Wednesday, August 8, 2018

ព្រហ្មលិខិតស្នេហ៍ឃាតក



    ភាគទី២
(Killer And Me)
ហាន់ណា ត្រូវឃាតកកំលោះអូសផុតពីភ្នែករបស់ក្រុមអង្គរក្សទាំងនោះ ប្រុសកំលោះលែងដៃដែលក្រៀកនាងចេញ ហើយរុញនាងឲ្យទៅមុខគេភ្ជង់តាមក្រោយ ។
  “ដើរទៅ បើចង់នៅដកដង្ហើមបានយូរបន្តិច!”
  “ក្រែងលោកនាំខ្ញុំមកដើម្បីសម្លាប់មិនអ៊ីចឹង?”
    អ្នកកំលោះសម្លឹងមើលស្រីតូចរាងស្តើងដែលនៅចំពោះមុខ កាន់តែនាងមិនខ្លាច កាន់តែនាងមិនអង្វរឲ្យគេទុកជីវិតដូចអ្នកមុនៗគេក៏គ្មានក្តីក្លាហានក្នុងការធ្វើចិត្តដាច់សម្លាប់ក្មេងស្រីដែលមិនដឹងពីភាពអាក្រក់នៃពិភពលោកដូចជានាង ។
“នាងនៅមានប្រយោជន៍”

បម្រើស្នេហ៍ព្រានកំណាច (ភាគទី៨)


    ភាគទី៨
(ទាសីពេញសិទ្ធិ)

នៅពេលដែលធីហ្វានីមានសភាពគ្រាន់បើជាងមុន នាងក៏ត្រូវគេនាំត្រឡប់មកធ្វីនក្លឹបវិញ។ រាងស្តើងសម្លឹងមើលជុំវិញខ្លួនទាំងឈឺចាប់ ចុងក្រោយនាងក៏ត្រឡប់មកកន្លែងនេះវិញដោយចៀសមិនរួច ឬក៏ជាតិនេះនាងត្រូវនៅទីនេះ នៅរហូតទាល់តែគេអនុញ្ញាតឲ្យនាងស្លាប់ឲ្យផុតៗមែនទេ?
“តើខ្ញុំត្រូវធ្វើអី?” រាងតូចងាកមករកអ្នកដែលនៅក្បែរខ្លួនដើម្បីសួរនាំពីតួនាទី។

Tuesday, August 7, 2018

បម្រើស្នេហ៍ព្រានកំណាច (ភាគទី៧)


       ភាគទី៧
(Black Queen)

        ហង្សដែលបាក់ស្លាបធ្លាក់ចុះពីទ្រនំសួគ៌ អង្គុយផ្អែកខ្នងនឹងក្បាលគ្រែដោយទឹកមុខសោកសៅ ដៃតូចដៃខ្សែករបស់លោកប៉ាយ៉ាងចាប់ហើមើលទៅវិញយ៉ាងស្ងៀមស្ងាត់បំផុត ប៉ាច្បាស់ជាមានអាក្រក់កើតឡើង ឈាមដែលប្រឡាក់ជាប់នៅលើខ្សែកនេះ គំរាមចិត្តនាងឲ្យនៅមិនស្ងប់ សន្សឹមៗទាំងភ្នែកដែលនៅលើថ្ពាល់ក៏ស្រក់ចុះមក ស្រីស្អាតក្តោបវាអោបជាប់នឹងទ្រូង លើទីមួយដែលនាងឃើញខ្សែករបស់ប៉ាក្នុងរយៈចម្ងាយជិតៗបែបនេះ ប៉ុន្តែ

Monday, August 6, 2018

ព្រហ្មលិខិតស្នេហ៍ឃាតក (ភាគទី១)


      
                                   ភាគទី១
                                ជំនួបមច្ចុរាជ
                    
រាងរៅស្រឡូនខ្ពស់កំពស់ត្រូវស្ដង់ដា សម្បុរជ្រះថ្លារបៀបនារីកូនកាត់  អាស៊ី ម្រាមដៃស្រឡូនចាប់កាន់វ៉ាលីសអូសជ្រែកអាកាសយានដ្នានអន្តរជាតិពោចិនតុង ។   នាងមានសម្រស់ទាក់ភ្នែក ធ្វើឲ្យស្រីស្អាតរូបនេះក្លាយជាចំណីភ្នែករបស់មនុស្សម្នានៅឯប្រលានយន្តហោះ ទឹកមុខស្រស់ស្រាយនិងស្នាមញញឹមបញ្ជក់ថានាងជាមនុស្សរួសរាយ តែគួរឲ្យស្តាយដែលមិនអាចមើលវង់ភ័ក្រ្តនាងច្បាស់ដោយសារតែវែនតាពណ៌ទឹកតែកំបាងភ្នែក តែវាក៏សាងភាពទាក់ទាញដល់ម្ចាស់វាមិនល្មមដែរ។
 “ម៉េចនៅមិនទាន់មកដល់ទៀត? ហាន់ណា ចាំឡើងយូរហើយ!”

