាងឲ្យក្រោកឡើងយ៉ាងផ្តាច់ការបំផុត។ ធីហ្វានី ប្រឹងក្តោបភួយយ៉ាងជាប់ហើយប្រឹងទាញដៃរបស់ខ្លួនមកវិញ។
“លែងដៃ...! ស្តាប់បានទេប្រាប់ថាឲ្យលែងដៃ”
“នាងបញ្ជាអ្នកណា?”
“លែងដៃ...” ធីហ្វានី នៅតែនិយាយប្រយោគដដែល ហើយព្យាយាមកន្ត្រាក់ដៃចេញពីការចាប់របស់គេ តែគេរឹតតែក្តាបដៃរបស់នាងកាន់តែខ្លាំងឡើង ហើយទាញទម្លាក់ចុះពីលើគ្រែមិនអាសូរ។
ព្រូស!
ទោះចង់មិនចង់ រាងតូចត្រូវមកអង្គុយនៅលើការ៉ូដោយស្នាដៃរបស់គេ។ អ្នកប្រុសឈាមត្រជាក់ដើរទៅរកទូរខោអាវហើយយកអាសឺមីរបស់គេមកបោះដាក់លើរាងតូច។
“ពាក់វា ហើយចេញទៅក្រៅ ដល់ពេលត្រូវធ្វើការហើយ”
“មិនទៅទេ ខ្ញុំមិនមែនទាសករ មិនមែនអ្នកបម្រើ” ធីហ្វានីបោចអាចនោះបោះចោលទាំងរឹងទទឹង។ នាងមិនព្រមទៅធ្វើអ្នកបម្រើនៅក្នុងក្លឹបដូចអ្វីដែលគេធ្លាប់និយាយនោះទេ មិនព្រមដាច់ខាត...
“នាងមានសិទ្ធិប្រឆាំងទេ?”
“ខ្ញុំមិនធ្វើ”
“ត្រៀមខ្លួនធ្វើប្រពន្ធថៅកែមកពីឆ្ងាយទៅ”
“អាក្រក់ជួរជាតិ លោកជួញដូរមនុស្សខុសច្បាប់ គង់តែជាប់គុកទេ” ធីហ្វានី ខឹងញ័រមាត់ នាងស្អប់តែគេដែលចូលចិត្តយកកិត្តិយសរបស់នាងទៅជន្លជាមួយរឿងអាក្រក់ទាំងនោះ គេជាអ្នកជាន់ឈ្លឺនាង ហើយចង់យកនាងទៅលក់ឲ្យអ្នកផ្សេងមិនចេះខ្មាស។
“ពួកលោក សុទ្ធតែអាក្រក់ មើលទៅបងប្អូនរបស់លោកក៏មិនខុសគ្នាដែរ”
“ចុះប៉ារបស់នាង ត្រឹមត្រូវទេ” គេអោនចុះបន្តិចមើលមកនាង ដៃធំច្របាច់មាត់ដែលប៉ុនតវ៉ា ផ្ទៃមុខដែលប្រឡាក់ឈាមរបស់គេពេលនេះកំពុងតែស្លេកស្លាំងយ៉ាងទន់ខ្សោយ តែមិនព្រមចាញ់។
“ប៉ាខ្ញុំ មិនដែលធ្វើខុស មិនធ្វើរឿងអមនុស្សធម៌បែបនេះទេ”
“ប្រាកដ?”
“ត្រូវហើយ”
“ចុះបងជីដូនមួយរបស់នាង ល្អណាស់ដែរមែនទេ ខលលិន អេនឌ្រេស...?” គេសួរស្រាលៗ តែមុខមាំខ្លាំងខ្សែភ្នែកដូចស្ទាងឃើញចំណី អាហាវគួរឲ្យប្រុងប្រយ័ត្ន។
“បងខលលិន!”
“នាងចាំមើលចុះ បន្ទាប់ពីនាងអ្នកណាចុះនរកបន្តទៀត”
“ចង់ធ្វើស្អី?” ធីហ្វានី បើកភ្នែកធំៗសម្លឹងមើលគេទាំងរអារ គេកាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃរហូតនាងបារម្ភរឿងនៅថ្ងៃខាងមុន គេអាចនឹងធ្វើអ្វីបន្ត។
“ទារសំណង” សំឡេងរបស់គេត្រជាក់ តែវាដូចមុខព្រួញ
“អ្នកដែលត្រូវសងគឺលោកទេ បងខលលិនច្បាស់ជាមិនលើកលែងឲ្យលោកទេ បើគាត់ដឹងថាលោកធ្វើបាបខ្ញុំ អ្នកដែលដាច់ខ្លួនជាកង់ៗ គឺលោក អ្នកដែលចុះនរកគ្មានថ្ងៃក្រោកក៏ជាលោកដែរ”
“សោកស្តាយផង កុំយល់សប្តិទាំងមិនទាន់ដេកអីល្អជាង យល់ល្អស្វាំងបន្តិច បើកភ្នែកធំៗចាំមើលវិនាសកម្មគ្រួសារបស់នាងនិងត្រកូលអេនឌ្រេសទៅ នាងនឹងស្គាល់ ដេរ៉ូហ្វៀ កាន់តែច្បាស់”
“...” ធីហ្វានី ញ័របបូរមាត់គ្មានពាក្យតបតនឹងគេ នាងកំពុងតែភ័យខ្លាចនឹងអំណាចងងឹតរបស់គេ គេអាចនឹងធ្វើបាបលោកប៉ានិងបងប្រុសរបស់នាង។
“ខ្លាចហ្អេស?”
“កុំប៉ះពាល់ប៉ានិងបងប្រុសខ្ញុំ កុំឲ្យសោះ...!” និយាយបណ្តើរទឹកភ្នែករបស់នាងក៏ស្រក់ចុះមកបណ្តើរ។
“បារម្ភពីខ្លួនឯងទៅ...! ឈប់តវ៉ាហើយក្រោកឡើង ទៅស្គាល់រសជាតិដែលគេទិញមកប្រើដូចជាទាសករម្តងទៅ រសជាតិល្អរហូតឲ្យនាងចងចំាដល់ជាតិក្រោយ”
-------------
ចាំជួបគ្នាភាគទី៥ណា

No comments:

Post a Comment