Sunday, August 5, 2018

បម្រើស្នេហ៍ព្រានកំណាច (ភាគទី៥)


    ភាគទី៥
(ភ្លើងក្តៅនៃ Hellishly)
ខ្នងតូចត្រូវគេរុញឲ្យចូលទៅខាងក្នុងបរិវេណនៃ Hellishly Zone ក្នុងពេលដែលរាងស្តើងស្លៀកឈុតជាបុគលិកយ៉ាងតូចទាបបំផុត សំពត់ខើចខ្លី និងអាចខើចៗបញ្ចេញក្បាលពោះ មើលទៅនាងពិតជាស៊ិចស៊ីនឹងទាក់ទាញខ្លាំងណាស់ មិនថាស្ថិតនៅក្នុងសភាពបែបនេះ ធីហ្វានី ហ្សេនដារៀ នៅតែស្រស់ស្អាត ទាក់ទាញ។

បម្រើស្នេហ៍ព្រានកំណាច (ភាគទី៦)


        ភាគទី៦
(ចំណងសាតាន)

ធីហ្វានីអង្គុយស្ងៀមផ្អែកខ្នងនឹងក្បាលគ្រែ ដៃតូចអោបជង្គង់យ៉ាងជាប់ផ្ទៃមុខសោកសៅដិតដាមដោយទុក្ខកង្វល់ នាងនឹកប៉ា ចង់ជួបប៉ាខ្លាំងណាស់ តែពេលនេះនាងបែរជាមិនអាចធ្វើអ្វីបានទាំងអស់ បានត្រឹមតែអង្គុយយំយ៉ាងគួរឲ្យអាណិត។
“ប៉ា...ខ្ញុំនឹកប៉ាណាស់...ប៉ាខ្ញុំនឹកប៉ា...មកនាំខ្ញុំចេញពីទីនេះផងប៉ា ខ្ញុំខ្លាចណាស់ប៉ា...ហ៊ឹក...ហ៊ឹក...ប៉ា” រាងស្តើងដង្ហោយយំលោកប៉ាមិនឈប់ នាងយំដល់ហើមភ្នែកអស់នៅតែមិនឈប់យំ នៅតាមដើមដៃនាងខ្ញាំរហូតរលាតស្បែកអស់។
“ខ្ញុំត្រូវចេញពីទីនេះ ចេញទៅឲ្យបាន ត្រូវតែចេញទៅ...!”

Saturday, August 4, 2018

ម្នាក់នោះគឺនៅទីនេះ...! (ភាគបញ្ចប់)



      ភាគបញ្ចប់
    (ការពិតនៃបេះដូង)
គ្រាន់តែមកដល់អាកាសយាន្តដ្ឋានភ្លាម ខ្ញុំប្រញាប់ស្ទុះរត់គ្រប់កន្លែងដើម្បីរកនាង ប៉ុន្តែមិនឃើញនាងសោះ នាងទៅបាត់ហើយមែនទេ? អត់ទេ ខ្ញុំមិនទាន់ជួបនាង មិនទាន់បានសុំទោស មិនទាន់បាននិយាយអ្វីមួយម៉ាត់ឡើយ នាងម៉េចនឹងអាចថាទៅក៏ទៅបែបនេះ...? អត់ទេខ្ញុំទទួលយកមិនបាន ខ្ញុំចង់អោយនាងនៅឈរនៅចំពោះមុខខ្ញុំ ត្រឡប់មករំខានខ្ញុំ ត្រឡប់មកបង្ហាញខ្លួននៅចំពោះមុខរបស់ខ្ញុំដូចមុន ការបែកគ្នាជាងមួយខែមកនេះខ្ញុំពិបាកជិតស្លាប់ហើយ ទម្រាំតែចាកចេញទៅទៀតខ្ញុំគិតយ៉ាងម៉េច?